កម្ពុជា៖ ហេតុផលទាំង៣ ធ្វើឲ្យ«បុណ្យណូអែល»កើនប្រជាប្រិយភាព
ពីមួយឆ្នាំទៅមួយឆ្នាំ «បុណ្យណូអែល» ឬ«បុណ្យគ្រឹស្មាស» ត្រូវគេមើលឃើញថា កាន់តែមានប្រជាប្រិយភាព ជាពិសេសក្នុងចំណោមយុវវ័យ នៅស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានបណ្ដាជនភាគច្រើន ជាអ្នកគោរពព្រះពុទ្ធសាសនា។ សូមស្វែងយល់ពីមូលហេតុទាំងបី ដែលធ្វើឲ្យបុណ្យនេះ ត្រូវបានបណ្ដាជនដែលទើបនឹងពេញវ័យនៅកម្ពុជា ចូលចិត្តប្រារព្ធវាសឹងជាទម្លាប់រៀងរាល់ឆ្នាំ។
ការតែងភ្លើង ពេលបុណ្យណូអែល ផ្នែកខាងក្រៅនៃស្ថានទូតអាមេរិកាំង ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ (រូបភាព របស់ស្ថានទូតអាមេរិក)
នៅតាមគ្រឹះស្ថានសាសនារបស់គ្រឹស្ដ៍បរិស័ទ បណ្តារោងចក្រ ទីផ្សារទំនើប សណ្ឋាគារ សាលារៀនឯកជន ... តាំងពីទីប្រជុំជន នៃបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ មានការរៀបចំ [...]