កីឡាករចំណូលថ្មីលីវើភូល លក់អាវបានច្រើនជាង ស្តេវ៉ិន ចឺរ៉ាដ
ជាទូទៅ ការលក់អាវបាល់ទាត់របស់កីឡាករ ជាទីផ្សារដ៏ធំមួយសម្រាប់ក្លិបបាល់ទាត់នីមួយៗ។ នៅពេលដែលកីឡាកររូបណាមួយ ក្លាយជាកីឡាករសំណព្វរបស់ក្រុមហើយនោះ អាវដែលវាយឈ្មោះពួកគេ នឹងត្រូវបានលក់ដាច់យ៉ាងជាងគេបំផុតដែរ។ នៅពេលដែលអាវរបស់កីឡាកររូបណាមួយ លក់បានច្រើនជាងគេ ក្លិបក៏ទទួលបានចំណូលច្រើន ហើយកីឡាកររូបនោះ ក៏ទទួលបានរង្វាន់ដូចគ្នា។
កីឡាកររបស់លីវើភូល ហ្វីលីប ខូតធីញ៉ូ ដែលទើបនឹងមកដល់ក្រុមថ្មីៗ។ (រូបថត liverpoolecho.co.uk)
ជាក់ស្តែងកីឡាករដេវីដ ប៊ែកខាំ (David Beckham) អាវរបស់គាត់ តែងតែលក់ដាច់រាប់លានអាវ សម្រាប់ក្រុមដែលគាត់បានលេងឲ្យ។ កីឡាករតម្លៃថ្លៃរបស់ក្រុមឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ក៏បានក្លាយជាកីឡាករលក់អាវបានច្រើនបំផុត [...]