«ក្បាលមួយ ដែលអើតពីទឹកនៅក្បែរខ្ញុំ មិនមែនជាមនុស្សទេ»
រូបថតមួយសន្លឹក ដែលបង្ហោះផ្សាយ កាលពីដើមខែមុន នៅលើហ្វេសប៊ុក បានបង្កឲ្យមនុស្សជាច្រើននាក់ ព្រឺសម្បុរ។ រូបភាពនេះ មិនមែនទើបនឹងថតទេ តែត្រូវបានក្រុមគ្រួសារ របស់អ្នកស្រី គីម ដេវិដសុន (Kim Davison) និងអ្នកស្រី ចេស៊ី លូ (Jessie Lu) ថតកាលពីឆ្នាំកន្លងទៅ ខណៈពេលដែលពួកអ្នកស្រី បាននាំកូនចៅចំនួន៣នាក់ ទៅងូតទឹក ក្នុងស្ទឹង ឡូឃើរ ក្រេច (Lockyer Creek) នៃរដ្ឋ គ្វីនឡេន (Queensland ភាគខាងកើត នៃកោះអូស្ត្រាលី)។ បញ្ហាដែលកើតឡើង នៅក្នុងរូបថតនេះ គឺគេបានឃើញ ក្បាលមនុស្សម្នាក់ទៀត ងើបចេញពីទឹក មកថតជាមួយនឹងក្រុមគ្រួសារអ្នកស្រីដែរ ដែលធ្វើឲ្យគេយល់ថា ក្មេងៗ ដែលនៅទីនោះ មានចំនួន៤នាក់។
សារព័ត៌មាន «Daily Mail» បានរាយការណ៍ថា នៅពេលឃើញរូបថតដំបូង អ្នកស្រីបានញ័រួញខ្លួន ដែលបានឃើញ ក្បាលកុមារទីបួនម្នាក់នេះ ចូលមកថតនៅក្បែរអ្នកស្រី។ អ្នកស្រីនិយាយថា៖ «នៅពេលយើងថតរូបនោះ យើងដឹងច្បាស់ណាស់ថា [...]