គម្រោងប្រគំតន្រ្តីលាយនឹងការ«ដើរស្រាត» នៅកោះពស់ ត្រូវបានផ្អាក
ថ្មីៗនេះ ដំណឹងនៃការប្រគុំតន្រ្តី Kazantip ដែលជាកម្មវិធីមួយ មានការប្រគុំតន្រ្តី អមដោយភ្លើងពណ៌ លំដាប់ពិភពលោក លាយឡំដោយការដើរស្រាត និងរួមភេទ មានការចូលរួមពី DJ ល្បីៗនៅលើពិភពលោក និងមានភ្ញៀវទេសចរណ៍លំដាប់អ្នកមាន ចូលរួមប្រមាណជាង១០ម៉ឺននាក់។ កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនកម្ពុជា ជាពិសេសពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយអ្នកខ្លះគាំទ្រឱ្យមាន និងអ្នកខ្លះទៀតមិនគាំទ្រ។ សម្រាប់អ្នកមិនគាំទ្រ បានយល់ថា កម្មវិធី«ស្រាត»ដូច្នេះ ប៉ះពាល់វប្បធម៌ប្រពៃណីខ្មែរ។
គាំទ្រឬមិនគាំទ្រ ជារឿងមួយ។ ប៉ុន្តែ ពិធីប្រគុំតន្រ្តីបែបអាសអាភាសមួយនេះត្រូវបានផ្អាក ដោយមិនទទួលបានការអនុញ្ញាត ពីសាលាខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹង របស់សាលាខេត្តសីហនុ ចុះហត្ថលេខាដោយលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ម្សិលម៉ិញ បានឱ្យដឹងថា៖ [...]