Posts in ‘ប្រពៃណីទំនៀមទំលាប់’ Category

«អរូប»១០នាក់ សណ្ឋិត​ក្នុង​ខ្លួន​បុរស​ចំណាស់​ម្នាក់ បន្ត​បន្ទាប់​គ្នា

«អរូប»១០នាក់ សណ្ឋិត​ក្នុង​ខ្លួន​បុរស​ចំណាស់​ម្នាក់ បន្ត​បន្ទាប់​គ្នា

ករណី«អរូប»ទាំងដប់ ចូលសណ្ឋិតក្នុងរូប បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ ចាន់ ហួរ ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​នោះ ត្រូវ​បាន​ថត​ជា​វីដេអូ​ឃ្លីប ដោយ​ក្រុម​ការងារ​នៃ​លោក​គ្រូ ធម្មិនន ដែល​ជា​អ្នក​ផ្សាយ​ព្រះធម៌​ព្រះពុទ្ធិ​សាសនា តាម​បណ្តា​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន។ លោក​គ្រូ​បាន​បញ្ជាក់​ថា ព្រឹត្តការណ៍​ក្នុង​ឃ្លីប​វីដេអូ​នេះ ជា​ព្រឹត្តិការណ៍​ដែល​មាន​ពិត​ប្រាកដ និង​មិន​មាន​ការ​កែឆ្នៃ ឬ​ព្រាងទុក និង​ក៏​មិនមែន​សម្រាប់ យក​មក​ធ្វើការ​បោក​ប្រាស់​ពុទ្ធបរិស័ទ ឬ​ប្រជា​ពលរដ្ឋ​ឡើយ។

លោក គ្រូ ធម្មិនន ដែល​ចេះ​វិជ្ជា​ខាង​ហៅ​ព្រលឹង​ចូល​រូប បាន​ធ្វើ​ឃ្លីប​វីដេអូ ដែល​ក្រុម​ការងារ​លោក បាន​ថត​ទុក គ្រាន់​តែ​ចង់​បញ្ជាក់​ថា ពិត​ជា​មាន​អមនុស្ស ចូល​រូប​មែន ហើយ​ក៏​ដើម្បី​ទុក​ជា​ឯកសារ​សិក្សា​ស្រាវជ្រាវ​ដែរ។ នេះ​ជា​ការ​បញ្ជាក់ របស់​លោក​គ្រូ​ហៅ​ព្រលឹង​អូម​អាម​ខាង​លើ តាម​ការ​បញ្ជាក់​ក្នុង​វីដេអូ​ឃ្លីប។ [...]

អង្គការ សីលការ ត្រៀម​ដង្ហែរអង្គ​កឋិន​ទាន ទៅ​ខេត្ត​ស្វាយរៀង

អង្គការ សីលការ ត្រៀម​ដង្ហែរអង្គ​កឋិន​ទាន ទៅ​ខេត្ត​ស្វាយរៀង

លោកស្រី ធីតា ឃឹះ នាយិការ​អង្គការ​សីលការ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៥ និង​ថ្ងៃ​ទី២៦ ខែ​តុលា​ខាង​មុខ​នេះ អង្គការ​សីលការ​របស់​លោកស្រី និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត ដែល​ធ្វើការ​ពាក់ព័ន្ធ​ស្ត្រី នឹង​ដង្ហែ​អង្គ​កឋិនទាន ទៅ​វត្ត​ក្តី​កណ្តាល ដែល​ស្ថិត​នៅ ស្រុក​កំពង់រោ ឃុំ​ញរ ខេត្ត​ស្វាយរៀង។ លោកស្រី​បាន​បញ្ជាក់​ថា ដោយ​សារ​វត្ត​នេះ ស្ថិត​នៅ​ជិត​ព្រំដែន​វៀតណាម និង​ឡាវ ហើយ​នៅ​ដាច់​ស្រយ៉ាល​ពី​គេ ទើប​លោកស្រី​ចង់​នាំ​ផលានិសង្ឃ តាម​សទ្ធា​ជ្រះ​ថ្លា ពី​បងប្អូន​ដែល​នៅ​រាជធានី​ភ្នំពេញ ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វត្ត​នេះ។

បុណ្យកឋិន ជា​ពិធី​បុណ្យ​មួយ​ចាប់​ផ្ដើម ធ្វើ​បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា។ បុណ្យ​កឋិន តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំង​អស់ ពុំ​មាន​ទំនេរ​វត្ដ​ណា​មួយ ត្រូវ​បាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់​ពី​ថ្ងៃ ១រោច [...]

