បារ៉ាក់ អូបាម៉ា៖ ចន ឃែរី ជា«ជម្រើសមួយសាកសមបំផុត» ដើម្បីជំនួសហ៊ីឡារី គ្លីនតុន
លោក ចន ឃែរី ដែលធ្លាប់ជាប្រធានគណកម្មាធិការកិច្ចការបរទេស នៅព្រឹទ្ធសភាអាមេរិក ជាបុរសម្នាក់ ដែលមានបទពិសោធន៍យ៉ាងជ្រៅជ្រះ ទៅលើសំនុំរឿងការទូតទាំងឡាយ ក្នុងពិភពលោក។ លោកធ្លាប់ជាបេក្ខជនប្រធានាធិបតី នៅឆ្នាំ២០០៤ តែបានចាញ់សម្លេងឆ្នោតតែបន្តិច ទល់នឹងប្រធានាធិបតីផុតតំណែងលោក ហ្សក ប៊ូស។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងពេលប្រកាសតែងតាំង ព្រឹទ្ធសមាជិក ចន ឃែរី
ជាប្រមុខការទូតអាមេរិក។ រូបថត AP/ Carolyn Kaster។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសតែងតាំង ពីថ្ងៃសុក្រ ទី២១ធ្នូ ព្រឹទ្ធសមាជិក លោក ចន ឃែរី (John Kerry) មកកាន់តំណែង ជាប្រមុខការទូតប្រទេស ជំនួសលោកស្រីហីឡារី គ្លីនតុន (Hillary [...]