Posts in ‘ពិភពលោក’ Category

មេ​​ធនាគារ​ខ្មែរ​-​កាណាដា​ពីរ​នាក់ ត្រូវ​ផ្ដន្ទាទោស​ជាប់​​គុក​​៨​ឆ្នាំ ពិន័យ​រាប់​លាន

មេ​​ធនាគារ​ខ្មែរ​-​កាណាដា​ពីរ​នាក់ ត្រូវ​ផ្ដន្ទាទោស​ជាប់​​គុក​​៨​ឆ្នាំ ពិន័យ​រាប់​លាន

លោកអ្នកប្រិយមិត្តអ្នកអាន ទំនងជានៅចាំនៅឡើយ ពីសំណុំរឿងនេះ ដែលត្រូវបានទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ យក​មកចុះផ្សាយ កាលពីអំឡុងខែកញ្ញា ឆ្នាំទៅម៉ិញ ពីចាងហ្វាងធានាគារ ប្ដីប្រពន្ធដើមកំណើតខ្មែរពីរនាក់ ត្រូវបានប្រព័ន្ធ​យុត្តិធម៌ នៃប្រទេសកាណាដា រកឃើញថា បានលាងសំអាតលុយកខ្វក់ ប្រមាណជាជាង ១០០លានដុល្លារ ពីការរកស៊ី​មាន​បាន ក្នុងជំនួយជួញដូរ គ្រៀងញៀន ឬថ្នាំស្រវឹង។

» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ

តុលាការក្រុងកេប៊ិច ទើបនឹងសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសអ្នកទាំងពីរ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង មានដើមកំណើតខ្មែរ និងមានទីលំនៅក្នុងក្រុងម៉ុងរ៉េអាល់ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ ហើយត្រូវបង់​ប្រាក់​ពិន័យ ប្រមាណជា១០លានដុល្លារអាមេរិក។

តុលាការបានរកឃើញថា តាមរយៈ បញ្ជរប្ដូរប្រាក់របស់ខ្លួន [...]

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសទូនេស៊ី (ទ្វីបអាហ្វ្រិកខាងជើង) លោក មហាមេដ អាលីអារ៉ូយ (Mohamed Ali Aroui) បានថ្លែងអះអាង តាមវិទ្យុមួយថា៖ «ការវាយប្រហារមួយ បានធ្វើទៅលើ សារមន្ទីរជាតិ បារដូ ដោយភេវជន​ពីរ​នាក់ ឬអាចច្រើនជាងនេះ ប្រដាប់ដោយអាវុធ អាកាស្វ័យប្រវត្តិ»។ សារមន្ទីរជាតិ បារដូ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពី​អាគារ​រដ្ឋសភា​ជាតិ នៃប្រទេសទូនេស៊ី។

លោក អាលីអារ៉ូយ បានរាយការណ៍ទៀតថា៖ «មានជនរងគ្រោះ ដល់ជីវិត ៨នាក់ ក្នុងនោះ ៧នាក់ជាជនបរទេស និង​ម្នាក់​ជាជនជាតិទូនេស៊ី»។

បើតាមអ្នកនាំពាក្យដដែល បានឲ្យដឹងថា ទេសចរណ៍ច្រើនរយនាក់ កំពុងស្ថិតនៅក្នុងសារមន្ទីរ នៅមុខពេលការ​វាយ​ប្រហារ បានកើតឡើង។ ប៉ុន្តែទេសចរណ៍មួយភាគធំ ត្រូវបានជម្លៀសចេញ។ លោកមិនបានថ្លែងអះអាង ដូចប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើន ដែលរាយការណ៍ថា នៅមានចំណាប់ខ្មាំង កំពុងរងគ្រោះនៅឡើយ នៅក្នុងហេតុការណ៍នេះ។ លោក​គ្រាន់តែបញ្ជាក់ថា៖ [...]

ចាក់​សង្សា​ខ្លួន​នឹង​កាំបិត ហើយ​​​​​ថែម​១​ញញួរ ព្រោះ​«អាហារ​ត្រជាក់»

ចាក់​សង្សា​ខ្លួន​នឹង​កាំបិត ហើយ​​​​​ថែម​១​ញញួរ ព្រោះ​«អាហារ​ត្រជាក់»

នៅសល់តែបន្តិចទៀត ស្ត្រីរងគ្រោះ នឹងមិនអាចរស់រាន មានជីវិតតទៅទៀតឡើយ។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ស្ត្រី​ម្នាក់នេះ ត្រូវបានចាក់ ចំនួន១៣កាំបិត នៅលើដងខ្លួន និងដំមួយញញួរ នៅលើដៃ ដោយបុរសជាសង្សា រស់នៅជា​មួយ​គ្នា។ ហេតុការណ៍បានកើតឡើង នៅក្នុងគេហដ្ឋានរបស់អ្នកទាំងពីរ ស្ថិតក្នុងក្រុង កាប៊ិនក្រេក នៃរដ្ឋមីឈីហ្គេន សហរដ្ឋ​អាមេរិក។

ចំពោះមូលហេតុ ដែលឈានទៅដល់ ការឈោះប្រកែកកាប់ចាក់គ្នានេះ កើតចេញពីរឿងមួយ ដែលមិនគួរឲ្យកើត! បុរស​អាយុ៣៦ឆ្នាំ ម៉ៃឃើល ឃីណេ (Michael Keeney) បានផ្ទុះកំហឹងខ្លាំងឡើង បន្ទាប់ពីសង្សារបស់ខ្លួន បានរៀបចំ​អាហារ​ពេលល្ងាចឲ្យខ្លួន មិនបានកម្ដៅជាមុន។ បុរសចិត្តក្ដៅ បានស្ទុះទៅរកកាំបិត និងញញួរ ហើយបានបើកការវាយ​ប្រហារ គ្មានត្រាប្រណីទៅលើស្ត្រី គូស្នេហ៍ ដែលរស់នៅជាមួយគ្នា។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន​អង់គ្លេស Daily Mail។

កម្លាំងនគរបាល បានដឹងពីហេតុការណ៍នេះ ដោយសារអ្នកជិតខាង [...]

