ស្កុតឡេន៖ ឧទ្ធម្ភាគចក្របោកខ្លួនលើរង្គសាល បង្ករបួសច្រើននាក់
ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់បោកខ្លួន កាលពីយប់ថ្ងៃសុក្រទី២៩ ខែវិច្ឆិកានេះ នៅលើរង្គសាលផឹកស៊ីរាត្រីមួយ នៅកណ្ដាលទីក្រុងគ្លាសហ្គូវ (Glasgow) នៃតំបន់ស្កុតឡេន ប្រទេសអង់គ្លេស បណ្ដាលឲ្យមនុស្សជាច្រើននាក់ រងរបួស។ នេះបើតាមសាក្សីជាច្រើន ដែលបានឃើញហេតុការណ៍នេះ ហើយត្រូវបានបញ្ជាក់អះអាង ដោយអ្នកទទួលខុសត្រូវប្រចាំតំបន់។
ការជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុង គ្លាសហ្គូវ យប់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)
គ្រោះថ្នាក់ - នៅព្រឹកថ្ងៃសៅរ៍ទាបភ្លឺនេះ អាជ្ញាធរប្រចាំតំបន់ បានអះអាងជាថ្មីថា ក្រុមអ្នករុករកជួយសង្គ្រោះ កំពុងមានវត្តមាននៅនឹងកន្លែងនោះ ដែលស្ថិតនៅកណ្ដាលទីក្រុងតែម្ដង។ សមាជិកសភាមួយរូបមកពីគណបក្សពលករ [...]