Posts in ‘កីឡាដទៃទៀត’ Category

បុរស​ម្នាក់​នេះ កំពុង​ព្យាយាម​ហែល​ឆ្លង​មហា​សាគរ​អាត្លង់ទីក

បុរស​ម្នាក់​នេះ កំពុង​ព្យាយាម​ហែល​ឆ្លង​មហា​សាគរ​អាត្លង់ទីក

បន្ទាប់ពីការ​រៀបចំ ដែលប្រើរយៈពេល​បីឆ្នាំកន្លះនោះមក លោក ប៊េន ហូភើរ (Ben Hooper) ជាតិអង់គ្លេស​អាយុ​៣៨ឆ្នាំ បានហក់ប្រូងទៅក្នុងទឹកសមុទ្រ នៅចំពោះ​អ្នក​សារព័ត៌មាន​ច្រើន​នាក់ កាលពីព្រឹក​ថ្ងៃអាទិត្យ​ទី១៣ ខែ​វិច្ឆិកា​កន្លង​មក ដើម្បីឆ្លងមហាសមុទ្រអាត្លង់ទីក ដោយ«ការហែល»។ បុរស​ដ៏​ក្លាហាន នឹង​ត្រូវ​ហែល​​ទឹក​​សមុទ្រ ក្នុង​រយៈ​ចំងាយ​ប្រមាណជា ៣០២៧គីឡូម៉ែត្រ រវាងរដ្ឋធានី ដាកា នៃប្រទេសសេនេហ្គាល់ (ទ្វីប​អាហ្វ្រិក​ខាង​លិច) ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​ខាងកើត នៃប្រទេសប្រេស៊ីល។

ការចេញដំណើរនេះ ទទួលការខកខាន​ជាច្រើនដងហើយ បើធៀបនឹងគម្រោង ដែលចង់ចេញដំណើរ នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា។ តែមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា​នេះ លោក ប៊េន ហូភើរ បានហែលនៅក្នុងសមុទ្រ បាន​ចំងាយ​ប្រមាណ​ជា ៦០គីឡូម៉ែត្រហើយ។ នេះ បើតាមការឲ្យដឹង នៅលើគេហទំព័រ «Swim The Big Blue» [...]

RIO២០១៦៖ ស៊ន សៀវម៉ី ចាញ់​កីឡាការិនីហូឡង់ ១-៧

RIO២០១៦៖ ស៊ន សៀវម៉ី ចាញ់​កីឡាការិនីហូឡង់ ១-៧

បើសិនជាកីឡាករកម្ពុជា បានឡើងមកដល់វគ្គ១ភាគ៨ ឬវគ្គ១៦នាក់ នៃវិញ្ញាសារតៃក្វាន់ដូ​ស្ត្រី សម្រាប់​ប្រភេទ​ទម្ងន់​លើសពី៦៧គីឡក្រាម ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ប៉ុន្តែគឺ​លទ្ធផល ​ចេញ​ពី​ការ​ប្រកួត​ក្នុង​យប់ថ្ងៃទី ២០ ខែសីហានេះ (ព្រឹកនៅក្រុង រីយ៉ូ ប្រទេសប្រេស៊ីល) ដែល​ធ្វើ​ឲ្យ​កីឡាការិនី ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​របស់​កម្ពុជា ក្នុងអាស៊ានហ្គេមឆ្នាំ២០១៤ ត្រូវ​បាន​ជម្រុះ​ចេញ​ជា​«បណ្ដោះអាសន្ន» ក្រោយពីការប្រកួត ជាមួយ​កីឡាការិនី​​ជាតិ​ហូឡង់ ឈ្មោះ រេស៊ីមី អូហ្គីង (Reshimie Oogink) ដោយលទ្ធផល១ទល់នឹង៧។

នៅចុងបញ្ចប់ការប្រកួត កញ្ញា ស៊ន សៀវម៉ី បានសំដែងការសោកស្ដាយ និងប្រកាស​សុំ​អភ័យ​ទោស ពីសំណាក់​បណ្ដាជនខ្មែរ ដោយនិយាយថា នាងប្រកួតមិនបានល្អទេ។ ប៉ុន្តែនៅមុន​ការ​ប្រកួត កីឡាការិនី​កម្ពុជា បាន​អះអាង​ក្នុង​នាម ជាកីឡាករថា៖ «គេក៏ចង់ឈ្នះ (រីឯ)យើងវិញ​កាន់​តែ​ចង់​ឈ្នះ។ តែទោះយ៉ាងណា [...]

តើនរណា ដែល​វាយ​តឺនីស​យក​ឈ្នះ​លើ​កីឡាករ ដ្យូកូវិក បាន?

តើនរណា ដែល​វាយ​តឺនីស​យក​ឈ្នះ​លើ​កីឡាករ ដ្យូកូវិក បាន?

