បង្កើតគណៈកម្មការចម្រុះ មិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប ទេ
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥នេះ ក្រោយពីការប្រកាសរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតកាលពីយប់ថ្ងៃទី២៨ ខែកក្កដា។ ការច្រានចោលនេះធ្វើឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្នុងសន្និសិទកាសែតនាទីស្នាក់ការគណបក្ស កាលពីថ្ងៃទី២៩ កក្កដា ក្រោយពីការបោះឆ្នោតត្រូវបានបញ្ចប់ទៅមួយថ្ងៃមុន។
លោក សម រង្ស៊ី និងកឹម សុខា ធ្វើសន្និសិទរួមគ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស។ (រូបថត MONOROOM.info/ O.Vary)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងសន្និសិទកាសែត ដែលមានវត្តមានលោក កឹម សុខា អនុប្រធានបក្ស និងលោក សុន ឆ័យ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ លោកប្រធានបក្សរូបនេះបានបញ្ជាក់ជាថ្មី នូវគោលជំហររបស់ខ្លួន [...]