Posts in ‘ស្ថាបត្យកម្ម’ Category

វិទ្យាស្ថាន​បារាំង រៀបចំ​ពិពណ៍​អំពី​ស្ថាបត្យកម្ម និង​បិតិកភ័ណ្ឌ​នៃ​រាជធានី​ភ្នំពេញ

វិទ្យាស្ថាន​បារាំង រៀបចំ​ពិពណ៍​អំពី​ស្ថាបត្យកម្ម និង​បិតិកភ័ណ្ឌ​នៃ​រាជធានី​ភ្នំពេញ

«ភ្នំពេញ មានកាលមួយនោះ.....» គឺជាប្រធានបទ នៃការតាំងពិពណ៌មួយ ដែលរៀបចំឡើងដោយ វិទ្យាស្ថាន​បារាំងប្រចាំនៅកម្ពុជា ដោយមានកិច្ចសហការ ពីក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ។ ពិព័រណ៍នេះ នឹងបង្ហាញ​ពីការវិវត្តរបស់រាជធានីភ្នំពេញ តាមរយៈឯកសារកម្រជាច្រើន ដែលមិនទាន់បោះពុម្ព។

ពីព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយប្រវត្តិសាស្រ្ត ដ៏ពិសេសរបស់រាជធានីភ្នំពេញ ដែលពុំសូវមានគេ​ស្គាល់នៅឡើយ មកដល់ពេលនេះ។ ពិព័រណ៍នេះដែរ កើតឡើងពីការចងក្រងស្រាវជ្រាវ ស្តីពីប្រវត្តិ​នគរោបនីយកម្ម និងបេតិកភណ្ឌសំណង នៅរាជធានីភ្នំពេញដែលធ្វើឡើង រយៈពេលជិតដប់ឆ្នាំមកហើយ ដោយអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

ស្ថាបត្យករខ្មែរដែលជាអ្នកចូលរួមរៀបចំពិពណ៌ អ្នកម្នាង ម៉ែន ច័ន្ទទេវី ថ្លែងនៅក្នុងសន្និកាសែត នាព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០១៤នៅ វិទ្យាស្ថានបារាំងថា គោលបំណងសំខាន់ នៃការតាំងពិព័រណ៍ [...]

ផ្ទះ​ថ្ពក់​ខ្លួន​នឹង​ជញ្ជាំង​ភ្នំ បែរ​មុខ​ទៅ​រក​សមុទ្រ

ផ្ទះ​ថ្ពក់​ខ្លួន​នឹង​ជញ្ជាំង​ភ្នំ បែរ​មុខ​ទៅ​រក​សមុទ្រ

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកសម្ភោធ ដាក់ឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ មុននឹងទៅឃើញផ្ទាល់ភ្នែក ថាស្ពានអាកាសទីបី នៅរាជធានីភ្នំពេញមានលក្ខណៈបែប​ណា​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនត្រួសៗ ដោយមានរូបភាពវីដេអូ«ពីលើអាកាស» ដាក់​អមមកជា​មួយផង។


ស្ពានអាកាសស្ទឺងមានជ័យ សង់រួចហើយមើលពីលើ។ (រូបថត ហ្វេសប៊ុក)

ហេដ្ឋារចនាសម្ព័ន្ធ - បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសប្រាំពីរមករា (ពេទ្យលោកសង្ឃ) ឥឡូវនេះ ស្ពានអាកាសស្ទឹង​មាន​ជ័យ នឹងក្លាយខ្លួនជាស្ពានអាកាសទីបី សម្រាប់ប្រទេសកម្ពុជា។ បើទោះជាវាមានឈ្មោះថា [...]

​ទិញ​ភូមិ​មួយ​ទាំង​មូល​នៅ​អ៊ីតាលី ថ្លៃ​ស្មើ​ផ្ទះ​វិឡា​មួយ​នៅ​ខ្មែរ​?

​ទិញ​ភូមិ​មួយ​ទាំង​មូល​នៅ​អ៊ីតាលី ថ្លៃ​ស្មើ​ផ្ទះ​វិឡា​មួយ​នៅ​ខ្មែរ​?

ពីនេះពីនោះ - កុំថាឡើយដល់ទៅមហាសេដ្ឋី បើសូម្បីត្រឹមអ្នកមានទ្រព្យធន់ល្មមៗ ក៏អាចមានលទ្ធភាពទិញ​ផ្ទះ​វិឡា​ដ៏ស្ដុកស្ដម្ភមួយ ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ដើម្បីរស់នៅដែរ។ តែនោះគ្រាន់តែជាផ្ទះវិឡា និងហ៊ំព័ទ្ធទៅដោយ​ដីឡូ​មួយ​ដុំជុំវិញប៉ុណ្ណោះ ខណៈពេលនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញពីអចលនៈវត្ថុមួយទៀត ដែលគួរឲ្យចាប់​អារម្មណ៍ជាង។

ភូមិ កាសាស៊ីយ៉ូ (Calsazio) ដែលដាក់លក់ឡាយឡុងនេះ ស្ថិតនៅក្បែររមណីយដ្ឋានធម្មជាតិ «ថានសួគ៌ធំធេង» ប្រមាណជា៨០គីឡូម៉ែត្រ ពីក្រុង តួរ៉ាំង (Turin) ប្រទេសអ៊ីតាលី។ ភូមិមួយទាំងមូល ត្រូវបានប្រកាសដាក់លក់ នៅ​លើគេហទំព័រ អ៊ីប៊េ (Ebay) ក្នុងតម្លៃតែ ៣៥៦ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ប៉ុន្តែកុំទាន់អាលអ ព្រោះផ្ទះទាំង១៤ខ្នង នៅក្នុងភូមិ ដែលត្រូវបានបោះបង់ចោលនោះ [...]

អាគារ​កំពស់​១​គីឡូម៉ែត្រ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​សង់

អាគារ​កំពស់​១​គីឡូម៉ែត្រ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​សង់

ដុំថ្មទីមួយ ត្រូវបានគេបោះចូលទៅក្នុងរណ្ដៅជានិមិត្តរូប នៃការចាប់ផ្ដើមសាងសង់ អាគារដែលខ្ពស់ជាងគេក្នុង​ពិភពលោក កាលពីថ្ងៃអាទិត្យទី២៧ ខែមេសានេះ នៅទីក្រុង ជេរដា (Djeddah) ប្រទេសអារ៉ាប៊ីសាអូឌី។ អាគារដែល​មានកំពស់មួយគីឡូមែត្រនេះ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០១៨ខាងមុខ ជាមួយនឹងការចំណាយសាង​សង់​ប្រមាណជា ១,២ពាន់លានដុល្លារ។


រូបតាំងបង្ហាញ ពីអាគារ ឃីងដូម ថោវ័រ ដែលមានកំពស់១គ.ម។

ស្ថាបត្យកម្ម - អាគារ ឃីងដូម ថោវ័រ (Kingdom Tower) នឹងក្លាយជាអាគារថ្មីមួយ ដែលខ្ពស់ជាងគេបង្អស់ នៅ​ក្នុង​ពិភពលោក ហើយបានបំបែកឯកត្កកម្មនៃអាគារ ប៊ួរ ខាលីហ្វា (Burj Khalifa) ដែលមកដល់ពេលនេះ ជាប់​ឈ្មោះ​ថា​មានកំពស់ខ្ពស់ជាងអាគារណាៗទាំងអស់។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...