Posts in ‘កម្ពុជា’ Category

ចាប់​ខ្លួន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ព្រោះ​«ត​មាត់»​ជា​មួយ​អភិបាល​រង​ខណ្ឌ

ចាប់​ខ្លួន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ព្រោះ​«ត​មាត់»​ជា​មួយ​អភិបាល​រង​ខណ្ឌ

«លំអៀងខ្លាំងណាស់ ឲ្យរៀបតែខាងនេះ ខាងនោះមិនឲ្យរៀបផង» ទាំងនេះជាសម្តី របស់មន្រ្តីកងរាជអវុធហត្ថ លើផ្ទៃ​ប្រទេស​ម្នាក់ ឈ្មោះ អ៊ឹម សារ៉េត រស់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោករាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ​សណ្តាប់​ធ្នាប់ ខណ្ឌទួលគោក ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៨ និង២០នាទីព្រឹក។ នេះជា​ហេតុការណ៍​ថ្មីមួយទៀត បង្កឲ្យមានការរអៀសចិត្ត ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជារបស់លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌទួលគោក សម្រាប់ក្រសែភ្នែកអាជីវករជាច្រើន នៅក្នុងផ្សារដើមគ។

លោក អ៊ឹម សារ៉េត មន្ត្រីកងរាជអាវុធហត្ថ ដែលជាស្វាមីអាជីវកមួយរូប នៅផ្សារដើមគនោះ បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង នៅថ្ងៃទី០៥ ខែមិនានេះថា នៅព្រឹកនោះ គេបានចាប់លោកដាក់ឡាន បញ្ជូនទៅខណ្ឌ និងបន្ទាប់មក បានដោះ​លែង​វិញ កាលពីពេលថ្មីៗនេះ។ លោកថា គាត់ជាអ្នកធ្វើការដែរ តែលំអៀងស្តាប់តែម្ខាង យកផលប្រយោជន៍​ឲ្យ​ម្ខាង [...]

ហ៊ុន សែន គម្រាម​ក្រុម​ប្រឆាំង តាម​ពាក្យ​ «បដិវត្តន៍​ពណ៌»

ហ៊ុន សែន គម្រាម​ក្រុម​ប្រឆាំង តាម​ពាក្យ​ «បដិវត្តន៍​ពណ៌»

កាលពីរសៀលថ្ងៃទី៤ ខែមីនាម្សិលម៉ិញនេះ លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសប្រឆាំងយ៉ាងដាច់អង្ការទៅលើក្រុមមួយ ឬជនណាម្នាក់ ដែលហ៊ានធ្វើការប្រឆាំង នឹងការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ។ លោកចាត់ទុកថា ក្រុមនោះ ឬបុគ្កល​នោះ កំពុងតែបង្កើត ឲ្យមាន«បដិវត្តន៍ពណ៌»ឡើង ដើម្បីរុញប្រទេសជាតិ ឲ្យចូលក្នុងសង្គ្រាមស៊ីវិល រួមទាំងការដណ្តើម​អំណាច ពីអាជ្ញាធរស្របច្បាប់របស់កម្ពុជា។

ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនេះ ត្រូវបានអតីតសាស្រ្តាចារ្យច្បាប់ នៃសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញមួយរូប បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថានេះ ជាសង្គ្រាមពាក្យ«សម្តី»ថ្មី ដើម្បីគម្រាម ទៅកាន់ក្រុមដែល​ហ៊ានចេញ​មុខ ប្រឆាំងនឹងសកម្មភាពនានា របស់រដ្ឋភិបាល បើទោះជារដ្ឋាភិបាលនោះធ្វើខុសច្បាប់ ឬរំលោភរដ្ឋធម្មនុញ្ញាក៏ដោយ។

សាស្រ្តាចារ្យច្បាប់ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបន្តថា តាមពាក្យសម្តី(លោក ហ៊ុន សែន) ខាងលើនេះ [...]

អ្នក​តវ៉ា​៥៥​រូប របស់​បក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​«ដក»​ពី​សមាជិក​បក្ស?

អ្នក​តវ៉ា​៥៥​រូប របស់​បក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​«ដក»​ពី​សមាជិក​បក្ស?

សេចក្តីសម្រេចចិត្តមួយ នឹងត្រូវចេញដោយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលនឹងឡើងទៅកាន់ ខេត្ត​សៀមរាប ក្នុងថ្ងៃទី៥ ខែមីនានេះ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង ដែលក្រុមការងារបក្សសង្គ្រោះជាតិខេត្តសៀមរាប ទាមទារឲ្យប្តូរតំណែង​លោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តនេះ។ នេះបើតាមការបញ្ជាក់​របស់​លោក សុខ គឹមសេង សមាជិកក្រុម​ប្រឹក្សាគណបក្ស ​ខេត្តសៀមរាប របស់គណបក្សសង្គ្រោះជាតិ។