យាយ​ពេញ​ចូល​សណ្ឋិត​រូប​បាតុករ ទារ​សំណែន​ផ្លែឈើ និង​ភ្លេង (vdo)

យាយ​ពេញ​ចូល​សណ្ឋិត​រូប​បាតុករ ទារ​សំណែន​ផ្លែឈើ និង​ភ្លេង (vdo)

បុរសមិនស្គាល់ឈ្មោះមា្នក់ ក្នុង​វ័យ​ជាង​សាមសិប​ឆ្នាំ ស្រាប់​តែ​បាន​ដួល និង​បាន​ងើប​មក​វិញ​ភ្លាម រួច​​ប្រកាស​​ថា ខ្លួន​គាត់​ត្រូវ​រូប​លោក​យាយ​ពេញ​ចូល​សណ្ឋិត។ ការ​ចូល​រូប​នេះ បាន​កើត​ឡើង នៅ​ក្រោយ​ពី​ការ​ធ្វើ​សម្មាធិ​​ស្មឹង​ស្មាត​រយៈពេល​ខ្លី​មួយ ដើម្បី​ទាមទារ​នូវ​ភាព​យុត្តិធម៌ ពី​ការ​ប្រមាថ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម ក្នុង​​រឿង​​ទឹកដី​ខ្មែរ​​កម្ពុជា​​ក្រោម។

ជា​មួយ​នឹង​សម្លេង​ខ្សាវៗ ទាំង​បិទ​ភ្នែក ជា​មួយ​នឹង​មាត់​ហាក់​ដូចជា​កំពុង​ទំពារ​ស្លា បុរស​បាន​​និយាយ​​ឡើង​ថា៖ «កូនចៅ​មក​ទី​នេះ​ជា​ច្រើន​ដង​ហើយ តែ​មិន​ដែល​បាន​សែន​អ្វី​ដល់​យើង​ទេ។ យើង​ត្រូវ​ការ​ផ្លែឈើ​​ប្រាំពីរ​មុខ និង​លេង​ភ្លេង​ពិណពាធ្យ​បី​បទ។ កូន​ចៅ នឹង​អាច​សម្រេច​អ្វី តាម​ក្តី​ប្រាថ្នា​ហើយ។»

ក្រោយនិយាយចប់ត្រឹមនេះ បុរសរូបនោះក៏បានដួលសន្លប់ទៅវិញ តែអ្នកនៅជុំវិញនោះបានបក់ខ្យល់ ដើម្បី​ធ្វើឲ្យបុរសរូបនោះ [...]

អបិយជំនឿ៖ សំណល់​ពី​ព្រះគោ​ចូល​រូប នឹង​ធ្វើ​ឱ្យ​ស្រណុក​សុខ​សប្បាយ

អបិយជំនឿ៖ សំណល់​ពី​ព្រះគោ​ចូល​រូប នឹង​ធ្វើ​ឱ្យ​ស្រណុក​សុខ​សប្បាយ

តាមការអះអាងពី ប្រជាពលរដ្ឋនៅវត្តត្រឡែងកែង ក្នុង​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា រដូវបុណ្យភ្ជំបិណ្ឌម្តងៗ ស្រ្តី​ដែល​អះអាង​ថា ខ្លួនមានរូបព្រះគោចូលសណ្ឋិត ហើយនៅក្នុងថ្ងៃសីល ឬថ្ងៃពេញបូណ៌មី ស្ត្រីនេះតែង​តែ​មក​វត្ត​ត្រឡែងកែង​នេះ ដើម្បី​ឱ្យ​ព្រះគោ​ចូលរូប។

