Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

៩ ចំណុច​ដើម្បី​វាស់​ដឹង​ថា ប្រទេស​មួយ​«មាន​ប្រជាធិតេយ្យ​ឬ​អត់»

៩ ចំណុច​ដើម្បី​វាស់​ដឹង​ថា ប្រទេស​មួយ​«មាន​ប្រជាធិតេយ្យ​ឬ​អត់»

លទ្ធិប្រជាធិបតេយ្យ បានសាយភាយស្ទើពាសពេញពិភពលោក មកទល់ពេលបច្ចុប្បន្ននេះ។ របបប្រជាធិបតេយ្យ​នេះ ត្រូវ​គេអះអាងថា ជារបបមួយដែលប្រសើរជាងគេបំផុត ក្នុងចំណោមរបបផ្សេងៗទៀត សម្រាប់ដឹកនាំស្រុក។ នៅក្នុងប្រទេស​កម្ពុជា គេបានដឹងដែរថា ជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ។ តើគេអាចមើលដឹងថា ប្រទេសមួយ បានអនុវត្ត​លទ្ធិប្រជាធិបតេយ្យដោយរបៀបណា?


រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមជូន អត្ថបទស្រាវជ្រាវតូចមួយ ដើម្បីជាស្មារតីពិចារណានៅក្នុងប្រទេស ដែល​ប្រកាន់​របបប្រជាធិបតេយ្យ។

លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់មួយនៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋផ្ទាល់ ពលរដ្ឋជាម្ចាស់អំណាច [...]

វិភាគ៖ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ និយាយ​ភាសា​យួន

វិភាគ៖ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្មែរ និយាយ​ភាសា​យួន

តើបទពិសោធន៍ជាង៣០ឆ្នាំ បើគិតតាំងពីលោកបានក្លាយខ្លួនជារដ្ឋមន្ត្រីការបរទេស ក្នុងសម័យសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជាមកនោះ មិនគ្រប់គ្រាន់សម្រាប់លោក ហ៊ុន សែន ទេឬអ្វី បានជានាយករដ្ឋមន្ត្រីរូបនេះ​​ថ្លែងជា​ភាសា​វៀតណាម ខណៈពេលដែលលោកបំពេញទស្សនកិច្ច«ផ្លូវរដ្ឋ» ទៅកាន់ប្រទេសជា«មហាមិត្ត»នោះ? មិនប្រាកដ​ជា​ដូច្នេះទេ ព្រោះល្បិចកលនយោបាយរបស់លោក ហ៊ុន សែន អាចនៅជ្រៅជាងអ្វីដែលគេបានគិតពីលោក ត្រឹមតែ​ជា​សម្បកក្រៅ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

វិភាគ - ការថ្លែងមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះបណ្ដាអ្នកមុខអ្នកមាត់វៀតណាម​ជាច្រើន​សិបនាក់ [...]

អ្នកជំនាញ៖ កូដកម្ម​របស់​កម្មករ ប៉ះ​ពាល់​​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ

អ្នកជំនាញ៖ កូដកម្ម​របស់​កម្មករ ប៉ះ​ពាល់​​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ

ក្នុងឆ្នាំ២០១៣កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះកើនឡើងប្រមាណជា ៧% ដែលធ្វើអោយប្រទេសកម្ពុជា កាន់តែមានភាពទាក់ទាញកាន់តែខ្លាំង ដល់អ្នកវិនិយោគទុនបរទេស។ ប៉ុន្តែក្រោយពីមានការបោះឆ្នោតរួច រាជាណាចក្រដ៏តូចនេះ បានកំពុង​ជូបនូវបញ្ហាជាច្រើន ជាពិសេសក្នុងពេលថ្មីៗនេះ កម្មករនៅក្នុងវិស័យកាត់ដេរ កំពុងនាំគ្នាធ្វើកូដកម្មស្ទើពេញផ្ទៃប្រទេស ដែល​នាំអោយសេដ្ឋកិច្ចរបស់ប្រទេសអាចនឹងដាំក្បាលធ្លាក់ចុះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

សេដ្ឋកិច្ចកម្ពុជា - ដោយសារតែប្រាក់ខែដែលកម្មករ ទទួលបានមិនស្របទៅនឹង តម្លៃទំនិញនៅលើទីផ្សារ ដែល​ធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេ មានភាពពិបាកនោះ ទើបធ្វើអោយកម្មករដែលមានចំនួន [...]