ហេតុអ្វី ចំណាប់​ខ្មាំង​នៅ​ស្ងប់​ស្ងៀម​ម្លេះ នៅ​មុន​ត្រូវ​សម្លាប់?

ហេតុអ្វី ចំណាប់​ខ្មាំង​នៅ​ស្ងប់​ស្ងៀម​ម្លេះ នៅ​មុន​ត្រូវ​សម្លាប់?

នៅគ្រប់វីដេអូ គម្រាមសម្លាប់ចំណាប់ខ្មាំង ដែលត្រូវបានបង្ហោះដោយ ក្រុមអ៊ីស្លាមនិយមជ្រុល គេតែងឃើញការ​រៀបចំ​ឈុតឆាក ក្នុងលក្ខណៈតែមួយ៖ ចំណាប់ខ្មាំងអង្គុយលុតជង្គង់ ពាក់អាវពណ៌លឿងទឹកក្រូច និងបង្ហាញនូវ​អារម្មណ៍​ស្ងៀម​ស្ងាត់ ហាក់មិនបានខ្វល់ ពីអ្វីទាំងអស់ សូម្បីតែភាពតក់ស្លុត នៅមុនស្លាប់ក៏ដោយ។ តើមានមូលហេតុអ្វី?

លោក សាលេហ៍ (Saleh ឈ្មោះដាក់ឲ្យ) ដែលធ្លាប់ជាអ្នកបកប្រែភាសា របស់ក្រុមស្ម័គ្រប្រយុទ្ធ Daesh ដែល​បាន​មក​រស់នៅក្នុងប្រទេសទួរគី នាពេលនេះ បានពន្យល់ប្រាប់ ពីចម្លើយទៅនឹងសំនួរខាងលើ តាមរយៈកិច្ចសម្ភាសមួយ ជា​មួយ​នឹងស្ថានីយ៍ទូរទស្សន៍ Sky News។

ចំណាប់ខ្មាំង តែងត្រូវបាននិយាយប្រាប់ ដោយកុហក ជាញ៉យដង អំពីការយកទៅសម្លាប់ចោល។ ប៉ុន្តែ នៅពេល​ដែល​មានហេតុការណ៍ នៃការយកទៅសម្លាប់មែនទែន បានកើតមានឡើងមែន ចំណាប់ខ្មាំងនៅតែគិតថា នោះក៏ជាការ​កុហក​ដដែលដែរ ជាពិសេសបានគិតថា នេះគ្រាន់តែជាការថតវីដេអូ [...]

ភេវរកម្ម​នៅ​ប៊ូស្ដុន៖ ជន​ជាប់​ចោទ​ច្រណែន​បង​ខ្លួន ទៅ​ថាន​សួគ៌​មុន

ភេវរកម្ម​នៅ​ប៊ូស្ដុន៖ ជន​ជាប់​ចោទ​ច្រណែន​បង​ខ្លួន ទៅ​ថាន​សួគ៌​មុន

ដើមបណ្ដឹង បានបន្ថែមបន្ទុក កាន់តែច្រើនឡើង ដាក់ទៅលើ ជនជាប់ចោទ ជាភេវរជន ដាក់គ្រាប់បែក កាលពីបីឆ្នាំមុន ហើយដែលអាចធ្វើឲ្យទម្ងន់ទោស ឈានទៅដល់ការប្រហារជីវិត។ នៅក្នុងសវនាការកាត់ទោស ជ័កហារ ត្សាណី (Djokhar Tsarnaev) អាយុ២១ឆ្នាំ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៤ ខែមីនាកន្លងទៅ ហើយគ្រោងនឹងបញ្ចប់ នៅខែ​មិថុនា​ខាងមុខនោះ សាក្សីមិនតិចជាង ៤០នាក់ ត្រឹមតែមួយថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះប៉ុណ្ណោះ បានចូលខ្លួន​មក​បន្ថែម​បន្ទុក កាន់​តែ​ច្រើន​ឡើង ទៅលើជនជាប់ចោទ។

រីឯខាងមេធាវីការពារក្ដីវិញ មិនបានជ្រើសរើស ការសួរនាំសាក្សីទាំងនោះ ដើម្បីជួយសម្រាលបន្ទុក ឲ្យកូនក្ដី​របស់​ខ្លួន​ទេ។ ខាងការពារក្ដី បាននិយាយទទួលស្គាល់ តាំងពីសវនាការថ្ងៃដំបូង ថា ជ័កហារ ត្សាណី ពិតជាត្រូវទទួលខុសត្រូវ ទៅ​លើ​ករណីភេវរកម្មនោះ។ ប៉ុន្តែបានអះអាងថា យុវជនម្នាក់នេះ បានធ្វើសកម្មភាព តាមការពន្យុះរបស់បងប្រុសខ្លួន តាមើឡាន ត្សាណី (Tamerlan Tsarnaev) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...