Posts in ‘ជុំវិញជីវិត’ Category

«តាំង​សមាធិ»​ជា​ប្រចាំ​នៅ​ពេលណាខ្លះ ដើម្បី​ជីវិត​ជោគ​ជ័យ?

«តាំង​សមាធិ»​ជា​ប្រចាំ​នៅ​ពេលណាខ្លះ ដើម្បី​ជីវិត​ជោគ​ជ័យ?

ការ«តាំងសមាធិ» មិនត្រូវបានប្រជាជនខ្មែរ យកចិត្តទុកដាក់ឡើយនាពេលបច្ចុប្បន្ននេះ ខណៈពេលអត្ថប្រយោជន៏​របស់វា ត្រូវបានគេមើលរំលងនោះ។ «តាំងសមាធិ» មិនត្រឹមជួយដល់បុគ្គលគ្រប់គ្នា រួចផុតពីក្តីលំបាកនៃចិត្ត​មិន​ស្ងប់ទេ ថែម​ទាំងអាចជួយដល់មនុស្សគ្រប់គ្នាព្យាបាលជំងឺផ្លូវចិត្ត និងសម្រេចគោលបំណង ដែលខ្លួនចង់ធ្វើថែម​ទៀត។


ការតាំងសមាធិ ដោយប្រើអារម្មណ៍ មកនៅចុងត្រឹមចុងម្រាមដៃ។ (រូបថត  ឯកសារ)

សុខភាព - មានឯកសារជាច្រើនបានចងក្រង និងមានមនុស្សល្បីជាច្រើនបានប្រព្រឹត្តការតាំងសមាធិនេះ ទៅតាម ប្រភេទផ្សេងៗគ្នា។ ដើម្បីសំរបតាមកាល ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមលើកយកវិធីសាស្រ្តងាយៗ​ចេញពី​សៀវភៅមួយមានចំណងជើងថា សមាធិ សំរាប់កុមារា កុមារី យុវជន យុវតី ដែលរៀបរៀងដោយ ព្រះបាឡាត់ [...]

អង់ទីប៊ីយ៉ូទីក ប្រើ​លើ​ទារក​អាយុ​ក្រោម​៦​ខែ នឹង​បង្ក​អោយ​មាន​រោគ​ចុក​ខ្លាញ់

អង់ទីប៊ីយ៉ូទីក ប្រើ​លើ​ទារក​អាយុ​ក្រោម​៦​ខែ នឹង​បង្ក​អោយ​មាន​រោគ​ចុក​ខ្លាញ់

ការសិក្សាស្រាវជ្រាវមួយ បានសំយោគសេចក្ដី កាលពីថ្ងៃអង្គាទី ២២សីហានេះថា ការអោយថ្នាំដែលមានលក្ខណៈ ប្រឆាំងនឹងជីវះ (អង់ទីប៊ីយ៉ូទីក antibiotiques) ទៅអោយទារកមានអាយុ តិចជាង៦ខែប្រើប្រាស់នៅថ្ងៃនេះ នឹងបង្កអោយ ទារកនេះ មានរោគធាត់ចុក ខ្លាញ់ នៅពេលធំឡើង។


កុមារដែលធាត់ចុកខ្លាញ់ម្នាក់នេះ កំពុងលេងបាល់របស់ខ្លួន

អ្នកសហស្រាវជ្រាវម្នាក់ គឺលោក ឡេអូណាដូ ត្រាសានដេ (Leonardo Trasande) មកពីសកលវិទ្យាល័យ ញ៉ូយក នៃ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «យើងធ្លាប់តែបានគិតថា រោគធាត់ចុកខ្លាញ់ មានកើតតែនៅលើមនុស្សធំ នៅពេល ដែលមនុស្សនោះទទួលទានអាហារច្រើនជ្រុល និងមិនធ្វើកីឡាអោយបានគ្រប់គ្រាន់។ តែការសិក្សាស្រាវជ្រាវ កាន់តែ ច្រើនឡើងៗ បានពន្យល់ថា វាមានភាពស្មុគ្រស្មាញ [...]

ធ្វើ​យ៉ាងណា​ទើប​ក្លាយ​ទៅ​ជា មនុស្ស​ដែល​នាំ​មុខ​គេ?

ធ្វើ​យ៉ាងណា​ទើប​ក្លាយ​ទៅ​ជា មនុស្ស​ដែល​នាំ​មុខ​គេ?

