ស្ត្រីនគរបាលរូបនេះបានបំបៅសង្គ្រោះជីវិតទារិកាជិតស្លាប់ម្នាក់
ស្ត្រីនគរបាលជាតិកូឡំប៊ី អ្នកស្រី ល្វីសា ហ្វែណង់ដា អៀរ៉េអា (Luisa Fernanda Urrea) ទើបនឹងទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់លើ់របស់អ្នកស្រី និងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទាក់ទងនឹងកាយវិការមួយរបស់អ្នកស្រី ដើម្បីធ្វើការសង្គ្រោះ ជនរងគ្រោះម្នាក់ ដែលទើបនឹងមានអាយុ ប៉ុន្មានម៉ោងប៉ុណ្ណោះ។ អ្នកស្រី ល្វីសា ដែលទើបនឹងក្លាយ ជាអ្នកម្ដាយវ័យក្មេងដែរនោះ ត្រូវបានបញ្ជូន ឲ្យទៅធ្វើអន្តរាគមន៍ នៅក្នុងភូមិ «Tuluà» ដែលជាតំបន់ព្រៃភ្នំដាច់ស្រយ៉ាលមួយ នៅភាគខាងលិច នៃប្រទេសកូឡំប៊ី។ នៅទីនោះ អ្នកស្រុកទើបនឹងរកឃើញ ទារិការដ៏តូចមួយរូប ដែលត្រូវបានយកមក«ផ្លុងចោល» យ៉ាងអាណោចអធម ក្នុងគុម្ពោតព្រៃ។
អ្នកដែលឃើញទារិកានេះមុនគេ គឺអ្នកស្រី អេឌីណូរ៉ា ជីមើណេស (Edinora Jimenez) អាយុ៥៩ឆ្នាំ ខណៈពេលអ្នកស្រី កំពុងបេះផ្លែក្រូច នៅក្នុងចំការមួយ។ អ្នកស្រី បានរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ [...]