Posts in ‘សម្រាំងកំសាន្ដ’ Category

ណូវ៉ាក ដ្យូកូវិច ស្លៀក​ពាក់​ក្នុង​សម័យ​កាល​«ស្ដេច» ដើម្បី​ប្រកួត

នៅក្នុងឈុតឆាកនេះ ដ្យូកូវិច បានដើរតួជាអ្នកប្រយុទ្ធ ពាក់កណ្ដាលអ្នកវាយតឺនីស និងពាក់កណ្ដាល ជាអ្នក​វាយ​បាល់បូរាណ មួយប្រភេទ។ ហើយដើម្បីធ្វើឈុតឆាកនេះ អ្នកដឹកនាំការថតផ្សាយពាណិជ្ជកម្ម បានតម្រូវឲ្យ​កីឡាករ​យើង ពាក់សម្លៀកបំពាក់តាំងពីសម័យកាល នៃរាជានិយមរបស់បារាំង។ ប៉ុន្តែសម្លៀកបំពាក់នេះ មិនបាន​ធ្វើ​ឲ្យ​កីឡាករសប្បាយចិត្ត ក្នុងការប្រើប្រាស់ក្ដាវាយរបស់ខ្លួន បានដោយស្រួលទេ។

» សូមទស្សនវីដេអូខាងលើនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់។

បើសិនជានៅឆ្នាំក្រោយ អ្នកឧបត្ថម្ភកីឡាករ បានជ្រើសរើសឆ្នៃម៉ូត ដោយដកស្រង់ តាមសម្លៀកបំពាក់​បូរាណ​ខាង​លើ ដើម្បីឲ្យកីឡាករ ចេញមកប្រកួតនោះ មិនដឹងជាអស្ចារ្យប៉ុណ្ណាទេ។ តែគួរឲ្យស្ដាយ ដែលនៅក្នុងឆ្នាំនេះ បុរស​កំពូលថ្វីដៃ ជាប់ចំណាត់ថ្នាក់ទី១ ពិភពលោករូបនេះ បានប្រកួតចាញ់កីឡាករមកពីប្រទេសស្វីស ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ នៃការប្រកួត «France Open» ក្នុងរដ្ឋធានីប៉ារីស កាលពីពេលថ្មីៗនេះ៕

ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ការកាត់យកសំណាញ់ទី នៃទីលានបាល់ទាត់ របស់កីឡាករ ហ្សេរ៉ា ពីកេ កាន់តែធ្វើឲ្យគេឯង ឆ្ងល់ឡើងហើយ។ កាលពីយប់ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា បន្ទាប់ពីជ័យជំនះ របស់ក្រុមបាសឺឡូន ហើយក្រុមអ្នកមានបុណ្យ របស់​ប្រទេសអេស្ប៉ាញ លើក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលីរួច កីឡាករខ្សែរការពារ ពីកេ ដ៏ល្បី​ឈ្មោះ មិនបានចូលទៅអបអរសាទរ ជាមួយកីឡាកររួមក្រុមនោះទេ។ ប៉ុន្តែទស្សនិកជន នៅក្នុងពហុកីឡាដ្ឋាន អូឡាំពិក នៃរដ្ឋធានី ប៊ែរឡាំង ដែលមកទស្សនាការប្រកួត វគ្គផ្ដាច់ព្រ័ត្រ យកជើងឯកអ៊ឺរ៉ូប ឆ្នាំ២០១៥ រវាងក្រុម​ទាំងពីរ បែរជាបានឃើញកីឡាករ ពីកេ កំពុងកាត់សំណាញ់ទី យ៉ាងស្ងប់ស្ងៀមទៅវិញ។

ទម្លាប់ថ្មីនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងជាងថតរូបជាច្រើន ផ្តិតយករូបភាព មកផ្សាយ បង្កឲ្យចម្ងល់ មាន​កាន់តែខ្លាំងឡើង សម្រាប់ពិភពបាល់ទាត់។ អ្នកផងគិតថា [...]

Britain's Got Talent៖ មើល​ចាស់ៗ​រាំ Hip Hop

នៅពេលដែលបុរសចំណាស់ ដែលមានវ័យមិនតិចជាង៤០ឆ្នាំ (ចាស់ជាងគេ មានអាយុ៦០ឆ្នាំ) ទាំងប្រាំរូប បាន​ចូលមកដល់ក្នុងឆាក នៃកម្មវិធី Britain's Got Talent ដំបូង ពួកគេមិនបានធ្វើឲ្យមេប្រយោគ ទាំងបួននាក់ ចាប់​អារម្មណ៍ប៉ុន្មាននោះទេ ជាពិសេសលោក ស៊ីមុន ខូវែល (Simon Cowell) តែម្ដង។ ក្រសែរភ្នែក របស់លោក ក៏​ដូច​ជារបស់ទស្សនិកជនភាគច្រើន​ បានសម្ដែងចេញមក ដោយមិនបានគិតថា បុរសទាំងប្រាំ អាចមាន​ទេព​កោសល្យ​អ្វី មកពញ៉ាក់អារម្មណ៍ខ្លួនឡើយ។

ប៉ុន្តែ បរិយាកាសនៅក្នុងសាលទាំងមូល បានផ្លាស់ប្ដូរភ្លាមៗ បន្ទាប់ពីបុរសម្នាក់ បាននិយាយបង្ហាញខ្លួនថា ពួក​គេទាំងប្រាំនាក់ មានឈ្មោះ «Groovin' Old Men» និងថ្លែងម្នាក់ម្ដងថា ពួកគេមានជំនាញ ជាអាជីព​ខុសៗ​គ្នា។ បន្ទាប់មក ចូលដល់ឈុតឆាក សម្ដែងទេពកោសល្យ... ទាំងមេប្រយោគបួនរូប រួមនឹងទស្សនិកជន​ទាំងអស់ បាន​បើកមាត់ស្ងើច មិននឹកស្មាននឹងការធ្វើឲ្យភ្ញាក់ផ្អើល របស់បុរសវ័យចំណាស់ទាំងប្រាំ [...]

