អាវទ្រនាប់លាក់ខ្លួន ជួយទ្រសុដន់ឲ្យនៅតែក្បំបាន១០ឆ្នាំ
សម្ផស្ស - ដំណោះស្រាយដែលពិសេសអស្ចារ្យនោះ គឺនឹងមានលក្ខណៈដូចទៅនឹងអាវទ្រនាប់ដែរ តែវាលាក់ខ្លួនមើលមិនឃើញនឹងភ្នែកធម្មតានោះទេ។ អាវទ្រនាប់នោះ មានវត្ថុរាវ ស៊ីលីកូនពិសេស (Silicon) ដែលដាក់នៅពីក្រោមសុដន់ម្ខាងមួយៗ យោងទាញឡើងទៅលើ ដោយខ្សែសូត្រម្ខាងចំនួនពីរ យកទៅកិបចងជាប់ ជាមួយនឹងឆ្អឹងទ្រូងខាងលើ។ គ្រឿងបំពាក់ទាំងនេះ នឹងត្រូវគ្រូពេទ្យជំនាញ វះដាក់បញ្ចូលទៅក្នុងសាច់ ដោយប្រើរយៈពេលតែមួយម៉ោងប៉ុណ្ណោះ។
អាវទ្រនាប់លាក់ខ្លួន ដែលជាប្រព័ន្ធយោងសុដន់ឲ្យឡើងក្បំរហូតនេះ ត្រូវបានមន្ទីរពិសោធន៍សន្យាថា អាចរក្សារូបរាងបានរហូតដល់ទៅ១០ឆ្នាំ។ សូមទស្សនារូបភាពបង្ហាញ ពីការរៀបចំដាក់ប្រព័ន្ធយោងសុដន្ដឡើងក្បំនេះ ដូចខាងក្រោម៖