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

កម្ពុជា៖ តម្លើង​ប្រាក់​ខែតិច​ពេក នាំ​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង?

សេចក្ដីប្រកាសសម្រេច  របស់ក្រសួងការងារ ក្នុងការតម្លើងប្រាក់បៀវត្សរបស់កម្មករតែ១៥ដុល្លា នៅឆ្នាំក្រោយនេះ បានធ្វើឲ្យមានការបារម្ភថា នឹងអាចមានពលករនៅតែធ្វើចំណាកស្រុក ជាបន្តទៅទៀត។ នោះព្រោះតែប្រាក់បៀវត្ស​នៅក្នុងកម្រិតនេះ បានធ្វើឲ្យមានកង្វល់ថា វានៅមិនទានអាចជួយអោយកម្មករ អាចដោះស្រាយជីវភាពប្រចាំថ្ងៃ និង​រស់នៅដោយសមរម្យបាន ហើយចាំបាច់ត្រូវចេញទៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ជាងកម្ពុជា។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ការចំណាកស្រុក - ការបន្ថែមប្រាក់ឈ្នួលក្នុងឆ្នាំ២០១៤ កម្មករនឹងទទួលបាន ៩៥ដុល្លា ហើយកម្មករត្រូវរងចាំ រយៈពេលប្រាំឆ្នាំទៅមុខទៀត ទើបពួកខ្លួនអាចទទួលប្រាក់ឈ្នួលគោល បានដល់១៦០ដុល្លាុ។ [...]

ប្រវត្តិ​«លោកតា​ណូអែល» នៃ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិស្មាស

ប្រវត្តិ​«លោកតា​ណូអែល» នៃ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិស្មាស

«លោកតាណូអែល» ក៏ត្រូវបានគេប្រារព្វ យករូបរាងតាម ជូលេនីស (Julenisse) មនុស្សតូចល្អិតមាន​ពុក​មាត់​ស ពាក់​មួកវែងស្រួចចុង របស់​ជនជាតិ​អ៊ឺរ៉ុបខាងជើង (ស៊ុយអែដ និងណ័រវេស)  ដែលដើរយកអំណោយ ចែកឲ្យ​​កូនក្មេង នៅពេល​បុណ្យ កណ្ដាលរដូវធ្លាក់ទឹកកក។

តែបើទោះជាការនិទានតៗគ្នា មានយ៉ាងច្រើនសម្បូរបែប ពីរូបរាង«លោកតាណូអែល» យ៉ាងណាក៏ដោយ ក៏ពេលនេះ គេបានចាត់​ទុក​ជា​ទូទៅ​​ថា​«លោកតាណូអែល» ជាមនុស្ស​ចាស់​ចិត្ត​ល្អ​ម្នាក់ មានពុកមាត់សរវែង ស្លៀកពាក់ខោអាវក្រាស់ ពណ៌​ក្រហម និងមាន​ជាយពណ៌ស។ គាត់រស់នៅតំបន់ខាងជើងនៃផែនដី គ្រប​ដណ្ដប់​ដោយ​ព្រិល និងដើរចែក​អំណោយ​​​ឲ្យ​​ដល់​ក្មេងៗ។ «លោកតាណូអែល» មានយានជំនិះមួយ អាចហោះបាន និងចូលចែក​អំណោយ​​ តាម​បំពង់​​ផ្សែងនៃចង្ក្រាន​កម្ដៅ តាម​លំនៅឋាននីមួយៗ។

ប្រវត្តិរបស់ «សាំង នីកូឡា (Saint Nicolas)» ឬ «លោកតាណូអែល»

ដើមកំណើត នៃ«លោកតាណូអែល» ជាសាំង នីកូឡា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...