ហ្វីហ្វី បង្អួត​ស្នាម​សាក់

តារាសម្តែងស្រីសាច់សខ្ចី ប្រៀបដូចពងមាន់បក ដ៏ស្រស់សោភា កញ្ញា ហ្វីហ្វី ដែលល្បីយ៉ាងខ្ទរខ្ទា ខាង​បញ្ចេញ​ភាព​ស៊ិចស៊ី​នោះ ឥលូវនាងបានបញ្ចេញស្នាមសាក់ មួយនៅលើខ្នង ដែលមានរូបមេអំបៅ ដ៏ស្រាស់ស្អាត។ តើ​នេះ​ជា​ការ​សាក់​ពិតៗ ឬ​ក្លែង​ក្លាយ?
ហ្វីហ្វី បង្អួត​ស្នាម​សាក់
នាង ហ្វី ហ្វី និងស្នាមសាក់ នៅខ្នងរបស់នាង។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១២ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 14, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមពិតទៅ គេមិនដឹងថា ស្នាម​សាក់​ដែល​តារា​បង្ហាញ​ម៉ូដ និង​ជា​ពិធី​ការិនី នាង ហ្វីហ្វី បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​នាង ជា​ការ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​តាម​រយៈ​ការ​ឆ្លើយ​តប​សំនួរ​របស់​ប្រិយមិត្ត​របស់​នាង​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​នោះ តារា​សម្តែង​ល្បី​ឈ្មោះ​ខាង​ស៊ិចស៊ី​រូប​នេះ បាន​បញ្ជាក់​ថា​នោះ​គឺ​ជា​ការ​ពិត។

នៅក្នុងទំព័រហ្វេសប៊ុករបស់ហ្វីហ្វី មុន​នេះ​បន្តិច គេ​បាន​ប្រទះ​ឃើញ នាង​បញ្ចេញ​រូប​ថត មួយ​សន្លឹក​ដែល​បញ្ចេញ​ស្នាម​សាក់​នៅ​លើ​ខ្នង អម​នឹង​វាចារ​ដែល​សរសេរ​ថា៖ «ដោយតែវាមួយគត់ ឥលូវយ៉ាប់ហើយ (Doy ta vea 1 kot lov yab huy) !»។

ចំពោះការបញ្ចេញស្នាមសាក់នេះ មានទស្សនិកជនចំនួន បានសម្តែងអារម្មណ៍មិនពេញចិត្ត ប៉ុន្តែក៏​មាន​ទស្សនិកជនមួយចំនួន សរសើរមិនដាច់ពីមាត់ផងដែរ និងមានប្រិយមិត្តមួយចំនួនទៀតបានចោទសួរថា តើ​នេះ​អាច​ជាចេតនា របស់ ហ្វីហ្វី ដើម្បីទាញការចាប់ អារម្មណ៍ពីមហាជនឬយ៉ាងណា?

ជុំវិញការបញ្ចេញស្នាមសាក់ដ៏ស្រស់ស្អាតនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូមិនអាចទំនាក់ទំនង សុំការ​បញ្ជាក់​ពីតារាស្រីសាច់សខ្ចីដូចបណ្តូលចេករូបនេះបានទេ ដើម្បីស្រាយចម្ងល់របស់ទស្សនិកជនថា ស្នាម​សាក់​នេះ​ជា​ការ​ពិត​ឬយ៉ាងណានោះ? ហើយតើនាងសាក់ ក្នុងគោលបំណងអ្វី?

កញ្ញា ហ្វីហ្វី គឺជាតារាសម្តែងពន្លកថ្មី ដែលទើបនឹងបោះជំហាន ចូលប្រឡូកក្នុងវិថីសិល្បៈ បានប្រហែល ជាង​រយៈពេល ជិត១ឆ្នាំតែប៉ុណ្ណោះ ។ ប៉ុន្តែនាងបានធ្វើឱ្យ ទស្សនិកជនដាក់ ការចាប់អារម្មណ៍លើនាង​យ៉ាង​ខ្លាំង បន្ទាប់ពីនាងចូលចិត្តបង្អួត ភាពស៊ិចស៊ីរបស់នាង ជាពិសេសនោះគឺទ្រូងដ៏មូលក្លំដូចប៉េងប៉ោងសប់ និង​ការ​សម្តែង​ដ៏​ប៉ិនប្រសព្វរបស់នាង។ ប៉ុន្តែទោះជាយ៉ាងការសម្ញែងដើមទ្រូង របស់កញ្ញាហ្វីហ្វី ក៏តែងតែរងនូវ​ការ​រិះ​គន់ ពីទស្សនិកជនផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...