ប្រទេសបារាំង ថ្កោលទោសរដ្ឋប្រហាយោធាលើកទី១៩នៅថៃ
ភ្លាមៗ បន្ទាប់ពីកងទ័ពថៃប្រកាសពីការធ្វើរដ្ឋប្រហា ផ្ដួលរំលំរដ្ឋាភិបាលចាំផ្ទះនោះមក ប្រទេស និងមេដឹកនាំនានានៅក្នុងពិភពេលោក បានចាប់ផ្ដើមប្រតិកម្មជាបណ្ដើរៗ។ ប្រទេសបារាំងតាមរយៈប្រធានាធិបតីរបស់ខ្លួន លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានថ្កោលទោសរដ្ឋប្រហារនេះ ហើយបានអំពាវនាវឲ្យមានការត្រឡប់មកវិញជាបន្ទាន់ នូវច្បាប់រដ្ឋធម្មនុញ្ញ និងរៀបចំនូវការបោះឆ្នោតមួយ នៅក្នុងប្រទេសថៃ។
ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍ ថ្ងៃទី៨មិថុនា / រូបថត : m.ocdn.eu
នយោបាយថៃ - អំពើរដ្ឋប្រហារយោធានៅក្នុងប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ត្រូវបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ដោយប្រទេសបារាំង។ [...]