Posts in ‘កម្ពុជា’ Category

តារា អ៊ែន ឌី បើក​ឡាន​បញ្ច្រាស​ទិស បុក​អ្នក​ជិះ​ម៉ូតូ​បាក់​ជើង

តារា អ៊ែន ឌី បើក​ឡាន​បញ្ច្រាស​ទិស បុក​អ្នក​ជិះ​ម៉ូតូ​បាក់​ជើង

តារាសម្តែង លោក អ៊ែន ឌី ត្រូវបានអ្នកនៅក្នុងហេតុការណ៍បញ្ជាក់ថា លោកបានបើករថយន្តម៉ាក កាមេរី ស៊េរី​ទំនើបមួយគ្រឿង ស្លាកលេខភ្នំពេញ ២R-២៥៨២ បើកបរដោយតារាសម្តែងខ្លួនឯង ហើយនៅក្នុងរថយន្ដ មាន​ស្រ្តីស្លៀកពាក់​សិចស៊ី ជិះជាមួយម្នាក់ទៀត។ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចររាចរណ៍នេះ បណ្តាលឲ្យបុរស ជាម្ចាស់​ម៉ូតូ​ម៉ាក វីវ៉ាC១២៥ រងរបួសបាក់ជើងស្តាំ។

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្ករឡើងក្នុងទិសដៅបញ្ច្រាសគ្នា។ ក្នុងនោះ រថយន្ត​តារាខាងលើ បានធ្វើដំណើរបញ្ច្រាសទិស តាមផ្លូវលេខ៦៣ ជាផ្លូវឯកទិស ពីជើងទៅត្បូង ស្រាប់តែមកដល់​កន្លែងកើតហេតុ បានបុកម៉ូតូជនរងគ្រោះខាងលើ ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ ដែលកំពុងធ្វើដំណើរ ស្រប​ទិស​ពីត្បូងទៅជើង រងរបួសទាំងខ្លួនប្រាណ ខូចខាតទាំងម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ភ្លាមៗ បន្ទាប់​ពីកើតហេតុ [...]

អភិបាល​រាជធានី ចង់​ស្ថាបនា​ផ្សារ​ដើមគ​ ក្លាយ​ជា​ផ្សារ​ទំនើប

អភិបាល​រាជធានី ចង់​ស្ថាបនា​ផ្សារ​ដើមគ​ ក្លាយ​ជា​ផ្សារ​ទំនើប

«គម្រោង នៃការសាងសង់ផ្សារដើមគរ ជាកិច្ចអភិវឌ្ឍន៍នេះ ទៅជាអគារខ្ពស់មានច្រើនជាន់» នេះជា​ការថ្លែង​បញ្ជាក់ របស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្វើទៅកាន់ក្រុមអាជីវករ ក្នុងដំណើរចុះ​ទៅកាន់​ផ្សារដើមគរ ក៏ដូចជាផ្សារនាគមាស កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ។

ក្នុងដំណើរចុះផ្ទាល់ ទៅធ្វើការស្ទង់មតិនេះ លោកអភិបាលរាជធានី ចង់ប្រាប់ក្រុមអាជីវករទាំងអស់ថា ការ​អភិវឌ្ឍន៍​ផ្សារ នឹងអាចបញ្ជៀសការកកស្ទះចរាចរណ៍ បញ្ជៀសការលក់ដូរអនាធិបតេយ្យ បញ្ជៀសការខ្វះ​អនាម័យ បរិដ្ឋាន និងបញ្ជៀសការលក់ដូរ របស់អាជីវករក្រីក្រ ដែលគ្មានកន្លែងលក់ដូរ ពិតប្រាកដជាដើម។

ប៉ុន្តែលោក សុជាតិវង្ស នៅមិនទាន់កំណត់ ពីពេលវេលាណាមួយ​ជាក់លាក់ ពាក់ព័ន្ធនឹងគម្រោងសាង់សង់​ផ្សារនោះឡើយ។ តែលោកគ្រាប់តែបញ្ជាក់ ទៅកាន់ក្រុមអាជីវករ ពិសេសក្រុមអាជីវករ ដែលលក់ដូរខាង​ក្រៅ​ផ្សារថា ពួកគាត់អាចបន្តការលក់ដូរនេះ នៅកន្លែងដើម រហូតដល់ចប់កុងត្រា [...]

ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់ ដោយ​គ្មាន​មូលហេតុ​នៅ ខេមកូស៊ីធី

ឆេះ​រថយន្ត​ទាំង​កណ្តាល​យប់ ដោយ​គ្មាន​មូលហេតុ​នៅ ខេមកូស៊ីធី

រថយន្ដដែលរងការខូចខាត ត្រូវបានស្គាល់ថា មានម៉ាក ជ្ជិហ្វ បើកបរដោយបុរសម្នាក់ មិនស្គាល់​អត្តសញ្ញាណ បើកនៅតាមបណ្តោយផ្លូវ ចូលទៅបុរី ខេមកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណី​នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ យប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងនោះ រថយន្តមួយ​គ្រឿងខាងលើ បានរងការខូចខាត ដោយឆេះផ្ទុះចេញ ជាភ្លើង ខ្លោចខ្ចេចគ្មានសល់ ផ្នែកសោភណ័ភាពខាង​ក្រៅ។

អ្នកឃើញហេតុការណ៍ម្នាក់ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ មិនទាន់មានអ្នកណាម្នាក់ អាចបញ្ជាក់ថា មក​ពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែនៅពេលកើតហេតុ អ្នកនៅជិតហេតុការណ៍ បានឃើញបុរសអ្នកបើករថយន្ត រត់​គេច​ចេញ ពីឡានរបស់ខ្លូន ដោយសុវត្តិភាព។ សាក្សីបានអះអាងទៀតថា ឡានខាងលើ ត្រូវបានផ្ទុះ​ឆេះខ្ទេច​ភ្លាមៗ ដោយគ្មានមូលហេតុ ខណៈដែលអ្នកបើកបរ នៅខាងក្នុង កំពុងបញ្ជាយានយន្ដ។

តាមការបញ្ជាក់ របស់មន្រ្តីចរាចរណ៍រាជធានីម្នាក់ ដែលបានទៅដល់ក [...]

ពលរដ្ឋ៖ «ការ​ប្រកាស​ថា​កងទ័ព​របស់បក្ស ជា​ការ​លិត​ដៃ​ជើង»

ពលរដ្ឋ៖ «ការ​ប្រកាស​ថា​កងទ័ព​របស់បក្ស ជា​ការ​លិត​ដៃ​ជើង»

ពលរដ្ឋមួយចំនួន បានអះអាងថា កងទ័ពកម្ពុជា ត្រូវមានតួនាទី ក្នុងការការពារទឹកដី ការពារជាតិ និងប្រជាជន ហើយមិនត្រូវងាក មកគិតគូរ រឿងការពារគណបក្សរបស់ខ្លួន គណបក្សកាន់អំណាច ឬរដ្ឋាភិបាលឡើយ។

លោក អ៊ុំ យ៉ែម មន្រ្តីរាជការចូលនិវត្តន៍ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានការអស់​សង្ឃឹម​យ៉ាងខ្លាំង ដែលបានលឺផ្ទាល់ត្រចៀក នូវការលើកឡើងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីធំៗ របស់កងទ័ព​កម្ពុជា ដែលបានធ្វើការប្តេជ្ញាចិត្ត ការពាររដ្ឋាភិបាល ដែលខ្លួនតែងនិយាយ មិនដាច់ពីមាត់ថា «ជា​រដ្ឋាភិបាល​ស្រប​ច្បាប់» ហើយយថែមទាំង បានប្រកាសជំហរបន្ថែមថា កងកម្លាំងទាហានទាំងអស់ ជារបស់គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

លោក យ៉ែម បានថ្លែងថា៖ «មិនត្រូវទាល់តែសោះ ដែលលថ្នាក់ដឹកនាំទាហានទាំងនោះ អះអាងថាខ្លួនស្ម័គ្រ លុះ​ក្ស័យ ការពាររដ្ឋាភិបាលស្របច្បាប់កម្ពុជា។ វាមិនសមហេតុផលទេ ទាហានគេបង្កើតឡើង ដើម្បីការពារ​ជាតិ [...]

ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំពាវនាវ ឲ្យគ្រប់សាសនាទាំងអស់ នៅប្រទេសកម្ពុជា ត្រូវរួម​សាមគ្គីគ្នា ដើម្បីភាពសុខដុមរមនា នៃជាតិកម្ពុជាទាំងមូល។ សេចក្ដីអំពាវនាវរបស់លោក បានធ្វើឡើង​នា​វិមាន​រដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «សុខដុមរមណីកម្ម ក្នុង​វិស័យ​សាសនានៅកម្ពុជា»។

ថ្លែងនៅចំពោះសមាជិក នៃគណកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា តំណាង​ព្រះសង្ឃនៃព្រះពុទ្ធសាសនា តំណាងសាសនាឥស្លាម និងសាសនាគ្រិស្ទ៍ ប្រមាណជាង២០០នាក់ លោក ហេង សំរិន បានថ្លែងឡើងថា ការលើកឡើងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការកំហែងនៃភាពជ្រុលនិយម ផ្នែក​សាសនា បង្កឲ្យមានសង្គ្រាម នៃក្រុម«រដ្ឋអ៊ីស្លាម (ISIS)» នៅមជ្ឈិមបូព៌ា និងនៅទ្វីអាហ្វ្រិកខាងជើង។

ប្រធានរដ្ឋសភារូបនេះបានបន្តថា ជាតិកម្ពុជា មិនមានការរើសអើង ផ្នែកសាសនាណាមួយឡើយ តែផ្ទុយ​ទៅ​វិញ សាសនា បានក្លាយជាចំណុច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...