Posts in ‘តារា ជនល្បីៗ’ Category

ប៉ីប៉ីលី (PeyPey Ly) ថត​វីដេអូ ប្រកាស​លេប​ថ្នាំ​សម្លាប់​ខ្លួន?

ប៉ីប៉ីលី (PeyPey Ly) ថត​វីដេអូ ប្រកាស​លេប​ថ្នាំ​សម្លាប់​ខ្លួន?

កញ្ញា ប៉ីប៉ីលី (Pey Pey Ly) ដែល​គេ​ស្គាល់​ថា ជា​យុវតី​មួយ​រូប ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នានា ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ទាមទារ​​យុត្តិធម៌ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​នា​ពេល​កន្លង​មក បាន​ប្រកាស​ធ្វើ​អត្តឃាត តាម​រយៈ​ការ​លេប​ថ្នាំច្រើន​គ្រាប់ បន្ទាប់​ពីបានបង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន តាម​រយៈ​វីដេអូ​ឃ្លីប​របស់​ខ្លួន ក្នុង​រយៈពេល​ជាង​១០នាទី មុននឹងកញ្ញាសម្រេចចិត្ត ។

ការ​លេបថ្នាំ​សម្លាប់​ខ្លួន​របស់ ប៉ីប៉ី លី ហើយ​ថែម​ទាំង​បាន​ថត​វីដេអូ បង្ហោះ​លើ​យូធូប (YouTube) កាល​ពី​យប់​ថ្ងៃ​ទី១៣ ខែតុលា និង​បន្ទាប់​មក​បាន​បង្ហោះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាង នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​តុលា​នោះ ក្រោយ​ការ​បញ្ជាក់​មូលហេតុ​របស់​កញ្ញា​ថា រង​សម្ពាធ​ម៉ាក់ងាយ ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន ដោយ​ចោទ​ប្រកាន់​នាង​ថា​ជា​មនុស្ស​ឆ្កួត ឬ​មនុស្ស​អ៊ី​ចេះ មនុស្ស​អ៊ី​ចោះ​ជា​ដើម។ [...]

ហ្វីហ្វី បង្អួត​ស្នាម​សាក់

ហ្វីហ្វី បង្អួត​ស្នាម​សាក់

តាមពិតទៅ គេមិនដឹងថា ស្នាម​សាក់​ដែល​តារា​បង្ហាញ​ម៉ូដ និង​ជា​ពិធី​ការិនី នាង ហ្វីហ្វី បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​នាង ជា​ការ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​តាម​រយៈ​ការ​ឆ្លើយ​តប​សំនួរ​របស់​ប្រិយមិត្ត​របស់​នាង​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​នោះ តារា​សម្តែង​ល្បី​ឈ្មោះ​ខាង​ស៊ិចស៊ី​រូប​នេះ បាន​បញ្ជាក់​ថា​នោះ​គឺ​ជា​ការ​ពិត។

នៅក្នុងទំព័រហ្វេសប៊ុករបស់ហ្វីហ្វី មុន​នេះ​បន្តិច គេ​បាន​ប្រទះ​ឃើញ នាង​បញ្ចេញ​រូប​ថត មួយ​សន្លឹក​ដែល​បញ្ចេញ​ស្នាម​សាក់​នៅ​លើ​ខ្នង អម​នឹង​វាចារ​ដែល​សរសេរ​ថា៖ «ដោយតែវាមួយគត់ ឥលូវយ៉ាប់ហើយ (Doy ta vea 1 kot lov yab huy) !»។

ចំពោះការបញ្ចេញស្នាមសាក់នេះ មានទស្សនិកជនចំនួន បានសម្តែងអារម្មណ៍មិនពេញចិត្ត ប៉ុន្តែក៏​មាន​ទស្សនិកជនមួយចំនួន សរសើរមិនដាច់ពីមាត់ផងដែរ និងមានប្រិយមិត្តមួយចំនួនទៀតបានចោទសួរថា តើ​នេះ​អាច​ជាចេតនា របស់ ហ្វីហ្វី [...]

បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ ជើនីហ្វើរ ឡរ៉េន ចេញ​មុខប្រតិកម្ម

បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ ជើនីហ្វើរ ឡរ៉េន ចេញ​មុខប្រតិកម្ម

ក្នុង​កិច្ច​សម្ភាស​ផ្ដាច់​មុខ​មួយ ទៅ​ឲ្យ​ទស្សនាវដ្ដី វ៉ានីធី ហ្វែរ (Vanity Fair) របស់​អាមេរិក នាង ជើនីហ្វើរ ឡរ៉េន បាន​ពោល​បញ្ជាក់​ថា៖ «វា​ជា​ខ្លួន​របស់​ខ្ញុំ ហើយ​វា​នៅ​តែ​ជា​ជម្រើស​របស់​ខ្ញុំ។ រឿង​ដែល​មិន​មែន​ជា​ជម្រើស​របស់​ខ្ញុំ ជា​ក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។»

នាង​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក ថា​យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក ដ៏​អាក្រក់មួយ។ ហើយ​រឿង​នេះ មិន​មែន​ជា​រឿង​អាស្រូវ​ទេ តែ​វា​ជា​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ។ ជា​ការ​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ។ វា​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់។ យើង​ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ច្បាប់ ដើម្បី​ឲ្យ​បណ្ដា​គេហទំព័រ​ទាំង​នោះ មាន​ការ​ទទួល​ខុស​ត្រូវ។»

តារាភាពយន្ដល្បី នៅក្នុងភាពយន្ដ X MAN រូបនេះ បានរងគ្រោះនឹងយុទ្ធនាការវាយលុក (Celebgate) ចូល​ទៅលួចទិន្នន័យ ក្នុងគណនីអាយក្លាវ (iCloud) របស់នាង [...]

សុខ ស្រីនាង៖ ចង់​គេ​យក​ប្តី​ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា...

សុខ ស្រីនាង៖ ចង់​គេ​យក​ប្តី​ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា...

«ចង់គេយកប្តី ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា​ឡើយ» នេះ​ជា​ការ​លើក​ឡើង របស់​តារា​ស្រី​​សាច់​ស​ខ្ចី និង​ជា​ម៉េម៉ាយ​ចាយ​រាងមិន​ចាញ់​ក្រមុំ អ្នក​នាង សុខ ស្រីនាង។ ការ​លើក​ឡើង​របស់​អ្នក​​ម៉េម៉ាយ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ច្រើន​ពី​មហាជន ជា​ពិសេស​នោះ គឺ​ព័ត៌មាន​ចចាម​អារ៉ាម ចេញ​ពី​មាត់​អតីត​ស្វាមី​នាង លោក ស៊ី សុវត្តិ ផ្ទាល់​តែ​ម្តង ដែល​ថា បើ​ប្រុសៗ​ណា​ចង់​បាន​បេះដូង សុខ ស្រីនាង មក​ថ្នម​ថ្នាក់ ទាល់​តែ​បុរស​នោះ​មាន​ប្រាក់ មាន​អំណាច មាន​វីឡា។ បើ​គ្មាន​របស់​ទាំង​នេះ​ទេ ប្រញាប់​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ទៅ។

តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ បាន​ប្រតិកម្ម​បន្ត​ទៀត​ថា ហេតុអ្វីបានជាអតីតស្វាមីរបស់នាង ចូល​ចិត្ត​បញ្ចេញ​ពាក្យ​ចចាមអារាមបញ្ចើច​បញ្ចើ​ឱ្យ​នាង​ខ្លាំង​ម្លេះ បើ​​ពេល​​នេះ​​គេ​មាន​ភរិយា​ថ្មី រស់នៅជាមួយគ្នា​សុខសាន្ត​ហើយ​នោះ?

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...