Posts in ‘សម្រាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ចំណូល​ក្រុម​ហ៊ុន​អ័បផល​ធ្លាក់​ចុះ ១៨% តែ​ការ​លក់​ផលិត​ផល​នៅ​តែ​ខ្លាំង

ចំណូល​ក្រុម​ហ៊ុន​អ័បផល​ធ្លាក់​ចុះ ១៨% តែ​ការ​លក់​ផលិត​ផល​នៅ​តែ​ខ្លាំង

ក្រុមហ៊ុនអ័បផល (Apple) បានប្រកាសឲ្យដឹងថា ចំណូលរបស់ពួកគេមានការកើនឡើង ជាងការរំពឹងទុក នៅក្នុង​ត្រីមាសទី២នេះ។ បុន្តែបើធៀបទៅនឹងឆ្នាំមុន វាមានការធ្លាក់ចុះ ១៨%។

សេចក្តីរាយការណ៏មួយ បាននិយាយថា ក្រុមហ៊ុនអ័បផល បានទទួលចំណូលប្រមាណ ៩,៥ពាន់លានដុល្លា ទៅលើ​ផលិតផល​លក់សរុបអស់ ៤៣,៦ពាន់លានដុល្លា។ នោះជាគោលដៅដ៏ត្រឹមត្រូវមួយ ទៅតាមអ្វីៗ ដែលក្រុមហ៊ុនរំពឹងទុក និងគិតថា នឹងអាចទទួលបានចំណូលពី ៩,២៣ទៅ ១០,២៣ពានលានដុល្លា ក្នុងការលក់អស់ពី ៤១ទៅ ៤៣ពាន់​លាន​ដុល្លា។

ប៉ុន្តែបើធ្វើការប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ក្រុមហ៊ុនអ័បផល ទទួលបានចំណូល ១១,៦ពាន់​លាន​ដុល្លា ក្នុងការលក់អស់ ៣៩,២ពានលានដុល្លា។ ប៉ុន្តែឆ្នាំនេះ ការលក់ចេញនូវផលិតផល អាយហ្វូន (iPhone) និង​អាយផេដ (iPad) លក់ដាច់រហូតដល់ ១៥១% [...]

បណ្ដឹង​ទាមទារ​១៤៥​ពាន់​អ៊ឺរ៉ូ ប្រឆាំង​ក្រុមហ៊ុន​ហ្គូហ្គើល នៅ​អាឡឺម៉ង់

បណ្ដឹង​ទាមទារ​១៤៥​ពាន់​អ៊ឺរ៉ូ ប្រឆាំង​ក្រុមហ៊ុន​ហ្គូហ្គើល នៅ​អាឡឺម៉ង់

ការិយាល័យសម្រាប់ការពារទិន្នន័យឯកជនមួយ នៃប្រទេសអាឡឺម៉ង់ បានដាក់ពាក្យបណ្ដឹង ទាមទារអោយពិន័យ១៤៥​ពាន់អ៊ឺរ៉ូ ប្រឆាំងនឹងក្រុមហ៊ុនយក្ស ហ្គូហ្គើល (Google) របស់អាមេរិក ក្នុងបទចោទប្រកាន់មួយ ដែលថាក្រុមហ៊ុននេះ បានដើរ​ប្រមូលព័ត៌មាននៃទិន្នន័យឯកជន តាមរយៈបណ្ដាញគ្មានខ្សែ។


សេវាកម្មដាក់បង្ហាញរូបភាព នៅតាមផ្លូវ នៅលើផែនទីរបស់ហ្គូហ្គើល។

ការិយាល័យរបស់រដ្ឋ សម្រាប់ការពារជីវិតឯកជន នៅហាំប៊ួរ ប្រទេសអាឡឺម៉ង់ បានទទួលស្គាល់ថា ទឹកប្រាក់ពិន័យនៃ​ពាក្យ​បណ្ដឹងនេះ ទំនងជាតិចពេក បើប្រៀបធៀបនឹងអំពើ ដែលអាចកើតឡើង ជាលក្ខណៈចម្រុះជាតិសាសន៍នោះ។

នៅថ្ងៃច័ន្ទទី២២នេះ ការិយាល័យជំនាញនេះ បានគិតថា ហ្គូហ្គើលបានដឹងខ្លួនថាបានដើរប្រមូលទិន្នន័យព័ត៌មាន ពីបណ្ដា​ជនជាច្រើន ដែលក្នុងនោះ [...]

