តើបុរស«ស៊ិចស៊ី»បែបណា ដែលស្ត្រីស្រឡាញ់? (vdo)
នាង ហៃឡី គ្វីន (Hayley Quinn) ស្ត្រីអ្នកជំនាញ ខាងដៃគូស្នេហាមួយរូប នៅរាជធានី ឡុងដ៍ ចង់រកឲ្យឃើញ ពីការស្ទង់មតិមួយ នៅតាមផ្លូវសាធារណៈនានា ថាតើស្ត្រីចាប់អារម្មណ៍ ទៅលើបុរសបែបណា? តើបុរស ដែលនាងៗបានឃើញ នៅតាមផ្លូវណាខ្លះ ធ្វើឲ្យនាងៗចាប់អារម្មណ៍?
ដើម្បីសម្រេចបាន ពីការអង្កេតនេះ បុរសបីនាក់ បានឈរនៅចំពោះមុនពួកនាងៗ ក្នុងនោះមាន បុរសអ្នកបង្ហាញម៉ូដម្នាក់ ដែលមានដងខ្លួនត្រឹមត្រូវតាមខ្នាត មានសាច់ដុំ...។ រីឯបុរសពីរនាក់ទៀត មានរូបរាង ជាលក្ខណៈធម្មជាតិម្នាក់ និងម្នាក់ទៀត ដូចជាស្វិតជាងគេ។ ចំណែកឯលទ្ធផល ចេញពីការស៊ើបអង្កេតវិញ មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល។
ស្ត្រីជាច្រើន បានគិតឃើញថា បុរសដែលមានសាច់ដុំ មានសភាព គួរឲ្យចង់ស្ទាបណាស់។ ប៉ុន្តែអ្នកខ្លះទៀត បានគិតឃើញថា មានសាច់ដុំខ្លាំងពេក មិនល្អទេ ហើយចូលចិត្តបុរស ដែលមានរូបរាងធម្មជាតិ ច្រើនជាង។ ឬក៏ស្ត្រីមួយចំនួនទៀត បានជ្រើសរើសផ្លូវកណ្ដាល រវាងរូបរាងបុរស [...]