Posts in ‘ប្រណាំងយាន្ដ’ Category

កាំជ្រួច​លើ​វាល​រាប៖ សេបាស្ទែន វីថែល ក្លាយ​ជា​ម្ចាស់​ជើង​ឯក អេហ្វវ័ន

កាំជ្រួច​លើ​វាល​រាប៖ សេបាស្ទែន វីថែល ក្លាយ​ជា​ម្ចាស់​ជើង​ឯក អេហ្វវ័ន

ម្ចាស់ការពារដំណែងជើងឯកហ្វមូឡាវ័ន (Formula One) កីឡាករ សេបាស្ទែន វីថែល (Sebastian Vettel) ទទួលបាន​ជ័យជំនះជាថ្មីម្តងទៀត នៃការប្រណាំងក្នុងកម្មវិធី ម៉ាឡេស៊ែន ក្រែនផ្រិកស៏ (Malaysian Grand Prix) កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ។ ហើយគាត់បាននាំមុខមិត្តរួមក្រុមរ៉ែដប៊ុល (Red Bull) ម៉ាក វ៊ែបបឺ (Mark Webber) ក្នុងការប្រណាំងនោះ។

អ្នកប្រណាំង២រូប ដែលបើកបរឲ្យក្រុមមឺស្សេដេស (Mercedes) ឡេវីស ហាមីលតុន (Lewis Hamilton) និងកីឡាករ នីកូ រ៉ូស្បឺក (Nico Rosberg) មាន១២វិនាទី នៅក្រោយកីឡាករ វីថែល។ ខណៈដែលអ្នកប្រណាំងក្រុមហ្វឺរ៉ារ៉ី (Ferrari) ហ្វឺណាន់ដូ [...]

ប្រណាំង​កាំជ្រួច​លើ​វាលរាប៖ អាឡូនសូ នឹង​ធ្វើ​ឲ្យ​ខុស​ប្លែក សំរាប់​ក្រុមហ៊ុន​ហ្វឺរ៉ារ៉ី

ប្រណាំង​កាំជ្រួច​លើ​វាលរាប៖ អាឡូនសូ នឹង​ធ្វើ​ឲ្យ​ខុស​ប្លែក សំរាប់​ក្រុមហ៊ុន​ហ្វឺរ៉ារ៉ី

កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ (Fernando Alonso) ជិតនឹងបានទទួលដំណែងជើងឯក ហ្វម៉ូឡា វ័ន (Formula One) លើកទី៣ ទៅហើយក្នុងរដូវកាលមុន ប៉ុន្តែអ្នកប្រណាំងឲ្យក្រុមហ៊ុន ហ្វឺរ៉ារ៉ី (Ferrari) រូបនេះ បាននិយាយថា រថយន្តរបស់គាត់មិនម៉ែនជារថយន្ត ដែលលឿនបំផុតនោះទេ ហើយឆ្នាំនេះគាត់នឹងព្យាយាមម្តងទៀត ជាមួយនឹងរថយន្តថ្មី និងមានភាពប្រសើរជាងមុន។


កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ។

អ្នកតក្កវិជ្ជា បាននិយាយថា រដូវកាលនេះកីឡាករវ័យ ៣១ឆ្នាំ អាឡូនសូ ធ្វើបានយ៉ាងល្អបំផុត និងស្ថិតក្នុងចំណោម​កីឡាករ​ទាំង១០រូប ដែលអាចឈ្នះក្រុមអ៊ីតាលី។ កីឡាករឆ្នើមៗ ផ្សេងទៀត ដែលត្រូវចូលរួមមានដូចជា ចនម៉ាញ៉ូអែល ហ្វេនជីអូ (Juan Manuel Fangio), នីគី ឡូដា (Niki Lauda) និងកីឡាករ មីឆែល [...]

