«ផ្សាំ»មុខដែលរងការឆេះរលាក របស់អ្នកលត់អគ្គិភ័យមួយរូប
កាលពីខែសីហាកន្លងទៅ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ ញ៉ូយក បានធ្វើការផ្សាំមុខ ឲ្យទៅបុរសអ្នកលត់អគ្គិភ័យមួយរូប ដោយប្រើពេលដល់ទៅ២៦ម៉ោង។ ជាការផ្សាំដំបូងគេ ដែលមិនដែលបានធ្វើ ពីមុនមកឡើយ។ លោក ប៉ាទ្រិក ហាដីសុន (Patrick Hardison) អ្នកលត់អគ្គិភ័យស្ម័គ្រចិត្ត ដែលមានអាយុ៤១ឆ្នាំ បានរងការឆេះខ្លួន ជាពិសេសឆេះមុខទាំងស្រុង នៅពេលដែលលោក បានធ្វើអន្តរគមន៍ជួយពន្លត់អគ្គិភ័យ ដែលឆេះក្នុងអាគាររស់នៅមួយកន្លែង។
បើនិយាយសរុបទាំងអស់ មនុស្សចំនួនដល់ទៅជាង១៥០នាក់ បានចូលរួមខ្នះខ្នែង ក្នុងយុទ្ធនាការ«ផ្សាំមុខ» របស់អតីតអ្នកលត់អគ្គិភ័យរូបនេះ។ បន្ទាប់ពីការវះកាត់រួច លោក ប៉ាទ្រិក មានមុខមាត់ថ្មី ដែលជារបស់យុវជនម្នាក់ ឈ្មោះ ដេវិដ រ៉ដ័បូង (David Rodebaugh) អតីតអ្នកប្រដាល់ម្នាក់ ក្នុងទីក្រុងញ៉ូយក អាយុ២៦ឆ្នាំ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ជិះកង់មួយយ៉ាងធ្ងន់ធ្ងរ។ មុខមាត់ទាំងស្រុង របស់យុវជន ដេវិដ [...]