៦ចំណុច ដែល​​ប្រលោម​លោក​ខ្មែរ​​មិន​សូវ​ចាប់​អារម្មណ៍​ពី​អ្នក​អាន

បើទោះបីរឿងប្រលោមលោកខ្មែរ មានចំណុចល្អ និង ការទទួលស្គាល់ពីប្រិយមិត្តយ៉ាងណាក៏ដោយ ប៉ុន្តែ​ហាក់​មិន​សូវ​ជា​ពេញ​និយម ក្នុងការអានប៉ុន្មានឡើយ តើមូលហេតុនេះ បណ្តាលមកប្រជាជនខ្មែរ មិនចូលចិត្តអានឬ មកពីបញ្ហាអ្វីផ្សេង?
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ( [email protected]) - ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 07, 2014
  • ប្រធានបទ: និពន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមការ​ស្ទង់​មតិ​របស់​អ្នក​និពន្ធ ទៅ​លើ​ក្រុម​យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ ពី​១៨​ឆ្នាំ ទៅ​ដល់​៣០​ឆ្នាំ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​រឿង​ប្រលោម​លោក​ខ្មែរ មិន​សូវ​ពេញ​និយម​ពី​អ្នក​អាន ព្រោះ​មាន​ហេតុផល​៦​យ៉ាង ដែល​ធ្វើ​ឱ្យ​ពួក​យុវជន​ជា​អ្នក​អាន​ទាំង​នោះ មិន​ចាប់​អារម្មណ៍​ជា​មួយ​នឹង​រឿង​ប្រលោម​លោក​ខ្មែរ។ ក្រុម​អ្នក​និពន្ធ បាន​ធ្វើការ​ជជែក​ពិភាក្សា ពី​ប្រធាន​បទ​យុវជន និង​ការ​អាន​ប្រលោម​​លោក​នេះ កាល​ពី​សប្ដាហ៍​កន្លង​ទៅ ហើយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​យក​មក​ជម្រាប​ជូន​ដូច​ត​ទៅ។

ទី១ - កំហុស​ឆ្គង​ខាង​អក្ខរាវិរុទ្ធ

ចំពោះបញ្ហានេះ លោក ខៀវ កុសល មេសេនាធិការ នៃ​សមាគម​អ្នកនិពន្ធខ្មែរ បានបញ្ជាក់ថា ចំពោះកំហុស​អក្ខរ៉ាវិរុទ្ធ ជាបញ្ហាមួយ ដែលធ្វើឱ្យអ្នកអានបោះ​សៀវភៅ​ចោល នៅ​ពេល​ដែលគេអានបានតែមួយទំព័រ ឬពីរទំព័រ ប៉ុន្តែឃើញមានបញ្ហាខុសអក្ខរាវិរុទ្ធ​ច្រើន។ លោក​ថា ប្រលោមលោកមួយ តែងតែមានខុសជារឿងធម្មតា ប៉ុន្តែ​អ្នកនិពន្ធ​គួរ​តែ​ធ្វើ​យ៉ាង​ណា ឱ្យមានកំហុសតិចបំផុត។ អ្នកនិពន្ធត្រូវតែស្គាល់អក្សរខ្មែរឱ្យអស់ ទាំង​ព្យញ្ជានៈ និង​អក្សរ។

ទី២ - បណ្តុះគំនិតអរូបិយ ដែលធ្វើឱ្យមនុស្សខ្លះយកទៅអនុវត្តតាម

លោក ខៀវ កុសល បានបញ្ជាក់ថា អ្នកនិពន្ធក៏ត្រូវមានគំនិតអរូបិយដែរ ទោះបីជានៅប្រទេស​ជឿនលឿន​យ៉ាងណាក៏ដោយ ក៏នៅតែមានចំណុចអរូបិយដែរ។ លោកបន្ថែមថា ការប្រើភាពអរូបិយច្រើន ធ្វើឱ្យមនុស្ស​រវើរវាយ ដេកមិនលក់ ប៉ុន្តែអបិយជំនឿខ្លះត្រូវតែជឿ។

ទី៣ - ការរប្រើប្រាស់ពាក្យបច្ចេកទេស ដែលមិនបានធ្វើការបកស្រាយ

លោក ខៀវ កុសល ថា អ្នកនិពន្ធខ្លះចូលចិត្តប្រើពាក្យបច្ចេកទេស នៅក្នុងសាច់រឿង ដែលធ្វើឱ្យអ្នកអានខ្លះ​មិន​យល់ ដោយសាតែពួកគាត់ធ្លាប់តែអាន ដោយមានការបកស្រាយ តាមរយៈការប្រើរង្វង់ក្រចក។

ទី៤ - ប្រលោមលោកគឺជាការស្រមើស្រម៉ៃ ហើយត្រូវនាំអ្នកអានឲ្យយល់ដោយងាយៗ នៅក្នុងការស្រមើស្រម៉ៃរបស់អ្នកនិពន្ធ

អ្នកនិពន្ធរឿងបែបកំប្លែង រឿង អាចារ្យបីសាសន៍ ដែលទើបនឹងចាក់បញ្ចាំង នៅតាមរោងភាពយន្តនានា ក្នុង​រាជធានីភ្នំពេញ អ្នកគ្រូ ប៉ុល ពិសី បានលើកឡើងថា បើតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត ប្រលោម​លោក​មានន័យថា ប្រលោមចិត្ត អ្នកនិពន្ធត្រូវតែបញ្ចូលរូបអារម្មណ៍ ដើម្បីឱ្យអ្នកអាន នៅពេលដែល​អាន​ហើយ ប្រៀបដូចទៅកន្លែងផ្ទាល់តែម្តង។

ទី៥ - ការធ្វើត្រាប់តាមសកម្មភាពមិនល្អ របស់តួអាក្រក់នៅក្នុងរឿង

តាមធម្មតានៅក្នុងសាច់រឿងមួយ តែងតែមានតួអង្គអាក្រក់ និងតួអង្គល្អ ដើម្បីបង្កើតបញ្ហា និងអ្នកដោះស្រាយ​បញ្ហា។ អ្នកគ្រូ ប៉ុល ពិសី បានលើកឡើងថា ការដែលអ្នកអាន ធ្វើត្រាប់តាមតួអង្គអាក្រក់ក្នុងរឿង ដោយសារ​តែគាត់យល់ច្រលំ ពីគំនិតរបស់អ្នកនិពន្ធ។ តាមពិតអ្នកនិពន្ធគ្រាន់មានគំនិត ចង់បង្កប់ការអប់រំតែប៉ុណ្ណោះ អ្នក​អានគួរតែមើលពីគំនិតរបស់អ្នកនិពន្ធ។

ទី៦. ប្រលោមលោកបត់បែនច្រើន ហើយភាគច្រើនគឺផ្តោតតែលើស្នេហា

អ្នកគ្រូ ប៉ុល ពិសី បានបកស្រាយថា ធម្មតាកើតមកជាមនុស្សតែងមានស្នេហា សូម្បីតែទៅលើមិត្តភក្តិ ឬ​ក្រុមគ្រសារ។ ដូច្នេះប្រលោមលោក គួរដាក់បញ្ចូលបញ្ហាស្នេហា ទៅក្នុងនោះឲ្យបានច្រើន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...