អាវ​ទ្រនាប់​លាក់​ខ្លួន ជួយ​ទ្រ​សុដន់​ឲ្យ​នៅ​តែ​ក្បំ​បាន​១០​ឆ្នាំ

ក្នុងថ្ងៃណាមួយទៅអនាគត នឹងគ្មានស្ត្រីណាម្នាក់ បារម្ភថាសុដន់របស់ខ្លួន មានសភាព«ធ្លាក់យា»នោះទេ មែនឬ? មន្ទីរពិសោធន៍ អ័របិច មេឌីខល (Orbix Medical) របស់ប្រទេសអូស្ត្រាលី រំពឹងថាខ្លួនបានរកឃើញចម្លើយ ទាក់ទង​នឹងករណីនេះ។ តើដំណោះស្រាយ ដែលមន្ទីរពិសោធន៍រកឃើញនោះ ជាអ្វីទៅ?
រូបបង្ហាញពីសម្ផស្សស្ត្រី ស្ថិតនៅលើដើមទ្រូង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 17, 2014
  • ប្រធានបទ: សម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ផស្ស - ដំណោះស្រាយដែលពិសេស​អស្ចារ្យ​នោះ គឺ​នឹង​មាន​លក្ខណៈ​ដូច​ទៅ​នឹង​អាវ​ទ្រនាប់​ដែរ តែ​វា​លាក់​ខ្លួន​​មើល​មិន​ឃើញ​នឹង​ភ្នែក​ធម្មតា​នោះ​ទេ។ អាវ​ទ្រនាប់​នោះ មាន​វត្ថុ​រាវ ស៊ីលីកូន​ពិសេស (Silicon)  ដែល​ដាក់​នៅ​ពី​ក្រោម​សុដន់​ម្ខាង​មួយៗ យោង​ទាញ​ឡើង​ទៅ​លើ ដោយ​ខ្សែ​សូត្រ​ម្ខាង​ចំនួន​ពីរ យក​ទៅ​កិប​ចង​ជាប់ ជា​មួយ​នឹង​​ឆ្អឹង​​ទ្រូង​​ខាង​លើ។ គ្រឿង​បំពាក់​ទាំង​នេះ នឹង​​ត្រូវ​គ្រូ​ពេទ្យ​ជំនាញ វះ​ដាក់​បញ្ចូល​ទៅ​ក្នុង​សាច់ ដោយ​ប្រើ​រយៈ​ពេល​តែ​មួយ​ម៉ោង​​ប៉ុណ្ណោះ។

អាវទ្រនាប់លាក់ខ្លួន ដែល​ជា​ប្រព័ន្ធ​យោង​សុដន់​ឲ្យ​ឡើង​ក្បំ​រហូត​នេះ ត្រូវ​បាន​មន្ទីរ​ពិសោធន៍​សន្យា​ថា អាច​រក្សា​រូប​រាង​​បាន​​រហូត​ដល់​ទៅ​១០ឆ្នាំ។ សូម​ទស្សនា​រូបភាព​បង្ហាញ ពី​ការ​រៀបចំ​ដាក់​ប្រព័ន្ធ​យោង​សុដន្ដ​ឡើង​ក្បំ​នេះ ដូច​ខាង​ក្រោម៖

ប៉ុន្តែនៅចំពោះមុខនៃការរិះគន់ យ៉ាងសន្ធឹកសន្ធាប់ ទាក់ទងនឹងបំណងចង់ឲ្យស្ត្រីផ្លាស់​ប្ដូរសម្ផស្ស​ ពី​ធម្មជាតិ​បែបនេះ នាយកប្រតិបត្តិរបស់មន្ទីរពិសោធន៍ បានចេញមុខមកបកស្រាយថា ក្រុមលោកមិនមាន​បំណង​ចង់​ជំរុញឲ្យ​មនុស្ស​ស្ត្រី ចូលទៅធ្វើការវះកាត់កាន់តែច្រើននោះទេ តែផ្ទុយទៅវិញ ក្រុមលោកចង់​កាត់បន្ថយ​ហនិភ័យ ដែលចេញ​ពីការ​កែសម្ផស្សកន្លងមកនោះទៅវិញ។

នាយកមន្ទីរពិសោធន៍ បានអះអាងថា បច្ចេកទេសរបស់ក្រុមលោក ក្នុងការបង្កើអាវទ្រនាប់លាក់ខ្លួននេះ មាន​ភាព​គួរឲ្យទុកចិត្តបាន ជៀសជាងការវះកាត់ដាក់វត្ថុរាវ ស៊ីលីកូន ទៅក្នុងសុដន់ ដែលពោរពេញទៅដោយ​ហនិភ័យ ក្នុង​ពេលកន្លងមក។

តែយ៉ាងណាក៏ដោយ គ្រឿងបំពាក់នៃបច្ចេកទេសរកឃើញថ្មីនេះ បានទទួលការអនុញ្ញាតឲ្យយកមកលក់ នៅ​ក្នុង​ទ្វីបអ៊ឺរ៉ុបរួចជាស្រេចហើយ។ តែបើនិយាយពីតម្លៃវិញ វាស្ថិតនៅជាបញ្ហាអាថ៌កំបាំងនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...