Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

រវាង​«ភស្តុតាង​កាលៈទេសៈ» និង​«ភស្តុតាង​ដោយ​ផ្ទាល់»

រវាង​«ភស្តុតាង​កាលៈទេសៈ» និង​«ភស្តុតាង​ដោយ​ផ្ទាល់»

ការចាប់ចងមនុស្ស ដោយអាជ្ញាធរ ឬដោយតុលាការកម្ពុជា បានធ្វើឡើងខ្លាំង ភ្លាមៗ បន្ទាប់ពីមានការ​ប៉ះ​ទង្គិច​គ្នា រវាង​អាជ្ញាធរមាន​សមត្ថកិច្ច និងក្រុមបាតុករ នាស្ពាននាក ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៤។ មេធាវីរបស់ជនសង្ស័យទាំងអស់ សុទ្ធតែបានអះអាងថា ពួកគេមានភស្ដុតាងជាវីដេអូ ឬ​ជា​សាក្សីរស់ អះអាង​ពីភាព​គ្មាន​ទោសពៃរ៍ របស់កូនក្ដីរបស់ពួកគេ។ តែផ្ទុយទៅវិញ តុលាការនៅតែមាន​អំណះ​អំណាង ពីការរកឃើញទោសកំហុស ហើយ​ចាប់ក្រុមជនសង្ស័យទាំងនោះ ដាក់ពន្ធនាគារបានរហូត មក​ទល់​នឹង​​សព្វថ្ងៃ (បើទោះជាពួកគេខ្លះ ត្រូវបានដោះលែង ឲ្យ​នៅ​ក្រៅ​ឃុំ ជាបណ្ដោះអាសន្នក៏ដោយ)។

ករណីនេះ ត្រូវបានអ្នកច្បាប់ពន្យល់ថា ដោយសារតែតុលាការ និងអាជ្ញាធរកម្ពុជា ដឹកនាំដោយរដ្ឋាភិបាល​សព្វ​ថ្ងៃ សំអាង​លើ«ភស្ដុតាងកាលៈទេសៈ» ក្នុងការដាក់ទោស ជាជាង«ភស្ដុតាងដោយផ្ទាល់»។ ភស្ដុតាង​កាលៈទេសៈ ត្រូវបាន​ពន្យល់​ថា ជាព្រឹត្តិការណ៍នយោបាយ និងសង្គម [...]

សមាជិក គ.ជ.ប មាន​សិទ្ធិ​ចូល​រួម​ក្នុង​«បញ្ហា​សង្គម»?

សមាជិក គ.ជ.ប មាន​សិទ្ធិ​ចូល​រួម​ក្នុង​«បញ្ហា​សង្គម»?

សាស្ត្រាចារ្យជំនាញច្បាប់ម្នាក់ មកពីសកលវិទ្យាល័យច្បាប់មួយ នៃប្រទេសកម្ពុជា បានលើកឡើងថា ការចូលរួម របស់​លោក រ៉ុង ឈុន ដែលជាសកម្មភាពសង្គម មិនមានអ្វីខុសទៅនឹងច្បាប់ថ្មីរបស់ គ.ជ.បនោះឡើយ។ រីឯលោក រ៉ុង ឈុន ក៏​ដូច​ជាសមាជិក គ.ជ.ប ដទៃទៀត ក៏មានសិទ្ធិ ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ដើម្បីចូលរួម ក្នុងការងារនានា នៃ​សកម្មភាព​សង្គម ដូចជា ទិវាពលកម្មអន្តជាតិ ទិវានារីអន្តរជាតិ ទិវាកុមារអន្តរជាតិ ទិវាសិទ្ធិមនុស្សអន្តរជាតិ មាឃបូជា ពិសាខ​បូជា ឬចូលឆ្នាំសកលជាដើម។

ការថ្លែងរបស់សាស្ត្រាចារ្យខាងលើ បានធ្វើឡើងជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយ​យោងតាមមូលហេតុ «ការងារ» របស់លោក។ ការថ្លែងរបស់លោក បានកើតឡើង បន្ទាប់ពីការចូលរួម របស់លោក រ៉ុង ឈុន សមាជិកថ្មី នៃ គ.ជ.ប ជាមួយបណ្តាពលរដ្ឋ នាមុខរដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ដែល​ជា​ថ្ងៃសម្រាកពីការងារ និងក្រៅម៉ោងធ្វើការ [...]

