មេភូមិអត់ចេះអក្សរ៖ អ្នកភូមិព្រៃព្រិច អត់ទុកចិត្តសង្កាត់
ការស៊ើបអង្កេតរបស់សង្កាត់ ប៉ោយប៉ែត ទៅលើករណីបណ្ដឹងពលរដ្ឋ ឲ្យដកមេភូមមួយរូបចេញ នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ នៅមិនទាន់ចេញ ជាផ្លែផ្កាអ្វីនៅឡើយ។ សម្រាប់ពលរដ្ឋ អ្នកភូមិព្រៃព្រិចវិញ បានសម្ដែងការសង្ស័យថា ខាងសង្កាត់អាចនឹងឃុបឃិត ជាមួយមេភូមិនោះទៀត។
អ្នកភូមិម្នាក់ បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹង ក្នុងព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះថា អ្នករស់នៅក្នុងភូមិនេះទាំងអស់ ហាក់មិនមានទំនុកចិត្ត ទៅលើសង្កាត់ឡើយ ព្រោះការតវ៉ា ពីបញ្ហាមេភូមិនេះ មិនមែនទើបនឹងធ្វើ ជាលើកទីមួយនោះទេ តែវាជាលើកទីបីហើយ តែនៅមិនទាន់បាន ទទួលលទ្ធផល ដែលប្រជាពលរដ្ឋ អាចទទួលយកបានទៀត។ អ្នកភូមិ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនប្រាប់ឈ្មោះ បានថ្លែងទៀតថា មានអ្នកខ្លះ មិនហ៊ានធ្វើដំណើរទៅមកណា ដោយមិនប្រុងប្រយ័តនោះទេ ព្រោះធ្លាប់មានពាក្យគម្រាមកំហែង ពីអ្នកប្លែកមុខ ដែលចេញចូលផ្ទះមេភូមិនេះ [...]