ផ្សាយពាណិជ្ជកម្មនៅទំព័រមុខ របស់ហ្គូហ្គ័ល ថ្លៃ១០លានដុល្លារ (vdo)
គេហទំព័រុករកធំជាងគេ ហ្គូហ្គ័ល (Google) បានដឹងពីយើងសឹងតែគ្រប់ៗគ្នា នូវអ្វីៗសឹងតែទាំងអស់។ តែចុះយើងរាល់គ្នា មានដឹងអ្វីពីគេហទំព័រនេះវិញឬទេ? ជាពិសេស នៅពេលដែលហ្គូហ្គ័ល ក៏ជាយក្សខាងការផ្សាយពាណិជ្ជកម្មដែរផងនោះ តើហ្គូហ្គ័លនឹកឃើញចង់លក់ ការផ្សាយពាណិជ្ជកម្មនៅលើទំព័រមុខរបស់ខ្លួនឬទេ? ធ្លាប់នឹកឃើញ តែថ្លៃបន្តិចហើយ៖ ១០លានដុល្លារ ដើម្បីបានផ្សាយផលិតផលនៅនឹងទំព័រមុខនេះ !!!
ទំព័រមុខរបស់ហ្គូហ្គ័ល។
បច្ចេកវិទ្យា - គេហទំព័ររុករកធំជាងគេ របស់ពិភពលោក ហ្គូហ្គ័ល របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់អាមេរិក ជាកំពូលគេហទំព័៍រ ដែលដឹងស្គាល់ពីអ្វីៗទាំងអស់ និងគ្រប់យ៉ាងរបស់យើងរាល់គ្នា រាប់ចាប់តាំងពីទូរសា រូបថត វីដេអូ [...]