ហ្គូហ្គើល បន្ថែម​«ខេមរភាសា» ទៅ​ក្នុង​សេវា​បក​ប្រែ​របស់​ខ្លួន

ហ្គូហ្គើល បន្ថែម​«ខេមរភាសា» ទៅ​ក្នុង​សេវា​បក​ប្រែ​របស់​ខ្លួន

ហ្គូហ្គើល (Google) បានប្រកាសជាផ្លូវការ បន្ថែម«ខេមរភាសា» ទៅក្នុងសេវាកម្មបកប្រែរបស់ខ្លួន នៅថ្ងៃទី១៨ខែមេសានេះ ពីលើ​សេវាកម្ម ដែលមាន៦៥ភាសារួចហើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី១៨ខែមេសា នៅលើគេហទំព័រផ្លូវការរបស់ហ្គូហ្គើល បាន​អោយដឹងថា ក្រុមហ៊ុនចង់ចូលរួមអបអរសាទរ ទិវាបុណ្យចូលឆ្នាំថ្មី ជាមួយនឹងប្រជាជនកម្ពុជា ដោយចោទជាសំនួរថា «តើយើងអាចធ្វើអ្វី បានប្រសើរជាងមុន?» សេចក្ដីប្រកាសព៏ត៌មាននោះបានបន្តថា «យើងសង្ឃឹមថា សេវាកម្មបន្ថែមនេះ នឹងជួយបើកផ្លូវ សម្រាប់អ្នកប្រើប្រាស់ខេមរភាសាទាំងឡាយ និងដើម្បីឲ្យអត្ថបទជាភាសាខ្មែរ [...]

កម្មវិធី​ការពារ​មេរោគ ៣​ប្រភេទ​ល្អ​បំផុត មិន​ឲ្យ​កុំព្យូទ័រ​យឺត

កម្មវិធី​ការពារ​មេរោគ ៣​ប្រភេទ​ល្អ​បំផុត មិន​ឲ្យ​កុំព្យូទ័រ​យឺត

បច្ចុប្បន្ននេះ កម្មវិធីការពារមេរោគ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់កុំព្យូទ័រទាំងអស់ ដើម្បីជួយការពារនូវ​មេរោគ​នានា។ ប៉ុន្តែការជ្រើសរើសកម្មវិធីណាមួយ ឲ្យមានគុណភាព និងមិនធ្វើឲ្យកុំព្យូទ័ររបស់អ្នកយឺត ក៏ជារឿងចាំបាច់​មួយដែរ។

មនោរម្យព័ងអាំងហ្វូ សូមបង្ហាញនូវឈ្មោះ កម្មវិធីការពារមេរោគ ដែលល្អដាច់គេទាំង៣ និងមិនប៉ះពាល់ដល់ ល្បឿន ប្រព័ន្ធដំណើរការនៃកុំព្យូទ័ររបស់អ្នក។ ការលើកបង្ហាញនេះ មិនមានលក្ខណៈពាណិជ្ជកម្មទេ ព្រោះយើងមានបំណង​យ៉ាងមុតមាំ ក្នុងការការពារអ្នកប្រើប្រាស់កម្មវិធីទាំងនេះ ពីការបកស្រាយទាំងឡាយណា ដែលលំអៀង។

១. អាវ៉ាស ហ្វ្រី និងប្រូ៖ Avast (Free & Pro)
បើសិនជាអ្នកកំពុងតែស្វែងរក កម្មវិធីការពារមេរោគណាមួយ ដែលមិនប៉ះពាល់ដល់ល្បឿនរបស់កំព្យូទ័ [...]

អេចធីស៊ី វ័ន ពន្យា​ពេល​ចេញ​លក់ ដោយ​សារ​ក្រុមហ៊ុន​បាត់​បង់​ចំណូល

អេចធីស៊ី វ័ន ពន្យា​ពេល​ចេញ​លក់ ដោយ​សារ​ក្រុមហ៊ុន​បាត់​បង់​ចំណូល

ក្រុមហ៊ុនអេចធីស៊ី (HTC) បានជួបភ័ព្វវាសនាមិនល្អ ក្នុងត្រីមាសដំបូង នៃដើមឆ្នាំ២០១៣នេះ ដែលទទួលបានចំណូល​មួយដ៏​តិចតួច។ ក្រុមហ៊ុន ទទួលបានប្រាក់ចំណូលត្រឹមតែ ២,៨លានដុល្លាប៉ុណ្ណោះ ក្នុងរយះពេល៣ខែ បន្ទាប់ពី​ចំណាយ​ទុនអស់ ១,៤ពាន់លានដុល្លា។


ប្រភេទទូរស័ព្ធ អេចធីស៊ី វ័ន ទាំងពណ៌សរ និងខ្មៅ។ (រូបថត ក្រុមហ៊ុនទូរស័ព្ទ)

ចំនួនតួរលេខនេះ ជាចំនួនមួយ ដែលធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសទី១ ឆ្នាំ២០១២ ក្រុមហ៊ុនទទួល​បានចំណូល ៤៧០លានដុល្លា ក្នុងការដាក់ទុនអស់ ២,២ពាន់លានដុល្លា។

បន្ទាប់ពីបានដឹង ពីរបាយការណ៏ចំណូលដ៏តិចតួចបំផុតនេះហើយ អ្នកបណ្តាក់ទុនសង្ឃឹមថា នឹងទទួលបានផលវិជ្ជមាន ក្នុងត្រីមាសថ្មីខាងមុខ។ ក្តីសង្ឃឹមថ្មីនេះ នឹងពឹងផ្អែកទៅលើទូរស័ព្ទដៃស៊េរីថ្មីយីហោ «អេចធីស៊ី វ័ន» (HTC [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...