ចិន៖ ស្ត្រីម្នាក់បានរមូរខ្លួនក្នុងជណ្ដើរយន្ដ បន្ទាប់ពីសង្គ្រោះកូនរួច
ដំណឹងនៃការការស្លាប់ របស់ស្ត្រីម្នាក់នេះ បានបង្កការតក់ស្លុត ដល់ពិភពលោក រហូតដល់ប្រព័ន្ធផ្សព្វផ្សាយនានា នៅអ៊ឺរ៉ុប និងនៅអាមេរិក ក៏បានយកមករាយការណ៍ ជាបន្តបន្ទាប់គ្នា។ រូបភាពវីដេអូសុវត្ថិភាព (នៅខាងក្រោមអត្ថបទនេះ តែហាមអ្នកមានបញ្ហា ផ្នែកអារម្មណ៍ និងបេះដូងទស្សនា) មានលក្ខណៈពិបាកទ្រាំណាស់ នៅពេលដែលគេឃើញ ម្ដាយវ័យក្មេងរូបនេះ បានប្រមូលកម្លាំងរបស់ខ្លួនចុងក្រោយ ដើម្បីលើកកូនប្រុស ឲ្យផុតពីគ្រោះថ្នាក់ ខណៈខ្លួនកំពុងជាប់ នៅក្នុងជណ្ដើរយន្ដនេះទៅហើយ។
នាង ឆាង លីវជ័ន (Xiang Liujuan,) អាយុ៣០ឆ្នាំ ត្រូវបានចាត់ទុក ជាវីរនារីដោយសារនាង បានសង្គ្រោះកូនរបស់នាង ពីគ្រោះថ្នាក់ដល់ជីវិត ដោយសារសន្ទះជណ្ដើរយន្ដ ដែលមិនបានចាប់ខ្ចៅ ឲ្យជាប់ល្អ។ បណ្ដាជនចិន ជាច្រើនលាននាក់ បានចូលរួមមរណៈទុក្ខ តាមបណ្ដាញសង្គម ជាមួយគ្រួសាររបស់នាង និងបានចោទសួរឡើងថា ហេតុអ្វីក៏បុគ្គលិកស្ត្រីបីនាក់ របស់មជ្ឈមណ្ឌលពាណិជ្ជកម្ម [...]