ផ្តន្ទាទោសយុវជនអ៊ីតាលីម្នាក់ ពីបទរួមរ័ក្សឭសម្លេងខ្លាំងៗ
យុវជន ជាប្រធានក្រុុមហ៊ុនឯកជនតូចមួយ អាយុ៣៤ឆ្នាំ រស់នៅក្រុង សានម៉ាទីណូ (San Martino) ភាគខាងជើងនៃប្រទេសអ៊ីតាលី ត្រូវបានផ្ដន្ទាទោស ឲ្យបង់ថ្លៃជម្ងឺចិត្ត និងសងការខូចខាត ចំនួន ១២ ០០០អ៊ឺរ៉ូ ពីបទបាន«រំខាន» និង«បង្កការក្ដៅក្រហាយ»។ បើនិយាយឲ្យខ្លី គ្រួសារដើមបណ្ដឹង បានប្ដឹងចោទប្រកាន់យុវជនរូបនេះ ពីសកម្មភាពរួមរ័ក្ស ខ្លាំងៗ និងការស្រែកដង្ហក់ នៅពេលប្រតិបត្តិការ រួមភេទម្ដងៗ។ ហើយករណីនេះ មិនមែនកើតមាន តែមួយភ្លែតៗនោះទេ តែប្រសិនបើ បានចាប់ផ្ដើម ពីក្បាលព្រលប់ហើយ គឺយុវជន«សម្បើម» បានវាយ«ផ្ដាច់» ពេញមួយយប់តែម្ដង។
សារព័ត៌មាន «La Provincia Pavese» របស់អ៊ីតាលី បានផ្សាយ ពីករណីនេះ ឲ្យដឹងថា ការបង្កភាពក្ដៅក្រហាយ បានកើតឡើង នៅឆ្នាំ២០០៩ នៅពេលដែលអ្នកជិតខាង របស់យុវជន ដែលសុទ្ធតែមានកូន នៅតូចៗនោះ មិនអាចនៅទ្រាំស្ដាប់ សឹងជារៀងរាល់ថ្ងៃ នូវសន្ធឹកនៃការរួមរ័ក្សភិសម័យ របស់យុវជន និងស្ត្រីជាសង្សា [...]