
នៅពេលដែលការសែតគាំទ្រ CPP ចេញផ្សាយពីករណី ពិសិដ្ឋ ពិលីកា...
អត្ថបទដែលមានចំណងជើងថា «រហូតមកដល់ពេលនេះ ស្ងាត់ដូចចោរលួចសេះ ពាក់ព័ន្ធករណីឃាតកម្ម លើតារាសិល្បៈខ្មែរ៤ដួង» និងដែលសរសេរដោយ «ឥន្ទ្រីយ៍ទេព» ត្រូវបានចេញផ្សាយ នៅលើគេហទំព័រ នៃសារព័ត៌មាន«កម្ពុជាថ្មី» កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១១និង៤០នាទី។ ប៉ុន្តែអត្ថបទនេះ ស្គាល់ពន្លឺថ្ងៃតែ៩នាទីប៉ុណ្ណោះ ព្រោះអត្ថបទនេះត្រូវបានដកចេញវិញ នៅវេលាម៉ោង ១១និង៤៩នាទី ថ្ងៃដដែល។ យ៉ាងណាក៏ដោយ ៩នាទីអាចគ្រប់គ្រាន់ នឹងឲ្យអ្នកផងដែលចូលចិត្ត«កម្ពុជាថ្មី» អានអត្ថបទនេះរហូតដល់ចប់ចុងចប់ដើម។
អត្ថបទរបស់ «កម្ពុជាថ្មីប្រចាំថ្ងៃ» ដែលគ្រប់គ្រងដោយអ្នកស្រី ហ៊ុន ម៉ាណា កូនស្រីបង្កើតរបស់លោក ហ៊ុន សែន បានសរសររៀបរាប់ ពីករណីឃាតកម្មទៅលើសិល្បការិនីទាំងបួនដួង ក្នុងនោះមានតារាចម្រៀង ទូច ស៊ុននិច (ពិការ) - តារាចម្រៀង ពៅ បញ្ញាពេជ្រ (ពិការ) - តារាសម្ដែង តាត ម៉ារីណា (ពិការ) និងតារាសម្ដែង ពិសិដ្ឋ ពិលិកា (ស្លាប់) [...]