Posts in ‘កម្ពុជា’ Category

ម៉ម សូណង់ដូ៖ រដ្ឋាភិបាល​រំលោភ​រដ្ឋធម្មនុញ្ញ មិន​មែន​ពលរដ្ឋ​ទេ

ម៉ម សូណង់ដូ៖ រដ្ឋាភិបាល​រំលោភ​រដ្ឋធម្មនុញ្ញ មិន​មែន​ពលរដ្ឋ​ទេ

ប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ បានរិះគន់ដោយឥតសំចៃមាត់ថា រដ្ឋាភិបាលគ្រប់គ្រង​ដោយគណបក្ស​ប្រជាជនកម្ពុជា គឺជាអ្នករំលោភរដ្ឋធម្មនុញ្ញ យ៉ាងពិតប្រាកដ ចំណែកឯពលរដ្ឋកម្ពុជាមិន​បានរំលោភ​រដ្ឋធម្មនុញ្ញ​នោះទេ តែពួកគេគឺជាជនរងគ្រោះ ពីការរំលោភដោយរដ្ឋាភិបាល។


លោក ម៉ម សូណង់ដូ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ក្នុងពិធីហែញត្តិដាក់តាមស្ថានទូតនានា ទាមទារឲ្យដោះលែងលោក វន់ ពៅ និងជន២២នាក់​ផ្សេង​ទៀត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះ លោក ម៉ម សូណង់ដូ ជាប្រធានវិទ្យុសំបុកឃ្មុំ បានអត្ថាធិប្បាយ​ទៅកាន់​អ្នកសារព័ត៌មានថា អ្វីដែលពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានធ្វើ គឺដើម្បីទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ ដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ។ [...]

ជន​​ចម្ពាម​កៅស៊ូ​នៅ​ស្ពាន​នាគ និង​ជន​វាយ​ក្បាល សុខ នី ជា​ជន​តែ​មួយ?

ជន​​ចម្ពាម​កៅស៊ូ​នៅ​ស្ពាន​នាគ និង​ជន​វាយ​ក្បាល សុខ នី ជា​ជន​តែ​មួយ?

ប្រភពច្បាស់ការណ៍មួយបានបង្ហើបថា បុរសម្នាក់ក្នុងឯកសណ្ឋានជាសន្តិសុខ ដែលបានលោតវាយក្បាល លោក សុខ នី អ្នករត់ម៉ូតូឌុប នៅមុខក្រសួងព័ត៌មានថ្ងៃទី២៧ ខែមករានោះ ជាមនុស្សតែ«មួយ»នឹងជនប្រដាប់ដោយ ចម្ពាមកៅស៊ូគ្រាប់ដែក ដែលត្រូវបានប្រជាពលរដ្ឋ និងតំណាងសហជីពកម្មករឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ជិតក្បាលនាគលើផ្លូវនរោត្តម។ ជនសង្ស័យដែលស្ថិតនៅក្នុងក្រុមពិសេស ជួលនិងគ្រប់គ្រងបញ្ជាដោយសាលា​រាជធានីភ្នំពេញ។


លោក ហាំ ហ៊ុត ជនសង្ស័យប្រដាប់ដោយជំពាមកៅស៊ូគ្រាប់ដែក និងស្នាប់ដៃ នៅពេលត្រូវក្រុមពលរដ្ឋ និងកម្មករ ចាប់ឃាត់ខ្លួន នៅស្ពាននាគថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ព្រឹត្តិការណ៍ថ្ងៃទី២៧ ខែមករា [...]

