ហ៊ុន សែន ចំអកឲ្យក្រុមសង្គមស៊ីវិល ថាមានជំងឺ«តួឯក»
«ដោយសារតែលង់ ដោយជំងឺតួឯក ហើយមានអង្គការខ្លះ គេធ្វើពហិការ» នេះជាការថ្លែងរិះគន់ របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន ដើម្បីចំអកទៅ ក្រុមអង្គការសង្គមស៊ីវិល ដែលមិនបានចូលរួច ក្នុងអង្គសិក្ខាសាលា ពិគ្រោះយោបល់ ទាក់ទងនឹងច្បាប់បោះឆ្នោតថ្មី ដោយធ្វើការប្រៀបធៀប អង្គការសង្គមស៊ីវិលទាំងនោះ ថាមាន«ជំងឺតួឯក»។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៤ សិក្ខាកាមមន្ត្រីមធ្យម នៃក្រសួងបរិស្ថាន និងបើកវគ្គបណ្តុះ បណ្តាល ឆ្នាំ២០១៥ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ម្សិលមិញសិក្ខាសាលា អំពីច្បាប់បោះឆ្នោត ដែលមានការសម្របសម្រួល ដោយគណបក្សទាំងពីរ ដោយសារតែលង់ដោយជំងឺតួឯក [...]