នៅពេលដែលស្រ្តីឈ្មោះ ផល មុំ កំពុងត្រូវបានវិញ្ញាណ​របស់​ព្រះគោ ចូលសណ្ឋិតម្តងៗ ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់ បាន​នាំគ្នាយកទឹក នំចំណី ជាដើម ឱ្យស្រ្តីចូលរូប លិត ខាំ ឬ​ផឹក​ជា​ដើម ដើម្បីយក​សំណល់ពី​ស្រ្តីវ័យកណ្តាលរូបនោះ មកបរិភោគតាមក្រោយ ដោយគេជឿថា គេ​នឹង​មាន​ភាព​ស្រណុក​សុខសប្បាយ។

អ្នកស្រី សេង លីម មកពីតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលប្រជ្រៀតគេប្រជ្រៀតឯង ដើម្បីទៅទទួល​សំណល់​ពីព្រះគោចូលរូប បានរៀបរាប់ថា នេះជាលើកទីមួយហើយ ដែលអ្នកស្រីបានឃើញទិដ្ឋភាពនេះ ព្រោះរាល់ឆ្នាំអ្នកស្រីលឺតែគេថា មិនដែលឃើញផ្ទាល់ភ្នែកនោះទេ។ ស្រ្តីវ័យ៤៥ឆ្នាំរូបនេះ [...]

នីហ្សេរីយ៉ា៖ លក់​ប្រពន្ធ​ទៅ​ឲ្យ​ពិធី​អាប​ធ្មប់ សម្រាប់​យក​ទៅ​បូជា

នីហ្សេរីយ៉ា៖ លក់​ប្រពន្ធ​ទៅ​ឲ្យ​ពិធី​អាប​ធ្មប់ សម្រាប់​យក​ទៅ​បូជា

នៅក្នុងតំបន់មួយ ភាគកណ្ដាលនៃប្រទេស នីហ្សេរីយ៉ា បុរសម្នាក់បានលក់ប្រពន្ធរបស់ខ្លួន ទៅឲ្យគ្រូធ្មប់​ពីរ​នាក់ ដែលប្រាថ្នាចង់បានស្រីព្រហ្មចារីយ៍ យកទៅបូជាក្នុងពិធីជំនឿអូមអាមមួយរបស់ពួកគេ។ ស្វាមីដែល​គ្មាន​ធម៌មេត្តា និង​ជា​អ្នករស់នៅក្នុងភូមី ក្វាឡា (Kwalla) បានបញ្ឆោតភរិយារបស់ខ្លួន ឲ្យចូលទៅក្នុងព្រៃ ដោយ​ប្រាប់​​ថា ដើម្បី​ទៅ​រកអុសមកដុត។

ប៉ុន្តែនៅពេលដែលទៅដល់ទីកន្លែងនោះ គ្រូធ្មប់ទាំងពីរនាក់ ដែលបានបង់ប្រាក់ពាក់កណ្ដាល ទៅឲ្យបុរស​ចិត្តអាក្រក់នោះរួចហើយ បានដឹងថាស្រីបរិសុទ្ធនេះ ជាប្រពន្ធរបស់បុរសនោះ ហើយនាងមិននៅ​ព្រហ្មចារីយ៍​ទៀតទេ។ ដូច្នេះ គ្រូធ្មប់នោះ បានបដិសេធនាងជាប្រពន្ធ និងប្រាប់ឲ្យបុរសនាំនាងមកវិញ។

អ្នកនាំពាក្យរបស់នគរបាលប្រចាំតំបន់ លោក អាប៊ូ អេម៉ានុយអែល (Abuh Emmanuel) បានថ្លែងប្រាប់​អ្នក​សារព័ត៌មានថា៖ «នៅពេលដែលពួកគេដឹងថា ស្ត្រីនោះជាប្រពន្ធរបស់បុរសនោះ ពួកគេបានសុំឲ្យនាង​ត្រឡប់​មកវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...