Posts in ‘កម្ពុជា’ Category

បើក​បញ្ច្រាស​ទិស បុក​ក្មេង​ចេញ​ពី​សាលា​បាក់​ជើង​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ

បើក​បញ្ច្រាស​ទិស បុក​ក្មេង​ចេញ​ពី​សាលា​បាក់​ជើង​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ

តើ​ក្នុង​សង្គម​នេះ សម្បូរ​​តែ​មនុស្ស​អាត្មា​និយម និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ទេ​ឬ​អ្វី? ជួប ឃើញ ដឹង​ថា​មាន​បញ្ហា តែ​ធ្វើ​មិន​ដឹង និង​មិន​ចង់​ជួប ហើយ​អ្នក​ខ្លះ​បាន​ជួប​ហើយ តែ​គេច​​ធ្វើ​មិន​ដឹង ក្រោម​គំនិត​គិត​ថា «បើ​អាច​គេច​បាន នោះ​គេ​នឹង​គេច ធ្វើ​ជា​មិន​ដឹង​មិន​លឺ ដើម្បី​កុំ​ឲ្យ​ជាប់​ពាក់​ព័ន្ធ​វែង​ឆ្ងាយ»។ នេះ​ជា​ព្រឹត្តិការណ៍ ដែល​បាន​កើត​ឡើង​នៅ​ភូមិ​ទី១៥ ផ្លូវ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ នៅ​វេលា​ម៉ោង ៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​របួស​ដល់​ជន​រង​គ្រោះ​រហូត​បាក់​ជើង។

សាក្សី​នៅ​កន្លែង​កើត​ហេតុ ខាង​មុខ​អនុវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្ត​ភ្នំ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ រ៉ែម ភេទ​ប្រុស ជា​អ្នក​ធ្វើការ​នៅ​ក្នុង​អង្កការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​ជិះ​ម៉ូតូ​បុក​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ យឿន [...]

តំណាងសហគមន៍៖ ពលរដ្ឋ​នៅ​អារ៉ែង កំពុង​រង​ការ​គម្រាម​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន

តំណាងសហគមន៍៖ ពលរដ្ឋ​នៅ​អារ៉ែង កំពុង​រង​ការ​គម្រាម​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន

តំណាងប្រជាសហគមន៍ លោក វ៉ែន វ៉ន បាន​រៀបរាប់​ថា ឥលូវ​នេះ ប្រជា​សហគមន៍​ដែល​ជា​ជន​ជាតិ​ជង រស់​នៅ​ក្នុង​តំបន់​ស្ទឹង​ជាយ​អារ៉ែង បាន​នឹង​កំពុង​រង​ការ​គម្រាម​កំហែង ពី​សំណាក់​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ។ លោក​ថា គេ​បាន​គម្រាម​ពួក​លោក​ថា ប្រសិន​បើ​សហគមន៍​របស់​លោក មិន​យល់​ព្រម​ឱ្យ​គេ​សាង​សង់​វ៉ារី​អគ្គីសនី​ទេ គេ​នឹង​ចាប់​សកម្មជន និង​តំណាង​យក​ទៅ​ដាក់​ពន្ធនាគារ។

តំណាង​ជន​ជាតិ​ភាគ​តិច​ជង​រូប​នេះ​បន្ត​ទៀត​ថា៖ «ទី​ពីរ គេ​ធ្វើការ​ដក​ហូត ដូច​ជា​វិទ្យុ​ទាក់​ទង​របស់​ពួក​យើង ដែល​ប្រើ​រយៈ​កាល​កន្លង​មក ដែល​អង្គការ​គេ​ឱ្យ​មក​យើង​ប្រើ​ប្រាស់។ ខ្ញុំ​មក​នេះ ខ្ញុំ​ចង់​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ពួក​យើង។»។

លោកបញ្ជាក់បន្ថែមថា បើទោះបីជាមានការគម្រាមកំហែងយ៉ាងណាក៏ដោយ លោកនឹងនៅតែធ្វើការ​តស៊ូ​ការពារ មិនឱ្យមានការសាងសងទំនប់វារីអគ្គីសនី នៅក្នុងតំបន់ស្ទឹងអារ៉ែងទេ ព្រោះថានៅទីនោះ [...]

