មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកសម្ភោធ ដាក់ឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ មុននឹងទៅឃើញផ្ទាល់ភ្នែក ថាស្ពានអាកាសទីបី នៅរាជធានីភ្នំពេញមានលក្ខណៈបែប​ណា​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនត្រួសៗ ដោយមានរូបភាពវីដេអូ«ពីលើអាកាស» ដាក់​អមមកជា​មួយផង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកសម្ភោធ ដាក់ឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ មុននឹងទៅឃើញផ្ទាល់ភ្នែក ថាស្ពានអាកាសទីបី នៅរាជធានីភ្នំពេញមានលក្ខណៈបែប​ណា​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនត្រួសៗ ដោយមានរូបភាពវីដេអូ«ពីលើអាកាស» ដាក់​អមមកជា​មួយផង។


ស្ពានអាកាសស្ទឺងមានជ័យ សង់រួចហើយមើលពីលើ។ (រូបថត ហ្វេសប៊ុក)

ហេដ្ឋារចនាសម្ព័ន្ធ - បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសប្រាំពីរមករា (ពេទ្យលោកសង្ឃ) ឥឡូវនេះ ស្ពានអាកាសស្ទឹង​មាន​ជ័យ នឹងក្លាយខ្លួនជាស្ពានអាកាសទីបី សម្រាប់ប្រទេសកម្ពុជា។ បើទោះជាវាមានឈ្មោះថា ជាស្ពានអាកាសដូច​ស្ពានមុនៗ ប៉ុន្តែស្ពានអាកាសស្ទឺងមានជ័យ មានទំហំធំជាង វែងជាង និងថែមទាំងជាស្ពាន​អាកាសដំបូងគេ ដែល​មានបណ្តំស្អេកស្កះនៃបំណែងចែកផ្លូវ ទៅតាមទិសដៅជាច្រើននោះទៀត។

ស្ពានអាកាសស្ទឹងមានជ័យនេះ ត្រូវបានសង់នៅពីលើអតីតជាចំណុចប្រសព្វ ផ្លូវបែកជាបួន ដែលជាប់លេខ«មួយ» ក្នុងការជាប់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងក្ដីសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាជាប់គាំងផ្នែកចរាចរណ៍ បានមួយផ្នែកធំ។ ចំណាយថវិការវាងពី១៧ ទៅ១៩លានដុល្លារ (ស្ពានអាកាសក្បាលថ្នល់ អស់ត្រឹមតែ៦លានដុល្លារ និងស្ពានអាកាសប្រាំពីរមករា ចំណាយ៨លានដុល្លារ) ស្ពានអាកាសស្ទឹងមានជ័យ បានបើកការដ្ឋានសាង​សង់​ដំបូងរបស់ខ្លួន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយក្រុមហ៊ុនអាយខូស៊ី (ICOC) ដែលបានធ្វើការវិនិយោគក្រុង​រណប នៃតំបន់ជ្រោយចង្វា។ ស្ពានអាកាសទីបី «ស្ទឺងមានជ័យ» នឹងគ្រោងដាក់ឲ្យប្រើប្រាស់ នៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ។

ខ្សែវីដេអូ ដែលលោកអ្នកទស្សនាខាងលើនេះ ជាស្នាដៃរបស់លោក ត្រាំ លីរតនៈ ប្រធាន​ វ័នជេវ័ន​ស្ទូឌីយោ (1g1 Studio) ជំនាញថតរូបពីលើអាកាស មកពីសហរដ្ឋអាមេរិក ក្រោមកិច្ចសហការ​ ជាមួយក្រសួងសាធារណៈការ និង​ដឹកជញ្ជូនកម្ពុជា។ លោកបានដាក់វីដេអូនេះ ផ្សាយនៅលើគេទំព័រវីដេអូ យូធូប និងនៅលើបណ្ដាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែកក្កដា កន្លងមក ហើយបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងសម្បើម ជាមួយនឹងការចែករំលែក​យ៉ាងសន្ធឹកសន្ធាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...