ខេម ជាប់ឈ្មោះ ជាអធិរាជសម្លេង«ស្អក»
តាមរយៈបទចម្រៀង ដែលមានលក្ខណៈស្រែកពីរបទ គឺ«ឱ្យគេញ៉ែលឿនម្លេះ» និងបទថ្មីដែលនឹងចេញលក់ ក្នុងពេលឆាប់ៗនេះ មានចំណងជើងថា «គេជាតារាល្បី» បានធ្វើឱ្យប្រជាប្រិយ និងកេរ្តិ៍ឈ្មោះ របស់តារាចម្រៀង ខេម កាន់តែល្បីថែមទៀត។
សម្លេងបែបស្អករបស់ ខេម បានអន្ទងចិត្តយុវវ័យជាច្រើន ឱ្យងាកមកចាប់អារម្មណ៍លើរូបគេ រហូតដល់ទស្សនិកជនខ្លះ បានចាត់ទុកថា តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំងរូបនេះ គឺជា«អធិរាជនៃសម្លេងស្អក»។ ប្រិយមិត្តមួយចំនួន បានលើកឡើងថា ទោះបីជាពេលខ្លះតារាចម្រៀងដទៃទៀត នៅពេលច្រៀងចម្រៀង ដែលមានសម្លេងធ្ងន់ និងស្រែក ពេលខ្លះអាចភ្លាត់ ប៉ុន្តែសម្លេងស្អករបស់ ខេម ទោះពេលខ្លះស្រែករៀងភ្លាត់បន្តិចមែន ប៉ុន្តែពិបាកនឹងស្តាប់ដឹងណាស់ ហើយសម្លេងស្អកនេះ កាន់តែស្តាប់កាន់តែពិរោះ។
រីឯអ្នកខ្លះទៀតបាននិយាយថា ខេម [...]