ជាម យៀប៖ ស៊ុន ឆ័យ និយាយ​បំផ្លើស​រឿង​ចំណូល​បាន​ពី​អង្គរ

ជាម យៀប៖ ស៊ុន ឆ័យ និយាយ​បំផ្លើស​រឿង​ចំណូល​បាន​ពី​អង្គរ

«ខ្ញុំសូម​ជម្រាប​ថា គេ​មាន​រាយការណ៍ មាន​បញ្ចាំង​ស្លាយ មាន​ជា​លាយ​ល័ក្ខ​អក្សរ​ជូន​ហើយ នៅ​តែ​មិន​​អស់​ចិត្ត​ទេ នៅ​តែ​បំផ្លើស» នេះ​ជា​ការ​ថ្លែង​ឡើង របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញ​វត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ថ្លែង​របស់​លោក ជាម យៀប នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​នេះ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក ស៊ុន ឆ័យ ថា​ចំណូល​ដែល​បាន​មក​ ពី​ភ្ញៀវ​ដែល​ទស្សនា​អង្គរ ១៥០​លាន​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ។

តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​លោក សុន ឆ័យ ជា​ការ​និយាយ​បំផ្លើស​សព្វ​គ្រប់​បែប​យ៉ាង ដែល​លោក​មិន​អាច​ទទួល​យក​បាន។ លោក​បាន​បន្ត​ថា «សុទ្ធ​តែ​ចំណូល​ត្រូវ​បាន​១៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ អញ្ចេះ​​គាត់​ទៅ​តាម​ចំណូល [...]

ប្រធាន ជាម យៀប ព្រលះ​អនុ​ប្រធាន សុន ឆ័យ ក្នុង​រឿង​អាជ្ញាធរ​ជាតិ​អប្សរា (vdo)

លោក សុន ឆ័យ បាន​យក​រឿង​«ប្រាសាទ​អង្គរវត្ត»​ជា​ដើម​ហេតុ ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន ដើម្បី​ទាញ​យក​ប្រយោជន៍ និង​ផល​ចំណេញ​នយោបាយ ហើយ​វា​ក៏​ជា​មូលហេតុ​មួយ ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សុន ឆ័យ ប្រកាន់​នូវ​ជំហរ​ប្រឆាំង ក្នុង​ចេតនា​បង្កាច់​បង្ខូច​រដ្ឋាភិបាល។ នេះ​ជា​ការ​ថ្លែង​របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​មន្ទីររដ្ឋសភា​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។

លោក ជាម យៀប បាន​ពន្យល់​ថា ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ពី​សំណាក់​មហាជន​នោះ ទើប​លោក​ចេញ​មុខ​មក​ធ្វើការ​បក​ស្រាយ​ក្នុង​នាម​លោក ជា​ប្រធាន និង​ជា​អ្នក​ដឹកនាំ​គណប្រតិភូ ដែល​បាន​ចុះ​ធ្វើការ​អង្កេត​នោះ។ ហើយ​ជាង​នេះ​ទៅ​ទៀត លោក សុន ឆ័យ មិន​គោរព​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​អនុ​ប្រធាន​របស់​គណៈកម្មការ​នេះ​ទេ។

បន្ទាប់ពីបដិសេធនូវការលើកឡើងរបស់លោក សុន ឆ័យ [...]

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មណ្ឌល​គីរី រង​បណ្តឹង​«ពុក​រលួយ» ទៅ​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​មណ្ឌល​គីរី រង​បណ្តឹង​«ពុក​រលួយ» ទៅ​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា

តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ដែល​​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ទើប​នឹង​ទទួល​បាន ក្នុង​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ មន្រ្តី​រាជការ​ដែល​បំរើ​ការងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌល​គីរី បាន​ប្តឹង​លោក យន់ សារ៉ោម ប្រធាន​មន្ទីរ លោក​ស្រី ធា ប៊ុនធឿន អនុ​ប្រធាន​មន្ទីរ និង​លោក ទូច ម៉ាឡា ប្រធាន​ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ទៅ​កាន់​គណកម្មការ​ទី​១០ នៃ​រដ្ឋសភា ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

ក្នុងពាក្យបណ្តឹង​នោះ បាន​សរសេរ​ថា លោក យន់ សារ៉ោម, លោក​ស្រី ធា ប៊ុនធឿន និង​លោក លោក ទូច ម៉ាឡា បាន​ឃុប​ឃិត​គ្នា​តាំង​ពី​ឆ្នាំ​២០០៧ រហូត​ដល់​បច្ចុប្បន្ន ក្នុង​ការ​កេង​ប្រវ័ញ្ញ​ប្រាក់​រដ្ឋ និ​ង​យក​ទ្រព្យ​សម្បតិ្ត​របស់​រដ្ឋ (ឡាន ម៉ូតូ សាំង) ទៅ​បំរើ​គ្រួសារ​របស់​ខ្លួន។ ពាក្យ​បណ្តឹង​នេះ​បាន​សរសេរ​ទៀត​ថា ក្រោយ​ការ​ឡើង​កាន់​ដំណែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...