Posts in ‘កម្ពុជា’ Category

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

មិន​គិត​ខ្លី​ទៀត​ទេ... បែរ​ជា​ទៅ​«លោត​ពី​លើ​ស្ពាន​ម្តង» សន្លប់​ធំ

ចិត្ត​ដែល​ប៉ង​ស្លាប់​ហើយ ពិបាក​នឹង​ដុះ​ដាល​មក​ជា​ធម្មតា​វិញ​ណាស់ បើ​ទោះ​ជា​មាន​អ្នក​មក​ជួយ​ឃាត់​ឃាំង​រារាំង​យ៉ាង​ណា តែ​វា​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ហើយ​បើ​គិត​តាម​ផ្លូវ​ព្រះ​ធម៌​វិញ ព្រះ​ពុទ្ធ​បាន​មាន​ពុទ្ធដីកា​ថា៖ «គ្មាន​គ្រូ​ណា​ប្រដៅ​ព្រះ​អង្គ​បាន​ឡើយ» បើ​យើង​ខ្លួន​ឯង​មិន​អាច​​ជួយ និង​បញ្ជា​ខ្លួន​ឯង​ផង​នោះ ឲ្យ​អ្នក​ណា​គេ​ជួយយើង។ ពេល​ភ្ញាក់​ស្មារតី​និយាយ​​ថា​​មិន​​ធ្វើ​ទៀត​ទេ តែ​បាន​មួយ​ភ្លែត​ក្រោយ ក៏​តាំង​នឹក​ឃើញ​ចង់​អនុវត្តន៍​ម្តង​ទៀត។

» សូម​អាន​អត្ថបទ​ដែល​ទាក់ទង ដោយ​ចុច​នៅ​លើ​ទី​នេះ

ករណីនេះ បាន​កើត​ឡើង​ទៅ​លើ​បុរស​ម្នាក់​ឈ្នោះ អុល វណ្ណនី ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ [...]

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ប្រតិកម្ម​នឹង​ក្រដាស​ប្រាក់ ១០០ថ្មី

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ប្រតិកម្ម​នឹង​ក្រដាស​ប្រាក់ ១០០ថ្មី

ការ​ចេញ​ឲ្យ​ប្រើ​ប្រាស់ នូវ​ក្រដាស​ប្រាក់​ថ្មី តម្លៃ​១០០​រៀល ដែល​ទើប​នឹង​បោះ​ពុម្ភ និង​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​ ដោយ​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន  បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ប្រតិកម្ម​បាន​កើត​ឡើង​យ៉ាង​ផុសផុល ដែល​ជជែក​វែក​ញែក​ពី​ក្រដាស​១០០​រៀល​ថ្មី​នេះ ដោយ​សារ​តែ​យក​រូប​ព្រះ​ពុទ្ធ​មក​ធ្វើ​ជា​រូប​តំណាង នៅ​ពី​លើ​ក្រដាស​ប្រាក់។

អ្នក​ចូល​រួម​សម្ដែង​ប្រតិកម្ម​ទាំង​នោះ រួម​មាន​ព្រះ​សង្ឃ ប្រជា​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​នាំ​គ្នា​ធ្វើការ​ជជែក​ផ្តល់​យោបល់ ថា​គេ​មិន​គួរ​យក​រូប​ព្រះ​សម្មា​សម្ពុទ្ធ មក​ដាក់​លើ​ក្រដាស​ប្រាក់​ដូច្នេះ​ឡើយ។

ផ្តើមចេញពីទំព័រហ្វេសប៊ុកមួយ ដែលយកប្រកាសប្រាក់នេះ មកបង្ហោះ និងយល់ថាវា​ជារឿង​មិនសម ដែល​យករូបព្រះពុទ្ធមកដាក់នោះ [...]

អគ្គ​នាយក​អគ្គិសនី​កម្ពុជា សុំ​ពេល​ពីរ​សប្តាហ៍​ដើម្បី​ទិញ​សម្ភារៈ ពី​ប្រទេស​ដ៏ទៃ

អគ្គ​នាយក​អគ្គិសនី​កម្ពុជា សុំ​ពេល​ពីរ​សប្តាហ៍​ដើម្បី​ទិញ​សម្ភារៈ ពី​ប្រទេស​ដ៏ទៃ

ដើម្បី​ជួយ​សំរួល​ដល់​ការ​ប្រើ​ប្រាស់​ភ្លើង របស់​កម្មករ​កម្មការិនី ទៅ​តាម​អ្វី​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឡើង​កន្លង​មក​នោះ អគ្គសនី​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ចាត់​វិធានការ​ទៅ​លើ​ករណី​នេះ​ហើយ។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​បញ្ហា​ផ្នែក​«បច្ចេកទេស» ស្ថាប័ន​ស្វ័យត​មួយ​នេះ​សុំ​ឲ្យ​គេ​ទុក​ពេល​ឲ្យ​ខ្លួន ចំនួន​ពីរ​សប្ដាហ៍​ទៀត​សិន។

