ប្រវត្តិ​នៃ​ការ​ទាមទារ​សិទ្ធិ ជា​សមាជិក​នៃ អ.ស.ប របស់​ប៉ាលេស្ទីន

Loading...
  • ដោយ: ត្នោតខ្មែរ
  • កែប្រែចុងក្រោយ: November 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ.ស.ប បានទទួលស្គាល់ ប៉ាលេស្ទីន ជារដ្ឋអង្កេតការណ៍ មិនមែនជាសមាជិកមួយ ក្នុងស្ថាប័នរបស់ខ្លួន កាលពីថ្ងៃទី២៩ វិច្ឆិការ ២០១២​នេះ បន្ទាប់ពី មានការព្យាយាមទាមទារ អស់រយះពេលជាច្រើន ទស្សវត្តមកហើយ របស់ប៉ាលេស្ទីន។


គំនូរទាមទារសេរីភាព នៅតាមជញ្ជាំងអាគារ របស់ប្រជាជនប៉ាលេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun។

« នេះជាពេលវេលាល្អមួយ មកដល់ហើយ សម្រាប់ប្រជាជនរបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ ចំពោះជោគជ័យនេះ ដោយ​សារតែភាពក្លាហានតស៊ូ រហូតមករបស់ប្រជាជន ប៉ាលេស្ទីនទាំងមូល។ អស់រយៈពេល ជាច្រើនទស្សវត្តមកហើយ ដែលប្រជាជន​ប៉ាលេស្ទីន រស់នៅក្រោមអណានិគម រស់នៅ ក្នុងភាពឈឺចាប់ មិនចេះស្រាកស្រាន ពីសំណាក់រដ្ឋអ៊ីស្រាអែល។ ពួកយើងចង់រស់នៅ ដូចប្រជាជនដ៏តៃទៀត នៅក្នុងពិភពលោក និងមានប្រទេសមួយឯករាជ និងអធិបតីភាព » នេះជាការប្រកាស របស់លោក ម៉ាមូដ អាបាស ក្នុងវេទការណ៍ នៃអង្គការសហប្រជាជាតិ ក្នុងថ្ថៃដដែលនេះ។

មុននឹងបានទទួលជាផ្លែផ្កា ដល់ដំណាក់ការនេះ ចលនាទាមទារជាច្រើន របស់ប្រជាជនប៉ាលេស្ទីន បានកើតមានជាបន្តបន្ទាប់។

គួររំលឹកផងដែរថា នាឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ មានបំណងបែងចែក ដែនដីប៉ាលេស្ទីន ជាពីរ រវាងប្រជាជនប៉ាលេស្ទីន និង​ប្រជាជនជ្វីស ដោយសារតែ ជនជាតិមួយនេះ បានទទួលរងការធ្វើបាប ពីសំណាក់ជនជាតិនានា។ ជាពិសេស ជនជាតិជ្វីសស្ទើរតែ ស្លាប់ផុតពូជអស់ ក្នុងរបបផ្តាច់ការរបស់ អ៊ីត្លែ ក្នុងកំឡុង សង្រ្គាមលោកលើកទី២។ គឺអ៊ីត្លែមានចេតនា ប្រល័យពូជសាសន៍ជ្វីស ឲ្យ​ផុតពីផែនដីនេះ។

កំណើតរបស់ រដ្ឋអ៊ីស្រាអែល បានកើតមានឡើង នាឆ្នាំ១៩៤៨ ។ ប្រជាជនប៉ាលេស្ទីន មានការខកចិត្តយ៉ាងខ្លាំង ដោយរដ្ឋរបស់ខ្លួន មិនត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិ បើទោះបីពួកគេទាមទារ យ៉ាងណាក៏ដោយ។ នៅក្នុងកំឡុងពេលនោះហើយ ដែលធ្វើឲ្យមាន សង្រ្គាមលើកទី១ រវាងប្រជាជនអារ៉ាប់ និងអ៊ីស្រាអែល បានកើតមានឡើង។ សង្រ្គាមនេះ បានធ្វើឲ្យកើតមាន វិបត្តិ​សង្គមមួយដ៏ធ្ងន់ធ្ងរ។ ចលនាជនភៀសខ្លួន របស់ប្រជាជន ប៉ែកខាងប៉ាលេស្ទីនប្រមាណ ៧៥០ ០០០ បានកើតមានឡើង គឺនូវមួយ​ឆ្នាំបន្ទាប់មក។

ចលនាតស៊ូ និងបះបោរ មិនបានឈប់ឈរឡើយ គឺសង្រ្គាម ៦ថ្ងៃបានកើតមានឡើង នាឆ្នាំ១៩៦៧ ដែលបណ្តាលឲ្យទឹកដី របស់​ប៉ាលេស្ទីន កាន់តែរួមតូចជាងមុន។ គឺជាក់ស្តែងនៅ ទីក្រុងហ្សេរ៉ុយសាលឹម ខាងកើត ដែលមានភាគីប្រជាជនអារ៉ាបរស់នៅ ត្រូវបាន​គ្រង់គ្រងដោយ អ៊ីស្រាអែល។

