ប៉ាគីស្ដង់៖ ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ ពី​បទ​«ស៊ី​សាច់​ទារក»

នគរបាលរបស់ប្រទេសប៉ាគីស្ដង់ បានឃាត់ខ្លួនបងប្អូនប្រុសពីរនាក់ សង្ស័យពីបទស៊ីសាច់​មនុស្ស បន្ទាប់ពីពួកគេ​បានស៊ីសាកសពរបស់ទារកម្នាក់ ហើយក្បាលរបស់ទារកនោះ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ជនសង្ស័យ។ នៅ​ថ្ងៃអង្គារនេះ នាយនគរបាលតំបន់ បាការ (Bhakkar) លោក អាមៀរ អាហ្វដុល្លាហ៍ បានអះអាងថា «ជនសង្ស័យទីពីរ​ត្រូវបានឃាត់ខ្លួនហើយ»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលរបស់ប្រទេសប៉ាគីស្ដង់ បានឃាត់ខ្លួនបងប្អូនប្រុសពីរនាក់ សង្ស័យពីបទស៊ីសាច់​មនុស្ស បន្ទាប់ពីពួកគេ​បានស៊ីសាកសពរបស់ទារកម្នាក់ ហើយក្បាលរបស់ទារកនោះ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ជនសង្ស័យ។ នៅ​ថ្ងៃអង្គារនេះ នាយនគរបាលតំបន់ បាការ (Bhakkar) លោក អាមៀរ អាហ្វដុល្លាហ៍ បានអះអាងថា «ជនសង្ស័យទីពីរ​ត្រូវបានឃាត់ខ្លួនហើយ»។


បងប្អូនប្រុសទាំងពីរនាក់ បន្ទាប់ពីនគរបាលបានចាប់ខ្លួន នៅថ្ងៃអង្គារទី១៥ ខែមេសានេះ។ (រូបថត Police Pakistan)

ស៊ីសាច់មនុស្ស -  អ្នករស់នៅក្នុងតំបន់ ផេនចាប (pendjab) កំពុងរង​នូវភាព​ស្រឡាំងកាំងយ៉ាងខ្លាំង ទៅនឹង​អ្វី​ដែល​ពួកគេទើបនឹងដឹង ទាក់ទងនឹងទង្វើរបស់បុរសទាំងពីរនាក់ ដែលត្រូវបានគ្រួសារបោះបង់ចោលតាំងពីច្រើនឆ្នាំ​កន្លង​មក ហើយបានមករស់នៅដាច់​ដោយឡែកពីគេពីឯងមួយ នៅក្នុងផ្ទះដ៏តូចមួយរបស់ពួកគេ ក្នុងតំបន់នោះ ។

អ្នកជិតខាង បានរាយការណ៍ប្រាប់នគរបាល បន្ទាប់ពីពួកគេបានធំក្លិនឆ្អាបគួរឲ្យចង់ក្អួត ចេញពីផ្ទះជនសង្ស័យ​ទាំង​ពីរនាក់នេះ។ នៅពេលមកដល់់ កងកម្លាំងនគរបាលបានរកឃើញភ្លាមៗ នូវក្បាលរបស់ទារកមួយរូបនៅថ្មីស្រស់ៗ ដែលទើបនឹងស្លាប់ ក្រោយពីទារកនេះ បានចាប់កំណើតបានពីរថ្ងៃ។ «ជនសង្ស័យ មហាមេដ អារីហ្វ (Mohammad Arif) បានរៀបរាប់ថា ប្អូនរបស់ខ្លួន បានគាស់​សាកសពទារកនេះ ចេញពីផ្នូរ​កប់​ខ្មោចមួយនៅជិតនេះ។ ពួកគេ​បាន​ចំអិនវា ហើយបានយកមកបរិភោគ។» នេះ​បើ​តាមការឲ្យដឹងបន្ថែម របស់នាយ​នគរបាលប្រចាំតំបន់។​

ធ្លាប់ត្រូវបានជាប់ឃុំរួចហើយ ពីបទស៊ីសាច់មនុស្ស

បងប្អូនប្រុសទាំងពីរនាក់, មហាមេដ អាវីហ្វ និងហ្វាម៉ាន អាលី (Farman Ali) ធ្លាប់ត្រូវបានជាប់ឃុំម្ដងរួចហើយ កាល​ពីឆ្នាំ២០១១ នៅក្នុងសំនុំរឿងប្រហាក់ប្រហែលគ្នានេះ។ ពួកគេទើបនឹងត្រូវបានដោះលែង កាលពីឆ្នាំទៅម៉ិញនេះ​ប៉ុណ្ណោះ។ នៅពេលនោះ បងប្អូនប្រុសទាំងពីរ ត្រូវបានគេរកឃើញថា បានខាំហែកស៊ីសាច់ជើងមួយចំហៀង របស់​សាកសពស្ត្រីវ័យ​ក្មេងមួយរូប បន្ទាប់ពីពួកគេបានទៅគាស់ចេញពីផ្នូរកប់ខ្មោច។

នាយនគរបាលតំបន់ បាការ (Bhakkar) លោក អាមៀរ អាហ្វដុល្លាហ៍ បានថ្លែងបញ្ជាក់ពីអារម្មណ៍របស់លោកថា៖ «នេះជាសំនុំរឿង ដ៏រន្ធត់ជាទីបំផុត តាំងពីខ្ញុំចូលធ្វើជានគរបាល»។ ប៉ុន្តែ មិនមែនមានតែនាយនគរបាលម្នាក់នេះទេ ដែលមាន​អារម្មណ៍រន្ធត់ ខណៈពេលដែលព័ត៌មានដ៏អស្ចារ្យនេះ បានធ្វើឲ្យប្រទេសប៉ាគីស្ដង់ទាំងមូល រង​នូវ​ភាព​តក់ស្លុតដូចគ្នាដែរនោះ។

នៅប្រទេសប៉ាគីស្ដង់ មិនខុសពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោកទេ មិនមានច្បាប់ដាក់កម្រិត ហាម​មិន​ឲ្យ​ស៊ីសាច់មនុស្សនោះ ដោយសារតែអំពើបែបនេះ កើតឡើងដោយកម្រជាទីបំផុត ទោះជានៅទីណាក៏ដោយ។ ទាក់​ទងនឹងករណីខាងលើ អាជ្ញាធររបស់ប្រទេសនេះ គ្រាន់តែបានចាត់វិធានការប្រឆាំងបងប្អូនប្រុសទាំងពីរ ពីបទ​«មិន​គោរព»សាកសពមនុស្សប៉ុណ្ណោះ។ បងប្អូនប្រុសទាំងពីរ នឹងត្រូវបញ្ជូនឲ្យធ្វើការត្រួតពិនិត្យ ខាងផ្នែករោគ​ចិត្ត​ផងដែរ ដើម្បីស្វែងយល់ឲ្យច្បាស់ ពីកម្រិតនៃអំពើរបស់ពួកគេ៕

----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៥ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...