លោក កែវ រតនៈ អគ្គ​នាយក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្នុង​ពេល​ឆាប់ៗ​នេះ កម្មករ​កម្មការិនី​ដែល​ធ្វើការ​នៅ​ភ្នំពេញ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី មក​ត្រឹម​៦១០​រៀល ប្រសិន​បើ​ប្រើ​ប្រាស់​ក្រោម​៥០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ។ លោក​មាន​ប្រសាសន៍​ថា ខាង​អគ្គិសនី នឹង​ជួយ​សម្រូល​ដល់​កម្មករ ដោយ​មិន​ឲ្យ​កម្មករ​ទាំង​នោះ មក​បំពេញ​ឯកសារ​នៅ​ទី​តាំង​អគ្គិសនី​នោះ​ទេ [...]

នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​«សុំ​ទោស​ជា​សាធារណៈ»

នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​«សុំ​ទោស​ជា​សាធារណៈ»

នេះ​ជា​លិខិត​ទី​បី​ហើយ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ទទួល​បាន ហើយ​ដែល​លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ផ្ញើ​ទៅ​ព្រមាន​ដល់​កាសែត​ភ្នំពេញ​ប៉ុស្ត៍ បន្ទាប់​ពី​លោក​ប្រតិកម្ម ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​ភ្នំពេញ​ប៉ុស្តិ៍ នូវ​អត្ថបទ​ក្រោម​ចំណង​ជើង​ថា៖ «សង្គ្រាម​ដណ្តើម​ដី​គ្នា បាន​កើត​ឡើង បន្ទាប់​ពី​ការ​សម្រេច​ក្តី​របស់​តុលាការ» ដែល​ចុះ​ផ្សាយ​ថា លោក​បាន​បាន​ជំរុញ​ជា​ដដែល ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​អ្នក​ស្រី សារុំ ធ្វើការ​សាង​សង់​នៅ​លើ​ដី​នោះ និង​សរសេរ​ទៅ​លោក ប៉ា សុជាតិវង្ស អនុញ្ញាត​ឲ្យ​អ្នក​ស្រី សារុំ ជា​តំណាង​ប្រជា​ពលរដ្ឋ​១៦៣​គ្រួសារ ចាក់​ដី​នៅ​លើ​ដី​ទំហំ​៩.៩៩២​ម៉ែត្រ​ក្រឡា ដើម្បី​សា​ងសង់​ផ្ទះ។

លិខិតទីបីដែលទាមទារឱ្យភ្នំពេញប៉ុស្តិ៍ ធ្វើការសុំទោសឱ្យខានតែបាននេះ ក្រោយពីនិពន្ធនាយកសារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍ [...]

ប្រតិកម្ម​នឹង​ព័ត៌មាន «ថោង សារ៉ាត់ ជា​កូន​ប្រសារ កឹម សុខា»

ប្រតិកម្ម​នឹង​ព័ត៌មាន «ថោង សារ៉ាត់ ជា​កូន​ប្រសារ កឹម សុខា»

មើលទៅ សំនុំ​រឿង​លោ​ក ថោង សារ៉ាត់ ដែល​ដូច​ជា​ស្ងាត់​ទៅ​មួយ​រយៈ​នេះ នៅ​មាន​ភាគ​បន្ត​ច្រើន​ទៀត។ ជា​ពិសេស នៅ​ពេល​ដែល​បញ្ហា​ដ៏​រំជើប​រំជួល​នេះ ត្រូវ​បាន​គេ​ភ្ជាប់​ចូល​មក​ក្នុង​បញ្ហា​នយោបាយ។ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ សារព័ត៌មាន​ភ្នំពេញ​ថ្មី បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ ដែល​មាន​ចំណង​ជើង​ថា «ទម្លាយ​ពត៌មាន​លោក ថោង សារ៉ាត់ ជា​កូនប្រសា​រលោក កឹម សុខា» ដោយ​លើក​យក​ប្រភព​មិន​ចេញ​អត្តសញ្ញាណ មក​សំអាង​ថា លោក​ឧកញ៉ា​ ថោង សារ៉ាត់ ​គឺ​ជា​​កូនប្រសា​រ​របស់​លោក ​កឹម ​សុខា ​អនុ​ប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ព័ត៌មាននេះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន ដែល​ស្និត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​មក​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥​នេះ បង្ក​ឲ្យ​មាន​អ្នក​ចែក​រំលែក និង​ផ្ដល់​ជា​យោបល់​យ៉ាង​ច្រើន​ផុលផុស។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...