បើក​បញ្ច្រាស​ទិស បុក​ក្មេង​ចេញ​ពី​សាលា​បាក់​ជើង​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ

បើកម៉ូតូបញ្ច្រាសទិស ទៅបុកក្មេងដែលចេញពីសាលាបាក់ជើង តែបែជាគ្មានអ្នកទទួខុសត្រូវ យកទៅមន្ទីពេទ្យនោះទេ។ សិស្សរងគ្រោះ ត្រូវបានសិស្សរួមសាលាចូលលុយគ្នាយកទៅមន្ទីពេទ្យ ខណៈលោកគ្រូអ្នកគ្រូ និងនាយកសាលា បែរជាឆ្លើយថាមិនដឹងទៅវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: January 01, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើ​ក្នុង​សង្គម​នេះ សម្បូរ​​តែ​មនុស្ស​អាត្មា​និយម និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ទេ​ឬ​អ្វី? ជួប ឃើញ ដឹង​ថា​មាន​បញ្ហា តែ​ធ្វើ​មិន​ដឹង និង​មិន​ចង់​ជួប ហើយ​អ្នក​ខ្លះ​បាន​ជួប​ហើយ តែ​គេច​​ធ្វើ​មិន​ដឹង ក្រោម​គំនិត​គិត​ថា «បើ​អាច​គេច​បាន នោះ​គេ​នឹង​គេច ធ្វើ​ជា​មិន​ដឹង​មិន​លឺ ដើម្បី​កុំ​ឲ្យ​ជាប់​ពាក់​ព័ន្ធ​វែង​ឆ្ងាយ»។ នេះ​ជា​ព្រឹត្តិការណ៍ ដែល​បាន​កើត​ឡើង​នៅ​ភូមិ​ទី១៥ ផ្លូវ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ នៅ​វេលា​ម៉ោង ៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​របួស​ដល់​ជន​រង​គ្រោះ​រហូត​បាក់​ជើង។

សាក្សី​នៅ​កន្លែង​កើត​ហេតុ ខាង​មុខ​អនុវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្ត​ភ្នំ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ រ៉ែម ភេទ​ប្រុស ជា​អ្នក​ធ្វើការ​នៅ​ក្នុង​អង្កការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​ជិះ​ម៉ូតូ​បុក​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ យឿន ណាជិន រៀន​នៅ​ថ្នាក់​ទី​៧E1នៃ​វិទ្យាល័យ​ខាង​លើ។ ម៉ូតូ​បង្ក​នោះ មាន​ធុន​អាគុប​ផ្លាក​លេខ​ភ្នំពេញ1BC-2823 បើកបរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ទិសដៅ​បញ្រ្ចាស​ពី​គេ។ ស្រប​ពេល​ដែល​សិស្សា​នុសិស្ស នៅ​អនុវិទ្យាល័យ​នេះ បាន​ចេញ​ពី​រៀន​នៅ​ពេល​ល្ងាច ហើយ​សិស្ស​ខ្លះ​នៅ​មុន​ពេល​កើត​ហេតុ​បាន​រត់​ប្រឡែង​គ្នា និង​មិន​បាន​ឃើញ​ម៉ូតូ​ដែល​ជិះ​មក​បញ្ច្រាស​ពី​ខាង​មុខ ក៏​ប៉ះ​គ្នា ហើយ​បណ្តាល​ឲ្យ​រង​របួស​ជើង​ជា​ទម្ងន់។

បន្ទាប់ពីកើតហេតុរួច លោកគ្រូអ្នកគ្រូ ជាពិសេសលោកនាយកសាលា បាននិយាយប្រាប់អ្នកសាព័ត៍មានថា លោកមិនបានដឹង ចំពោះហេតុការណ៍ទាំងអស់នេះទេ។ លោកនាយកសាលា បានឲ្យទៅសាកសួរលោ​ក​គ្រូ​ទទួលបន្ទុកថ្នាក់។ រីឯលោកគ្រូទទួលបន្ទុកថ្នាក់ ក៏បានឆ្លើយដែរថា លោកមិនដឹង​និងបង្គាប់អ្នក​សារព័ត៌មាន​ឲ្យ ទៅសួរមិត្តភក្កិរបស់ក្មេងរងគ្រោះវិញទៅ។

យុវសិស្ស ឃឹម បញ្ញា ជាមិត្តរួមថ្នាក់ជាមួយ ជនរងគ្រោះបាននិយាយថា ពេលចេញពីរៀននៅមុខសាលា ខ្លួន​បានរត់ប្រឡែងគ្នាដូចរាល់ដង តែម្តងនេះមិនបានឃើញ ម៉ូតូមកពីមុខទើបមិត្តភក្កិរបស់ខ្លូនជួបគ្រោះថ្នាក់។ ភ្លាមៗនោះមិត្តរួមសាលា ទាំងអស់បានរៃលុយគ្នា ដើម្បីយកជនរងគ្រោះទៅសង្គ្រោះនៅពេទ្យ គន្ធបុប្ផា។

នៅក្នុងហេតុការណ៍នេះដែរ លោក ឈាង សុវណ្ណ នាយរងបុស្ត៍ ស្រះចកបានឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹងថា គឺលោកហ៊ានសន្និដ្ឋាថា ម្ចាស់ម៉ូតូជាអ្នកខុសព្រោះ គាត់បើកបរបញ្ច្រាសទិស ហើយបង្ក​គ្រោះ​ថ្នាក់​ទៀត។លោកថា ម៉ូតូត្រូវបានឃាត់ទុក រងចាំការដោះស្រាយទៅតាមច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...