សមាជិកក្រុមប្រឹក្សាគណបក្ស ប្រចាំខេត្តសៀមរាបរូបនេះ មិនបានធ្វើអត្ថាធិបាយអ្វីលំអិត នូវកិច្ចស្វែងរក​ដំណោះ​ស្រាយ នៃជម្លោះផ្ទៃក្នុងគណបក្សនោះឡើយ ព្រោះវាជាការងារ របស់ក្រុមប្រឹក្សាគណបក្សថ្នាក់ជាតិ។ លោកគ្រាន់​តែ​បង្ហាញ​ថា សមាជិកបក្សទាំងអស់ នឹងរង់ចាំដំណោះស្រាយមួយ ពីប្រធានគណបក្សក្នុងថ្ងៃនេះ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​គណបក្សប៉ុណ្ណោះ។

មន្រ្តីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ ដែលសុំមិនបញ្ចេញឈ្មោះ [...]

នៅ​ពេល​ដែល​ច្បាប់​បោះ​ឆ្នោត​ថ្មី រំលោភ​រដ្ឋ​ធម្មនុញ្ញ... មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម

នៅ​ពេល​ដែល​ច្បាប់​បោះ​ឆ្នោត​ថ្មី រំលោភ​រដ្ឋ​ធម្មនុញ្ញ... មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម

ការអនុញ្ញាតឱ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោត និង​ហាមឃាត់ ចំពោះអង្គការសង្គមស៊ីវិល ទាំងជាតិ និងអន្តរជាតិ បាននឹងកំពុងអនុវត្តផ្ទុយ ដោយរំលោភ ទៅលើច្បាប់​រដ្ឋ​ធម្មនុញ្ញ។ នេះបើតាមការអះអាងរបស់លោក អំ សំអាត មន្រ្តីសម្របសម្រួលផ្នែកបច្ចេកទេស នៃអង្គការលីកាដូ។

លោក អំ សំអាត បានថ្លែងរៀបរាថា ប្រជាពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិល ចង់ឱ្យមន្ត្រី នគរបាល យោធា តុលាការ និង​មន្ត្រីរាជការស៊ីវិល ឈរលើជំហរឯករាជ្យភាព។ គាត់អាចមានសិទ្ធិ ស្រលាញ់គណបក្សយោបាយណាមួយ ប៉ុន្តែ​ការ​បំពេញតួនាទីរបស់ពួកគាត់ ត្រូវតែអព្យាក្រិត ប្រសិនបើអនុញ្ញាតឲ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រី​រាជការ​ស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោតបាន មានន័យថា ការបំពេញតួនាទីរបស់គាត់ លែងអព្យាក្រិត្យហើយ។ លោកបាននិយាយថា៖ «អញ្ចឹង នៅពេលដែលគណបក្ស របស់ពួកគាត់មានបញ្ហា [...]

«សម្ភាធ»​នយោបាយ បាន​សង្កត់​ឲ្យ មាជ សុវណ្ណារ៉ា ជាប់​«គុក»?

«សម្ភាធ»​នយោបាយ បាន​សង្កត់​ឲ្យ មាជ សុវណ្ណារ៉ា ជាប់​«គុក»?

ឆ្លើយតប ទៅនឹងការចោទសួរ របស់អ្នកសារព័ត៌មាន នៅតុលាការកំពូល លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា លោក​កំពុងជាប់«ជុង» ក្នុងរឿងនយោបាយ និងជា«នុយ» នៃគណបក្សនយោបាយទាំងពីរ ដែលកំពុងប្រទាញប្រទង់គ្នា។

លោកបាននិយាយ ដោយសំដៅរកឈ្មោះ នៃប្រមុខដឹកនាំគណបក្សទាំងពីយ៉ាងដូច្នេះថា «លោក ហ៊ុន សែន និងលោក សម រង្ស៊ី គុណធម៌នៃអ្នកដឹកនាំ។ អ្នកទោសឧក្រិដ្ឋ គេដោះលែងបាន... ចុះយើង ជាអ្នកទោសនយោបាយ?។ (...) អ្នក​ទោស​គ្រឿងញៀន អ្នកទោសសម្លាប់មនុស្ស គេឲ្យនៅក្រៅឃុំបាន យើងអ្នកនយោបាយ ជាបញ្ញាវ័ន្ត ស្អប់អំពើហិង្សា បើ​គេ​ឲ្យបន្តនៅជាប់ឃុំ... គិតមើលទៅ។»

ដោយបង្ហាញ នូវមោទនភាពរបស់ខ្លួន ពាក់ព័ន្ធនឹងការដោះលែង ថាវាអាស្រ័យនឹងការចចារ នៃអ្នកនយោបាយ ពិសេស​ប្រមុខដឹកនាំបក្សធំៗទាំងពីរ ក្នុងរដ្ឋសភានោះ លោក មាជ សុវណ្ណារ៉ា បានពន្យល់ទៀតថា៖ «ការដោះលែង ឬមិនដោះ​លែងខ្ញុំ វាអាស្រ័យលើ គណបក្សនយោបាយទាំងពីរ ធ្វើការចរចាគ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...