Posts in ‘ពិភពលោក’ Category

រញ្ជួយដី​នៅ​អេក្វាទ័រ៖ តុល្យភាព​មនុស្ស​ស្លាប់​ឡើង​ដល់ ២៣៨នាក់

រញ្ជួយដី​នៅ​អេក្វាទ័រ៖ តុល្យភាព​មនុស្ស​ស្លាប់​ឡើង​ដល់ ២៣៨នាក់

គ្រោះរញ្ជួយដី ដែលបានអង្រួនប្រទេសអេក្វាទ័រ នៅក្នុងកម្រិត៧,៨រីចឆ្ទ័រ កាលពីល្ងាចថ្ងៃសៅរ៍នេះ បានសម្លាប់​មនុស្សយ៉ាងតិច ២៣៨នាក់។ នេះជាការប្រកាសឲ្យដឹង របស់ប្រធានាធិបតីនៃប្រទេសអេក្វាទ័រ លោក រ៉ាហ្វាអែល កូរ៉េអា (Rafael Correa) នៅក្នុងថ្ងៃអាទិត្យ។ រីឯចំនួនអ្នករបួសវិញ បានកើតឡើងដល់ទៅ ១៥៥៧នាក់។

ជាគ្រោះរញ្ជួយដី ដែលមានកម្លាំងខ្លាំង និងមិនដែលធ្លាប់កើតមាន រាប់ចាប់តាំងពីឆ្នាំ១៩៧៩​កន្លងមក ហើយ​ដែល​បានវាយប្រហារ នៅក្នុងតំបន់ឆ្នេរសមុទ្រ សម្រាប់ពួកអ្នកទេសចរណ៍ និងតំបន់កំពង់ផែ សម្រាប់​អ្នក​នេសាទ​សមុទ្រ ស្ថិតនៅចំងាយ ប្រមាណជា១៧០គីឡូម៉ែត្រ ភាគពាយ័ព្យពីរដ្ឋធានី គីតូ (Quito)។

ប៉ុន្តែរដ្ឋធានី គីតូ ក៏ទទួលរងឥទ្ធិពល ពីគ្រោះរញ្ជួយដីនេះដែរ។ មនុស្សម្នាបានចេញ មកឈរព្រោងព្រាត នៅ​តាមដងផ្លូវ ខណៈពេលអាគារទាំងឡាយ នៅក្នុងរដ្ឋធានី កំពុងគ្រវីខ្លួន។ ហេតុការណ៍នេះ បានធ្វើឲ្យ​ដាច់​ចរន្ត​អគ្គិសនី នៅក្នុងសង្កាត់ជាច្រើន [...]

អាមេរិក​ប្រតិកម្ម​ករណី​យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី ស្ទាក់​ចាប់​យន្ដហោះ​ឈ្លប​ការណ៍​របស់​ខ្លួន

អាមេរិក​ប្រតិកម្ម​ករណី​យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី ស្ទាក់​ចាប់​យន្ដហោះ​ឈ្លប​ការណ៍​របស់​ខ្លួន

ការបះទង្គិចសារជាថ្មីទៀត បានកើតឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសរ៉ូស្ស៊ី នៅថ្ងៃព្រហស្បត្តិ៍កន្លងមក។ នេះ ជាការអះអាងកាលពីថ្ងៃសៅរ៍ របស់អ្នកស្រី ឡ័រ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរ​ប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។ យន្ដហោះយោធាឈ្លបការណ៍មួយគ្រឿង របស់កងទ័ព​អាមេរិក ត្រូវបានស្ទាក់ចាប់ ដោយយន្ដហោះប្រដេញ របស់កងទ័ពរ៉ូស្ស៊ី។ សកម្មភាពនេះ ត្រូវបាន​ធ្វើ​ឡើង ដោយ​មិន​បាន​គិត​ពី​សុវត្ថិភាព និងដោយគ្មានសីលធម៌វិជ្ជាជីវៈ។

អ្នកស្រី ឡ័រ៉ា សៀល បានថ្លែងឲ្យដឹងថា៖ «យន្ដហោះយោធាអាមេរិក បានហោះហើរ នៅក្នុង​លំហ​អាកាស​អន្តជាតិ និងមិនបានចូលទៅក្នុងទឹកដីរ៉ូស្ស៊ី សូម្បីបន្តិចឡើយ»។

យន្ដហោះឈ្លបការណ៍អាមេរិកនោះ ជាប្រភេទ «Boeing RC-135» ខណៈយន្ដហោះប្រដេញរ៉ូស្ស៊ី ជាប្រភេទ «Soukhoï Su-27»។

ការប៉ះទង្គិចនេះ បានកើតឡើងជាលើកទីពីរ នៅក្នុងអំឡុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ [...]

ចន ឃេរី៖ យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី គួរ​ត្រូវ​«បាញ់​ទម្លាក់»

ចន ឃេរី៖ យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី គួរ​ត្រូវ​«បាញ់​ទម្លាក់»

បើយោងតាមច្បាប់​ដែលនៅជាធរមាន សហរដ្ឋអាមេរិកគួរតែ​បាញ់ទម្លាក់​យន្ដហោះប្រដេញ​ទាំងនោះ របស់​ប្រទេសរ៉ូស្ស៊ី ដែលបានបង្ហោះជាច្រើនដង រំលងពីលើនាវាល្បាត ខាងចម្បាំងលើទឹក របស់កងទ័ពអាមេរិក នៅ​ក្នុងដែនទឹកអន្តរជាតិ នៃសមុទ្របាល់ទិក។ នេះជាការថ្លែងអះអាង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។

