យកប្រាសាទទៅដាក់លើដបស្រា បែបចង់ឲ្យវប្បធម៌ស្រវឹងតាម?
យុវជន ហេង គឹមហុង ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបញ្ចេញទស្សនៈថា អ្នកណាក៏ដឹងថាប្រាសាទអង្គវត្ត គឺជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ ដែលគេយកមកធ្វើតំណាងឱ្យប្រទេស និងដាក់នៅលើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែបែរជាក្រុមហ៊ុនមួយចំនួន យកទៅដាក់នៅលើកំប៉ុង និងដបស្រាទៅវិញ។
យុវជនរូបនេះបន្តថា៖ «ទាំងអស់នេះ គឺជាការបំពុលនូវវប្បធម៌។ បានន័យថា ខណៈពេលដែលយុវជនយើងដឹងហើយថា ជាវ័យមួយដែលឈឺឆ្អាល នឹងសង្គមច្រើន ពួកគាត់បែរជាយកសម្បត្តិវប្បធម៌សង្គម មកបញ្ចូលនៅក្នុងផលិតផលស្រាបៀរ ដោយភ្ជាប់នូវពាក្យស្លាកផ្សេងៗ ដូចជាស្រាបៀរជាតិ មោទនភាពជាតិ ដែលជាហេតុមួយជម្រុញឱ្យយុវជន កាន់តែមានកំណើនក្នុងការប្រើប្រាស់គ្រឿងស្រវឹង។»
យុវជន គឹមហុង ចង់ឲ្យរដ្ឋាភិបាលលុបបំបាត់ [...]