មនុស្សគ្រប់រូបតែងតែមានភាពខុសប្លែកគ្នា ដូច្នេះវាមិនប្រាកដថាមនុស្សទាំងអស់សុទ្ធតែទទួលបានជោគជ័យនោះទេ។ សូមចង់ចាំថា ទោះជាយ៉ាងណាក៏នៅតែមាន មនុស្សម្នាក់ដែលល្អជាងអ្នកដែរ។ ប៉ុន្តែអត្ថបទនេះ នឹងជួយឲ្យអ្នក​អភិវឌ្ឍន៏​ខ្លួនឯង និងធ្វើឲ្យអ្នកមានទំនុកចិត្ត។


មិនមែនជាការប្រៀបធៀបអ្វីឡើយ តែបើអ្នកនៅពីលើស្ត្រីអ្នកថតនេះ អ្នកនឹងអាចមើលឃើញឆ្ងាយជាធម្មតា។

សូមចាំថា មនុស្សនាំមុខគេ អាចជារូបអ្នក និងមិនត្រូវប្រកាន់ថា ទាល់តែអ្នកជាបុត្រស្ដេច ឬកូននាយករដ្ឋមន្ត្រី ឧកញា​សេនាបតី បានអ្នកអាចក្លាយជា មនុស្សនាំមុខគេនោះឡើយ។ សូមសាកល្បង ជាមួយនឹងវិធីសាស្ត្រសមញ្ញៗ ដូចខាង​ក្រោមនេះ ដើម្បី«អាច»ជួយអ្នក អាចក្លាយជា មនុស្ស«នាំមុខគេ»៖

១. ដំបូងត្រូវធ្វើអ្វីដែលជាទម្លាប់របស់ខ្លួនឯងស្រាប់។ [...]

តើ​គួរ​ចាប់​ផ្តើម​សន្ទនា ជា​មួយ​ប្រធាន​បទ​ល្អ ដោយ​របៀប​ណា?

តើ​គួរ​ចាប់​ផ្តើម​សន្ទនា ជា​មួយ​ប្រធាន​បទ​ល្អ ដោយ​របៀប​ណា?

ការចង់រាប់អាន និងចង់ស្គាល់អ្នកដទៃ ជាសកម្មភាពដ៏សំខាន់មួយ ក្នុងការរស់នៅរបស់យើង។ ប៉ុន្តែនៅពេលដែលអ្នក បានជួបមនុស្សដែលអ្នកពេញចិត្ត តើអ្នកធ្លាប់គិតទេថា អ្នកគួរជ្រើសរើសយកប្រធានបទអ្វី ដើម្បីឲ្យការសន្ទនារបស់​អ្នក​បានល្អ និងកុំឲ្យដៃគូរបស់អ្នកមានការធុញទ្រាន់។

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយលោកអ្នកបាន៖

១. ចាប់ផ្តើមជជែកពីអ្នកដទៃ៖
អ្នកអាចចាប់ផ្តើមនិយាយពីមនុស្សណាម្នាក់សិន ដូចជាមានហេតុការណ៏អ្វីប្លែកកើតឡើងនៅពេលនោះ ហើយពួកគេធ្វើអ្វី ដូច្នេះវាការសន្ទនាមួយដ៏សាមញ្ញ តែអាចមានអារម្មណ៏ល្អ។

២. ការចាប់ផ្តើមប្រធានបទមានពីរប្រភេទ៖
• មនុស្សដែលអ្នកធ្លាប់ស្គាល់៖ សួរគេពីការសុខទុក្ខ មានអ្វីខុសប្លែកទេថ្មីៗនេះ ការងារ ការសិក្សា [...]

កម្ពុជា៖ មាន​កើត​គ្រុន​ផ្ដាសាយ​បក្សី​ពីរ​ករណី​ទៀត ស្លាប់មួយ

កម្ពុជា៖ មាន​កើត​គ្រុន​ផ្ដាសាយ​បក្សី​ពីរ​ករណី​ទៀត ស្លាប់មួយ

អ្នកជម្ងឺពីរនាក់ ដែលបានរងគ្រោះនឹងជម្ងឺផ្ដាសាយបក្សី (H5N1) ត្រូវបានអះអាងសាជាថ្មី នៅកម្ពុជា ហើយបានធ្វើ​ឲ្យ​បញ្ជី​នៃអ្នកដែលបានរងគ្រោះឆ្លងជម្ងឺនេះ បានឡើងចំនួនដល់ ២៦នាក់ បើរាប់តាំងពីដើមឆ្នាំមកនោះ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មានរួមគ្នាមួយ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៤​ខែវិច្ឆិកានេះ។


ពិនិត្យសាកល្បង ទៅលើសត្វបក្សីស្រុកទាំងឡាយ ដោយមន្ត្រីជំនាញ។

សុខភាពសាធារណៈ - សេចក្ដីប្រកាសព័ត៌មានរួមគ្នា រវាងស្ថាប័នជាតិ និងអន្តរជាតិទាំងពីរបានសរសេរឲ្យដឹងថា កុមារ​ម្នាក់អាយុ៣ឆ្នាំ ដែលមានទីលំនៅនៅក្នុងខេត្តកំពង់ស្ពឺ និងបុរសម្នាក់អាយុ២៩ឆ្នាំ មកពីទីក្រុងប៉ៃលិន ត្រូវបានអះអាងថា បានឆ្លងជម្ងឺផ្ដាសាយបក្សី (H5N1)នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...