ហេតុការណ៍ខាងលើ បានកើតឡើងចាប់តាំងពីថ្ងៃចន្ទ បន្ទាប់ពីនាវាចម្បាំងអាមេរិក បានបង្ហាញវត្តមាន ​នៅ​ចម្ងាយ​​ប្រមាណ​ជា ១៣០គីឡូម៉ែត្រ ពីមូលដ្ឋានយោធា កាលីនីហ្គ្រាត (Kaliningrad) ដែលស្ថិតក្នុងខេត្ត​ដាច់​ដោយ​ឡែកមួយ របស់​ប្រទេស​រ៉ូស្ស៊ី (នៅភាគខាងលិចបំផុត)។ ខេត្តនេះ មានទីតាំងស្ថិតនៅចន្លោះ រវាង​សមុទ្រ​បាល់ទិក ប្រទេស​ប៉ូឡូញ និងប្រទេសលីតួអានី តែមិនជាប់ជាមួយនឹងទឹកដី រ៉ូស្ស៊ី ធំនោះទេ។

យន្ដហោះប្រដេញ ធុន «Su-24» របស់ប្រទេសរ៉ូស្ស៊ី រំលងពីលើនាវាល្បាត សម្រាប់សង្គ្រាមលើទឹក [...]

យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី​ហោះ​រំលង​ជិត​បំផុត ពី​លើ​នាវា​សង្គ្រាម​អាមេរិក

យន្ដហោះ​ប្រដេញ​រ៉ូស្ស៊ី​ហោះ​រំលង​ជិត​បំផុត ពី​លើ​នាវា​សង្គ្រាម​អាមេរិក

យន្ដហោះជាច្រើនគ្រឿង របស់កងទ័ពរ៉ូស្ស៊ី បានធ្វើការហោះហើរ «យ៉ាងព្រហើន» នៅពីលើនាវាសង្គ្រាម របស់​កងទ័ពអាមេរិក ក្នុងខណ:ដែលនាវានេះ  ស្ថិតក្នុងដែនទឹកអន្តរជាតិ នៃសមុទ្របាល់ទិក (Baltique)។ នេះ​បើតាម​ការប្រកាសឱ្យដឹង របស់អ្នកទទួលខុសត្រូវមួយរូប មកពីក្រសួងការពារជាតិអាមេរិក ដែល​បាន​ថ្លែង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ហេតុការណ៍ នៃករណីហោះហើរ របស់យន្ដហោះរ៉ូស្ស៊ី រំលងពីលើនាវាសង្គ្រាម ធុន «USS Donald Cook» របស់​អាមេរិក បានកើតឡើងជាច្រើនដង នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។ អ្នកទទួលខុសត្រូវអាមេរិកដដែល បាន​បញ្ជាក់​បន្ថែមថា ជាពិសេសនៅថ្ងៃពុធ យន្ដហោះប្រដេញរ៉ូស្ស៊ី ធុន «Su-24» បានហោះរំលង នៅកំពស់​ប្រមាណ ជា៩ម៉ែត្រ ពីលើនាវាចម្បាំងអាមេរិកប៉ុណ្ណោះ។ មន្ត្រីរូបនេះបានហៅទង្វើខាងលើ ថាមាន​សណ្ឋាន​ដូច ជា​ផែនការ​វាយប្រហារមួយ។

មន្ត្រីក្រសួងការពារជាតិអាមេរិក បានឲ្យដឹងទៀតថា៖ «គឺជាការបំពាន​ដ៏ខ្លាំងបំផុតមួយ [...]

ប្រកាសអាសន្នរួច​ជម្លៀស​មនុស្ស​ចេញ នៅ​ព្រលាន​យន្ដហោះ អាមស្ទែដាម

ប្រកាសអាសន្នរួច​ជម្លៀស​មនុស្ស​ចេញ នៅ​ព្រលាន​យន្ដហោះ អាមស្ទែដាម

ក្នុងយប់ថ្ងៃទី១២ ខែមេសានេះ អាកាសយានដ្ឋានអន្តរជាតិ «Amsterdam-Schipol» បានជម្លៀស​មនុស្ស​ចេញ បន្ទាប់ទទួលបាន​ការប្រកាសអាសន្​នមួយរួចមក។ មនុស្សម្នាក់​ត្រូវបានឃាត់ខ្លួន នៅក្នុង​ហេតុការណ៍​ខាង​លើ ដែលសង្ស័យជាអំពើភេរវកម្ម។ នេះបើតាមមន្ត្រីអ្នកទទួលខុសត្រូវ ដែលបានថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង «AFP»។

អ្នកនាំពាក្យឲ្យព្រលានយន្ដហោះ លោក ដានៀល ថាមើរ (Danielle Timmer) បានថ្លែងឲ្យដឹងថា៖ «នគរបាល​បានធ្វើការជម្លៀសមនុស្ស ពីផ្នែកមួយ នៃព្រលានយន្ដហោះ ក៏ដូចជាចេញពីសណ្ឋាគារ "Sheraton" ដែល​ស្ថិត​នៅក្បែរនោះ»។

រូបភាពដែលបង្ហាញតាម​ទូរទស្សន៍ក្នុងស្រុក​ បានបង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់ដោយអាវុធ​ធុន​ធ្ងន់​គ្រប់​ដៃ ត្រូវបានបញ្ជូនមកដាក់ប្រចាំការ នៅជុំវិញព្រលានយន្ដហោះ ដែលត្រូវបានដាក់ក្នុងសភាព​«ប្រុង​ជើង​ការ» រាប់ចាប់តាំង ពីភេរវកម្មថ្ងៃទី២២ ខែមីនា កន្លងមក នៅរាជធានីព្រុយសែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...