ទាញព្រ័ត្រ? ប្រហែល​ដែរ តែ​គេ​យក​ទូក ធ្វើ​ព្រ័ត្រ (vdo)

មក... ជិតចូលឆ្នាំហើយ យើងនាំគ្នាលេង ទាញព្រ័ត្រឬ? លេងក៏លេង! តែមុននឹងលេង សន្យាគ្នាសិន។ សន្យាថា យកទូកជំនួសព្រ័ត្រវិញ។
ទិដ្ឋភាពទាំងស្រុង នៃការទាញព្រ័ត្រ ដោយយកទូកធ្វើព្រ័ត្រ របស់ប្រទេសប៉ូឡូញ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០១ មេសារ ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលវិបាក ចេញពីការទាញព្រ័ត្រ គឺប្រើកម្លាំងទាញខ្សែរពួរ ម្ខាងម្នាក់ រហូតទាល់តែម្ខាងចាញ់កម្លាំង ហើយពេល​ខ្លួន​ម្ខាង​ទៀត ត្រូវដួលលើកគ្នា... អីយ៉ាសប្បាយម្យ៉ាង។ តែនៅប្រទេសប៉ូឡូញវិញ កីឡាទាញព្រ័ត្រនេះ ត្រូវបានបែកគំនិត ធ្វើ​នៅ​លើ​ទឹក និងនៅលើទូកវិញ។ ល្បែងនេះ នៅទីនោះ គេហៅថា «Tug of Oar» ដែលមានន័យប្រហាក់ប្រហែល នឹង​ទាញ​ព្រ័ត្រ​អញ្ចឹងដែរ។

ដើម្បីចូលលេងល្បែងនេះបាន បេក្ខជន១២នាក់ ចែកជាពីរក្រុម អង្គុយទល់មុខគ្នា នៅមួយផ្នែកម្នាក់ នៃទូក។ ល័ក្ខខ័ណ្ឌ ក្នុងការយកឈ្នះ មិនពិបាកទេ​ ហើយក៏ស្រួលយល់ដែរ៖ នោះគឺនរណាអ៊ុំបានខ្លាំង រុញខាងខ្លួនទៅមុខ ហួសពីខ្សែរ​កណ្ដាល បានច្រើនជាង ខាងនោះជាអ្នកឈ្នះ ហើយមានអាជ្ញាកណ្ដាលម្នាក់ ជាអ្នកផ្លុំកញ្ចែផ្ដល់ជ័យជំនះ ទៅឲ្យ​ក្រុម​ខ្លាំង។

បើសិនជារូបភាព បង្ហាញពីភាពសប្បាយរីករាយ និងមានលក្ខណៈកីឡា យ៉ាងពិសេសក៏ដោយ តែល្បែងនេះ​មាន​ផ្សារ​ភ្ជាប់ ទៅនឹងប្រវត្តិដ៏យូរលង់ មួយរបស់ប្រទេសប៉ូឡូញ ដែលមិនខុសគ្នាប៉ុន្មាន ពីល្បែងទាញព្រ័ត្រ របស់ខ្មែរឡើយ។ បើ​អញ្ចឹង ជិតចូលឆ្នាំហើយ តើប្រិយមិត្តត្រៀមហើយឬនៅ ពីល្បែងប្រជាប្រិយ ដែលត្រូវលេង?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...