លិខិត​មិត្ត​អ្នក​អាន៖ «សំនួរ​ដែល​គ្មាន​ចម្លើយ ពី​វប្បធម៌ ជេរ»

លិខិត​មិត្ត​អ្នក​អាន៖ «សំនួរ​ដែល​គ្មាន​ចម្លើយ ពី​វប្បធម៌ ជេរ»

អ្នកប្រើបណ្តាញ Facebook ម្នាក់ ដែលមានឈ្មោះគណនី ប៉ែន សុជីវ័ន្ត ស្វែងរកការបញ្ជាក់ពី លោកប្រមុខបក្ស LDP ថា​តើ​លោកគាំទ្រ ការជេរប្រមាថ របស់អ្នកគាំទ្របក្សរបស់លោក ដែរឬទេ។

កាលពី (ថ្ងៃ ទី ៣០ ខែ មេសា ២០១៥) មានអ្នកដែលតាំងខ្លួន ជាអ្នកគាំទ្រ LDP នៅក្នុងបណ្តាញសង្គម Facebook ម្នាក់​មាន​គណនី Dary Kim បានសរសេរ ពាក្យពេចន៏ អសីលធម៍ជាច្រើន ជាការឆ្លើយតប ទៅនឹងអត្ថបទ របស់ លោក សូ សមយុទ្ធ ដែលក្នុងអត្ថបទនោះ ត្រូវបានគេមើលឃើញថា មានការរិៈគន់ ទៅលើក្រុមបក្ស ជូង ដែលលោក សមយុទ្ធ បរិយាយថា ពង្វក់យុវជន អោយមានអាកប្បកិរិយាអសីលធម៍។

ក្រោយបានឃើញ ពាក្យពេចន៍ជេរប្រមាថនេះ លោក ប៉ែន សុជីវ័ន្ត ក៏បានសរសេរនៅលើ ទំព័ររបស់លោក ក្នុងន័យចង់ ឲ្យអ្នកគាំទ្រអិលឌីភី (ដែលលោក បានភ្ជាប់ ក្នុងការសរសេរនោះ មាន លោក Sakarach Kingdom លោក Sok Nang លោក Rithy Luy ដែលគេដឹងថា ជាសកម្មជន របស់បក្សអីលឌីភី) បញ្ជាក់ថា ការប្រើពាក្យពេចន៏ជេរប្រមាថ [...]

អាថ៌កំបាំង​ទាំង៤ ដែល​លោក​អ្នក​មិន​ដែល​ដឹង​ពី ហ៊ីត្លែ

អាថ៌កំបាំង​ទាំង៤ ដែល​លោក​អ្នក​មិន​ដែល​ដឹង​ពី ហ៊ីត្លែ

គឺនៅថ្ងៃទី៣០ ខែមេសា កាលពី៧០ឆ្នាំមុន នេះហើយ ដែលមហាជនផ្ដាច់ការ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អាដុហ្វ៍ ហ៊ីត្លែ ត្រូវបានគេដឹងថា បានធ្វើអត្តឃាត ក្នុងរដ្ឋធានីប៊ែឡាំង មាតុភូមិអាល្លឺម៉ង់របស់ខ្លួន នៅមុនកងទ័ពរបស់ប្រទេសរ៉ូស្សី បានវាយលុកចូលមកដល់។ រហូតមកដល់ពេលនេះ បណ្ដាអ្នកស្រាវជ្រាវទាំងឡាយ នៅមិនទាន់បាន បញ្ចប់ទាំង​ស្រុង​នៅ​ឡើយ ពីអាថ៌កំបាំងនានា នៅក្នុងជីវិតរបស់ ហ៊ីត្លែ និងការដឹកនាំរបស់គាត់ ដែលសម្បូរហូរហៀ ទៅដោយសំណួរចោទសួរ រាប់​មិន​អស់។