នៅឆ្នាំ១៩៧០ ចលនាមួយ ដែលហៅថា អង្គការរំដោះប៉ាលេស្ទីន ត្រូវបានបង្កើតឡើង ដែលកាលនោះមាន លោក យ៉ាស៊ែ អារ៉ាហ្វាត ជាថ្នាក់ដឹកនាំចលនា។ ហើយពួកគេបានទាម ឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់ចលនានេះ។ ជាការពិតណាស់ថា អង្គការសហ-ប្រជាជាតិ ក៏បានទទួលស្គាល់ដែរ អំពីកំនើននៃ ជនភាសខ្លួន ដែលចេះតែកើនឡើង តែ អ.ស.ប បានត្រឹមតែជួយផ្តល់ កន្លែងស្នាក់នៅ និងអាហារ ដល់ជនភាសខ្លួន ទាំងនោះតែប៉ុណ្ណោះ។

លទ្ធផលនៃការទាមទារខាងលើនេះ បានលេញចេញជារូបរាង នៅថ្ងៃទៅ២២ វិច្ឆិកា ឆ្នាំ១៩៧៤ ។ គឺពេលនោះ មហាសន្តិបាទ អ.ស.ប បាន អនុម័តទទួលស្គាល់ សិទ្ធិស្វ័យភាព របស់ប្រជាជនប៉ាលេស្ទីន។ អ.ស.ប បានទទួលស្គាល់ជាផ្លូវការ អង្គការរំដោះប៉ាលេស្ទីន ដែលហៅកាត់ជាភាសាបារាំងថា OLP (Organisation de Libération de Palestine) ។ តែអង្គការខាងលើនេះ ត្រូវបានទទួលស្គាល់ ត្រឹមតែជា អង្គភាពអង្កេតការណ៍មួយ ប៉ុណ្ណោះ។

ក្នុងឆ្នាំ ១៩៨៨ មហាសន្តិបាទរបស់ អ.ស.ប បានចាត់ទុកថារដ្ឋប៉ាលេស្ទីន ជារដ្ឋដែលបានទទួលស្គាល់ ជាឯកតោភាគី ដោយក្រុម​ប្រឹក្សាជាតិ របស់ប៉ាលេស្ទីនតែប៉ុណ្ណោះ។ គឺស្ថាប័នអន្តរជាតិមួយនេះ មិនបានអនុម័ត ការសម្រេចចិត្តខាងលើនេះទេ។ អស់រយះ​ពេលជាង២០ឆ្នាំ នៃការតស៊ូនេះ អ.ស.ប បានត្រឹមតែផ្លាល់ប្តូឈ្មោះ អង្គការរំដោះប៉ាលេស្ទីន មកត្រឹមថា ប៉ាលេស្ទីន តែតួនាទី​របស់​រដ្ឋមួយនេះ បានត្រឹមតែ ជាអង្គភាពអង្កេតការណ៍ មួយដដែល។

រហូតមកដល់ ថ្ងៃទី២៣ កញ្ញា ២០១១ កន្លងមកនេះ ថ្នាក់ដឹកនាំប៉ាលេស្ទីន ម៉ាមូដ អាបាស បានដាក់សំណើរជាផ្លូវការ ដើម្បីឲ្យ​ប៉ាលេស្ទីន មានសិទ្ទិចូលជាសមាជិក នៃអង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការ នៅទីក្រុងយ៉ូវយ៉ក។ ក្នុងពេលនោះ លោក អាបាស បានលើកគោលការណ៍ កំណត់ព្រំដែននាឆ្នាំ១៩៦៧ ដោយបានដាក់ទីក្រុង ហ្សេរ៉ុយសាលឹម(Jérusalem) ជារដ្ឋធានី។ ផ្ទុយទៅវិញ ការព្យាយាមនេះ ត្រូវបានទទួលបរាជ័យ។

ទោះបីជាយ៉ាងណា នៅក្នុងឆ្នាំកន្លងមកនេះ UNESCO ដែលហៅជាភាសាខ្មែរថា អង្គការសិក្សា វិទ្យាសាស្រ្តអប់រំ និងវប្បធម៌ នៃ អ.ស.ប បានទទួលស្គាល់ប៉ាលេស្ទីន ជាសមាជិកពេញសិទ្ធិ របស់ខ្លួន កាលពីចុងខែតុលា ឆ្នាំ២០១១៕

------------------------------------------------------
ដោយ៖ ជា ប៊ុនធឿន ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...