«ស្ពាន​កញ្ចក់​ផ្ដាច់​ព្រលឹង» វែង​ជាង​គេ​ក្នុង​លោក!

តើស្ពានកញ្ចក់នេះ ពិតជាសម​នឹងរហស្សនាមរបស់វា «ផ្ដាច់ព្រលឹង»ឬទេ បើគេនិយាយ ពីភាពស្រៀវស្ងើបរបស់វានោះ? ស្ថិតក្នុងឧទ្យានជាតិ ឡុងហ្គាន (Longgang) ភាគនារតីនៃខេត្ត ចុងជីង (Chongqing កណ្ដាលប្រទេសចិន) ស្ពានកញ្ចក់នេះ សង់ជាលក្ខណៈថ្ពក់ខ្លួន នៅកំពស់១០១០ម៉ែត្រ លយចេញពីជញ្ជាំងភ្នំ ប្រមាណជា២៦,៦៨ម៉ែត្រ ដើម្បីទុកឲ្យអ្នកទៅ​កំសាន្ដ អាចដើរឆ្លងកាត់បាន។

តាមពិតទៅ ស្ពានកញ្ចក់នេះ មានឈ្មោះតាមសំនៀង ជាភាសាចិនហៅថា «Yuanduan» បកប្រែមកមានន័យថា «នៅ​ចុង​ពពក»។ ស្ពាននេះ មានប្រវែងវែងជាង ស្ពានកញ្ចក់ Skywalk ក្នុងតំបន់ Grand Canyon នៃសហរដ្ឋអាមេរិក។

បើតាមបុគ្គលិកបម្រើការ នៅក្នុងឧទ្យានជាតិ ឡុងហ្គាន បានឲ្យដឹង តាមសារព័ត៌មានក្នុងស្រុកមួយថា ស្ពានសម្រាប់​គយ​គន់ទេសភាព សម្រាប់អ្នកចង់បង្ក«អារម្មណ៍ស្ងើប»មួយនេះ អាចធន់នឹងខ្យល់ព្យុះ ឬការរញ្ជួយដី ដែលមានកម្រិត​ដល់​ទៅ ៨,០០ រិចស្ទ័រ៕

» សូមទស្សនារូបបន្ថែម [...]

ទារក​ទើប​កើត​បាន​២ថ្ងៃ បង្ខំ​ឲ្យ​ដើរ​ដើម្បី​ព្យាបាល​ជំងឺ (vdo)

តាំងពីពេលកើតមក ទារកដ៏តូចមួយនេះ មានសភាពក្ដៅខ្លួន មិនស្រាកសោះ។ ក្ដីបារម្ភបានកើតឡើង ចំពោះឪពុកម្ដាយ​របស់ទារក រហូតយកកូន ដែលទើបនឹងកើតរបស់ខ្លួន ទៅឲ្យគ្រូសិល្ប៍ក្នុងភូមិម្នាក់ ដើម្បីពិនិត្យព្យាបាល។ បន្ទាប់ពីធ្វើ​ពិធី​បញ្ជាន់អារក្សរួច ស្ត្រីជាគ្រូសិល្ប៍បាននិយាយប្រាប់ទៅម្ដាយទារក ឲ្យចាប់ក និងក្បាល កូនរបស់ខ្លួន ហើយបង្ខំឲ្យវាដើរ។ គ្រូអូមអាមនោះ បានអះអាងថា ធ្វើដូច្នេះ កម្ដៅក្នុងខ្លួន នឹងថយចុះ ហើយជំងឺគ្រុនរបស់ទារក នឹងបានជាសះស្បើយ។

នៅក្នុងឈុតឆាក នៃការចាប់បង្ខំទារកអាយុ២ថ្ងៃ ឲ្យដើរនោះ មានការចូលរួម ពីអ្នកភូមិប្រមាណជា ១០នាក់។ ម្នាក់​ពីក្នុង​ចំណោមនោះ បានថតហេតុការណ៍នេះ រួចយកទៅរាយការណ៍ ប្រាប់នគរបាល។ ក្រុមអាជ្ញាធរបានចូល ធ្វើអន្តរាគមន៍ ឲ្យបញ្ឈប់ការបញ្ជាន់អារក្ស និងបានបញ្ជូនទារក ទៅកាន់មន្ទីរពេទ្យ។ នាយនគរបាលមួយរូប បានថ្លែងប្រាប់សារព័ត៌មាន ក្នុងតំបន់ថា៖ «ទារកមានជំងឺគ្រុន។ តែឥឡូវនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...