ការជួបប្រកួតគ្នា នៃកីឡាតឺនីស នៅក្នុងក្រុងមែនប៊ន ប្រទេសអូស្ត្រាលី មានរយៈពេលមួយខែត្រឹម។ ប៉ុន្តែ​បើ​និយាយ ពី​ការ​ចាប់​ផ្ដើមឆ្នាំ២០១៦ដំបូងនេះ វាហាក់ដូចជាលឿនពេកហើយ ដោយសារតែគេមិនដឹងថា ថា​តើ​នរណាមួយ ដែលអាចយកឈ្នះ លើកំពូលជើងឯកច្រើនជំនាន់ ជាតិសែប៊ី កីឡាករ ណូវ៉ាស ដ្យូកូវិក (Novak Djokovic) បាននោះ។

យើងសាកល្បងងាកមកមើល ការប្រកួតធំៗទាំងឡាយ នាពេលកន្លងមក​ ដែលបានបង្ហាញថា កីឡាករ ដ្យូកូវិក បានឈ្នះ១១ដង ចាញ់ម្ដង។ ជ័យជំនះចុងក្រោយ នៅក្នុងការប្រកួត នាប្រទេសអូស្ត្រាលីលើកនេះ កីឡាករជាតិសែប៊ី បានបំបាក់កីឡាករតឺនីស អែនឌី មៀរ៉េ (Andy Murray) ជាតិអង់គ្លេស នៅក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ ដើម្បីយកពានរង្វាន់ «អូស្ត្រាលៀន អូភេន​ (Australian Open)»។

រីឯកំពូលជើងឯកជាតិអេស្ប៉ាញ កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) វិញ បានឈ្នះយក​ពាន​រង្វាន់ធំៗ (ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាតឺនីសអន្តរជាតិ នៅ៤ប្រទេស ក្នុងពិភពលោក) [...]

ថ្ពក់​ឆ័ត្រ​យោង​នឹង​សាច់ លោត​ពី​លើ​ភ្នំ​កំពស់​ជាង​១០០ម៉ែត្រ

នៅឆ្នេរ តុងសៃ (Tonsai) របស់ប្រទេសថៃ លោក ចូស្វ មីរ៉ាម៉ាន់ (Josh Miramant) បានធ្វើការលោត រយៈ​ទាប​មួយ ពីលើភ្នំដែលមានកំពស់ ១១៥ម៉ែត្រ ជាមួយឆ័ត្រយោង ដែលថ្ពក់ជាប់ដោយផ្ទាល់ ទៅនឹងសាច់ខ្នង​របស់​លោក។ យុវជនអាយុ២៨ឆ្នាំ ដែលចូលចិត្តល្បែងដ៏គ្រោះថ្នាក់នេះ បានយកតម្ពក់ដែក ចំនួន៤ មករុកចូលក្នុង​សាច់របស់ខ្លួន មុននឹងភ្ជាប់តម្ពក់ទាំងនេះ ទៅនឹងឆ័ត្រយោង។

វាអាចជារឿងកាន់តែអស្ចារ្យទៅទៀត បើគេដឹងថា លោក ចូស្វ ទើបនឹងប្រឡូកចូលលោត ពីកំពស់ខ្ពស់ៗ​របៀបនេះ បាន៣សប្ដាហ៍មុននេះប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ លោក ចូហ្វ បានលោតបាន២១ដងរួចហើយ មុននឹងមកសាកល្បងល្បែងថ្មី «លោតនូវរយៈកំពស់ទាប» ដោយដាក់ឆ័ត្រយោង ចោះចូលក្នុងសាច់។

រូបភាព នាំការលេងល្បែងគ្រោះថ្នាក់ទាំងនេះ បានបង្ហាញឲ្យឃើញ យុវជន ចូហ្វ និងមិត្តខ្លួនម្នាក់ទៀត បាន​ឡើងទៅលើកំពូលភ្នំ ហើយបានទម្លាក់ខ្លួនចុះមក ដោយគ្មានភ័យភិតអ្វីទាំងអស់ ជាពិសេស... ចុះបើសាច់​ខ្នង​របស់យុវជន [...]

មក​លេង​បាល់​អោប ឬ​​ទាត់បាល់?

តាមពិតទៅ ជាវិធីសាស្ត្រយកឈ្នះមួយ ដ៏ឆ្លាតវាងវៃ របស់កីឡាករ រីឈី មីល័រ (Richie Myler) ដើម្បីទម្លុះ​ខ្សែ​ការពារ របស់ក្រុមគូប្រកួតរបស់ខ្លួន។ គ្រាន់តែថាវិធីសាស្ត្រនេះ ច្រើនតែត្រូវបានប្រើ ដោយកីឡាករបាល់ទាត់ នៅក្នុងការប្រកួតបាល់ទាត់ទៅវិញ។

នេះជាការប្រកួត រវាងក្រុម «Warrington Wolves» និងក្រុម «Wigan Warriors» ដែលបានធ្វើឡើង នៅ​ក្នុង​វគ្គទី២០ នៃការប្រកួតជុំកីឡាបាល់អោប របស់«Super Leagues»។ ជាមួយនឹងសន្ទុះជើង ទាត់បាល់​ដែលមាន​លក្ខណៈ ដូចជាបណ្ដើរបាល់ទាត់នោះ កីឡាករ រីឈី មីល័រ បានធ្វើឲ្យក្រុមខ្សែការពារ របស់ក្រុម «Wigan Warriors» វង្វេង មិនដឹងថាតើត្រូវដេញតាមចាប់បាល់ ឬចាប់មនុស្ស។

ប៉ុន្តែមិនពិបាកយល់ទេ។ ដោយសារតែមានកីឡាករចំណានៗ ដូចយ៉ាងកីឡាករ រីឈូ មីល័រ នេះហើយ ដែល​ធ្វើឲ្យក្រុម «Warrington Wolves» បានឈ្នះក្នុងពិន្ទុដ៏ខ្លាំងក្លា ១៧ ទល់នឹង ៦៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...