ធ្លាក់យន្ដហោះយោធា អ៊ែរប៊ូស A400M នៅអេស្ប៉ាញ ស្លាប់យ៉ាងតិច៣នាក់
យន្ដហោះយោធា មួយគ្រឿង ធុន A400M បានធ្លាក់បោកខ្លួន នៅថ្ងៃសៅរ៍ វេលាម៉ោង ១៣ នេះ ក្បែរនឹងក្រុង សេវីល (Séville) នៅក្នុងភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ។ ក្រុមអ្នកជួយសង្គ្រោះ នៅផ្ទាល់កន្លែង បានបញ្ជាក់ពីតុល្យភាពដំបូងថា មានមនុស្ស៣នាក់បានស្លាប់ និង២នាក់ទៀត រងរបួសជាទំងន់។ ប៉ុន្តែមនុស្សដែលនៅលើយន្ដហោះ មានចំនួនច្រើនជាងនេះ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ូណូ រ៉ាហយ (Mariano Rajoy) បានថ្លែងទៅកាន់ អ្នកសារព័ត៌មាន និងត្រូវបានបញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍ថា មានមនុស្ស៨ ទៅ១០នាក់ នៅក្នុងយន្ដហោះ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងការរំលែកទុក្ខរបស់លោក ជូនទៅដល់គ្រួសារជនរងគ្រោះ ហើយបានប្រកាសលប់ចោល អង្គប្រជុំមួយ ដែលត្រូវបានរៀបចំធ្វើ សម្រាប់យុទ្ធនាការបោះឆ្នោតខាងមុខ នៅលើកោះ កាណារីស (Canaries)។
សារព័ត៌មានប្រចាំថ្ងៃ «El Pais» បានដកស្រង់ប្រភព ពីអាជ្ញាធរអាកាសចរណ៍ របស់ប្រទេសអេស្ប៉ាញ មកបញ្ជាក់ថា [...]