រវាង សុខ សោម៉ាវត្តី និង រ៉ូលីន មួយណាស្អាតជាង?
អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាច្រើន នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយធ្វើការប្រៀបធៀប រូបសម្រស់អ្នកនាងទៅតារាសម្តែង ស្រីមិនចំស្រី ប្រុសមិនចំប្រុស Miss Photo city ហៅ រ៉ូលីន។
អមជាមួយ និងរូបភាពនៃការតុបតែងខ្លួនបែបកំប្លែង ពិធីការិនីរូបស្រស់កូនមួយ អ្នកនាងសុខ សោម៉ាវត្តី បានសរសេរសារបង្ហោះលើ ទំព័រហ្វេសប៊ុករបស់នាងថា «ទោះបីខ្ញុំខំ Make up យ៉ាងណាក៏ មិនស្អាតដូច កញ្ញា Rolin ដែរ ហិហិហិ» និងមានសារជាច្រើនទៀត ដែលតារាស្រីរូបនេះ បានសរសេរបង្ហោះ ជាបន្តបន្ទាប់ ដោយបង្ហាញពីអារម្មណ៍តូចចិត្ត ថានាងមិនស្អាត ដូចតារាសម្បូរទេពកោសល្យសិល្បៈ ច្រើនជំនាញលោក ជួប ចាន់កក្តដា ហៅកញ្ញា រ៉ូលីន។
វាពិតជារឿងមួយ មិនគួរឱ្យជឿ ដែលពីធីការិនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យថា ខ្លួនមិនស្អាតដូចជា កញ្ញា រ៉ូលីន យ៉ាងដូច្នេះ។ ក្នុងពេលដែរតារាទាំងពីរ ធ្វើជាពិធីករួមគ្នា ក្នុងកម្មវិធី [...]