ខាងក្រោមនេះ ជាអាថ៌កំបាំងទាំងបួន នៃជីវិតរបស់ អាដុហ្វ៍ ហ៊ីត្លែ ដែលលោកអ្នកមិនដឹង ឬអាចមិនដឹង។

១) ហ៊ីត្លែ ញៀនថ្នាំ មេតាហ្វេតាមីន

ក្នុងរបាយការណ៍សម្ងាត់មួយ របស់កងទ័ពអាមេរិក កម្រាស់៤៧ទំព័រ បានឲ្យដឹងថា អាដុហ្វ៍ ហ៊ីត្លែ ជាមនុស្សមានអារម្មណ៍ មិននឹងនរម្នាក់។ អតីតមេដឹកនាំរូបនេះ តែងលេបថ្នាំងងុយគេង ដើម្បីឲ្យខ្លួនឯង បានគេងលក់ [...]

តើ​​រដ្ឋ​​អ៊ីស្លាម (ISIS) រៀបចំ​ការ​ទន្ទ្រាន​កាន់​កាប់​របស់​ខ្លួន យ៉ាង​ដូច​ម្ដេច?

តើ​​រដ្ឋ​​អ៊ីស្លាម (ISIS) រៀបចំ​ការ​ទន្ទ្រាន​កាន់​កាប់​របស់​ខ្លួន យ៉ាង​ដូច​ម្ដេច?

ការស៊ើបអង្កេតរបស់ទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានបង្ហញឲ្យដឹងថា ដំណើរលឿនទៅមុខ នៃអង្គការ​ភេវរនិយម រដ្ឋ​អ៊ីស្លាម (EI ឬ ISIS) នៅប្រទេសស៊ីរី មិនមែនកើតឡើង ដោយចែដន្យ ឬដោយគ្រាន់តែលើកដៃ​គ្រវាសនោះទេ។ តែ​វា​ពិត​ជា ត្រូវបានរៀបចំឡើង យ៉ាងម៉ត់ចត់ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ ដោយភ្នាក់ងារ​ចារកម្ម ដែលមានជំនាញខ្ពស់។

បើតាមរបាយការណ៍ របស់ទស្សនាវដ្ដីអាល្លឺម៉ង់ បានឲ្យដឹងថា ការវាយដណ្ដើមកាន់កាប់ទឹកដី របស់អង្គការ​រដ្ឋ​អ៊ីស្លាម ត្រូវ​បានត្រៀមបម្រុងមុន ដោយយុទ្ធនាការ ស៊ើបការសម្ងាត់ យ៉ាងធំទូលាយមួយ ទៅលើទីក្រុង និង​ខេត្ត​ជាច្រើន នៅ​ភាគ​ខាង​ជើង នៃប្រទេសស៊ីរី។ ភ្នាក់ងារចារកម្ម ដែលបានដឹកនាំការត្រៀមបម្រុង និងជាអ្នក​ចង្អុល​ផ្លូវនោះ បាន​ធ្វើការ​ងារ​ទាំង​នោះ នៅក្នុងបណ្ដាទីក្រុង និងខេត្ត ក្រោមរូបភាព ជាបេសកជនរបស់​សាសនា​អ៊ីស្លាម (មានដូចជាចូលមក ដើម្បី​ធ្វើការ​ផ្សព្វផ្សាយសាសនា ឬជាអ្នកឈឺឆ្អាល ខាងសាសនា​។ល។)។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...