កម្មករ​រោងចក្រ ដុងឌូថេកថាយ នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​នេះ

កម្មករ​រោងចក្រ ដុងឌូថេកថាយ នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​នេះ

បន្ទាប់ពីកម្មកររោងចក្រដុងឌូថេកថាយ បាននាំគ្នាប្រមូលផ្តុំនៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដើម្បីទាមទារនូវចំនុច​មួយ​ចំនួន និងបានចូលទៅចរចា ជាមួយថៅកែរោងចក្រមិនបានសម្រេចមក កម្មករ-កម្មការិនីទាំងនោះ នឹង​បន្ត​ធ្វើ​កូដកម្មនៅថ្ងៃទី២៩ ខែមករានេះជាបន្តទៀត។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ (រូបថត flickr.com/photos/pictim)

កូដកម្ម - នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០១៤កន្លងមកនេះ កម្មកររោចក្រដុងឌូថេកថាយ ប្រហែលជាមួយពាន់នាក់ បាន​ធ្វើការប្រមូលផ្ដុំគ្នាធ្វើកូដកម្មមិនចូលធ្វើការ នៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុដែលជំរុញឲ្យកម្មករធ្វើកូដកម្មនេះ ដោយសារតែចង់ទាមទារនូវចំនុចមួយចំនួនដូចជា [...]

ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​ព្រះវិហារ រង​«ការ​រំលោភ​ដី​ធ្លី»ពី​ក្រុមហ៊ុន​ចិន

ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​ព្រះវិហារ រង​«ការ​រំលោភ​ដី​ធ្លី»ពី​ក្រុមហ៊ុន​ចិន

ក្រុមជនជាតិដើមភាគតិចគួយ នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរៀបរាប់ទុកលំបាករបស់ខ្លួន ប្រាប់​ក្រុមអ្នកសារព័ត៌មាន នៅពេលដែលក្រុមហ៊ុនវិនិយោគចិនចំនួន ២ គឺក្រុមហ៊ុន ឡានហ្វេង និង​ក្រុមហ៊ុន រូយហ្វេង បានរំលោភបំពានមកលើដីស្រែចម្ការរបស់ពួកគេ។ ក្រុមជនជាតិដើមទាំងនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវ​ចាត់វិធានការជាបន្ទាន់ ដោយដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងពីរនេះ កុំឲ្យវិនិយោគតទៅទៀត។


សន្និសិទសារព័ត៌ របស់តំណាងជនជាតិដើមភាគតិចគួយ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាលឺម៉ង់ មេត្តាហៅស៍ (Meta House) ​នៅថ្ងៃទី២៨ ខែមករានេះ(រូបថត MONOROOM.info/ Thyrith)

ជនជាតិដើមភាគតិច - តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ ស្ថិតនៅក្នុងភូមិបុស្សធំ និងភូមិស្រែ​ព្រាង [...]

ក្លឹប​អ្នក​ការសែត​កម្ពុជា៖ គ្រប់​ភាគី​ត្រូវ​ជួយ​ការពារ​អ្នក​ការសែត

ក្លឹប​អ្នក​ការសែត​កម្ពុជា៖ គ្រប់​ភាគី​ត្រូវ​ជួយ​ការពារ​អ្នក​ការសែត

បន្ទាប់ពីមានអ្នកការសែតមួយចំនួនបានទទួលរងរបួស និងខូចខាតសម្ភារៈ ក្នុងពេលសមត្ថកិច្ចចុះបង្រ្កាបបាតុកម្ម​របស់​លោក ម៉ម សូណង់ដូ ក្លឹបអ្នកការសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់គ្រប់ភាគីទាំងអស់ គម្បីជៀងវៀងការប៉ះពាល់​ដល់​អ្នកការសែត និងត្រូវរួមចំណែកផ្តល់សុវត្ថិភាពដល់អ្នកការសែត ក្នុងពេល​ដែល​ពួក​គេចុះបំពេញបេសកកម្មការងារ។


សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។

សេរីភាពសារព័ត៌មាន - លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នេះថា ក្លឹបអ្នកការសែតកម្ពុជានឹងចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់គ្រប់ភាគីទាំងអស់ រួមទាំង​សមត្ថកិច្ច អង្គការសង្គមស៊ីវិល និងបាតុករប្រឆាំងរដ្ឋាភិបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...