ប្រណាំងកង់៖ ម៉ាស្សែល ឃីតថេល ឈ្នះ​ក្នុង​ជុំ​ទី​២ ខណះ​ម្ចាស់​ជើង​ឯក​បារាំង​ធ្លាក់

ប្រណាំងកង់៖ ម៉ាស្សែល ឃីតថេល ឈ្នះ​ក្នុង​ជុំ​ទី​២ ខណះ​ម្ចាស់​ជើង​ឯក​បារាំង​ធ្លាក់

កីឡាករប្រណាំងកង់របស់អាឡឺម៉ង់ ម៉ាស្សែល ឃីតថេល (Marcel Kittel) បានឈ្នះក្នុងជុំទី២ នៃកម្មវិធី ប៉ារីស-ណីស (Paris-Nice) ក្នុងការប្រកួតរយះចំងាយ ២០០,៥គីឡូម៉ែត្រ ដែលត្រូវធ្វើដំណើរពីតំបន់វីម៉ូរី (Vimory) ទៅកាន់ ស្សឺរីលី (Cerilly) កាលពីថ្ងៃអង្គារ៏កន្លងទៅ។


កីឡាករប្រណាំងកង់ ម៉ាស្សែល ឃីតថេល។

ទោះបីជាយ៉ាងណា ការនាំមុខសរុបគឺបានទៅលើកីឡាកររបស់អ៊ីតាលី អេលែ វីវ៊ែនី (Elia Viviani) ដែលបានទទួលផល​ចំណេញពីអ្នកនាំមុខចាស់ គឺម្ចាស់ជើងឯកកីឡាករបារាំង ណាសឺ បូហានី (Nacer Bouhanni) ដែលបានធ្លាក់ចេញ​ពីការ​ប្រកួតដោយសារតែគាត់ដួលក្នុងចំងាយ ៥៨គីឡូម៉ែត្រ ពីកន្លែងបញ្ចប់ ហើយរងការឈឺចាប់ដោយសាររបួសមាត់។

បន្ទាប់ពីគ្រូពេទ្យបានពិនិត្យរួចឃើញថា កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបាក់ធ្មេញអស់ចំនួន២ [...]

គ្រោះថ្នាក់ប្រណាំងឡាន​នៅ​ដេតូណា៖ ទស្សនិកជន​១៤​នាក់​ចូល​ពេទ្យ

គ្រោះថ្នាក់ប្រណាំងឡាន​នៅ​ដេតូណា៖ ទស្សនិកជន​១៤​នាក់​ចូល​ពេទ្យ

ទស្សនិកជន១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីគ្រោះថ្នាក់រថយន្ដជាង១០គ្រឿង នៅក្នុងការប្រណាំង​រថយន្ដ ពេលជុំចុងក្រោយមួយ កាលពីថ្ងៃសៅរ៍ទី២៣នេះ នៅឆ្នេរដេតូណា ក្នុងរដ្ឋផ្ល័រីដាសហរដ្ឋអាមេរិក។ ជនរងគ្រោះ​ផ្សេងទៀត ត្រូវបានពិនិត្យផ្ទាល់នៅនឹងកន្លែង ដោយក្រុមអ្នកជួយសង្គ្រោះនៃកម្មវិធីប្រណាំងនេះ។


រូបភាពពីគ្រោះថ្នាក់រថយន្ដប្រណាំងទាំងនេះ ថតចម្លងពីវីដេអូ។

«វាជារឿងមិនត្រឹមត្រូវទេ ដែលយកបញ្ហានេះ មកជជែកវែកញែកបន្ថែម» ជាការបញ្ជាក់ របស់លោកចូ ឈីតវូដ (Joie Chitwood) នាយកក្លីបប្រណាំងរថយន្ដ ដេតូណាអន្តរជាតិ (Daytona International Speedway) ដោយបានអះអាង​បន្ថែមថា អ្នកបើកបររថយន្ដ ដែលជួបគ្រោះថ្នាក់ ទាំង១២នាក់ មិនបានរងរបួសទេ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយ​ប្រចាំតំបន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...