Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

យុវវ័យ​ខ្មែរ​សម័យ​ទំនើប ចាប់​អារម្មណ៍​ស្លៀក​ពាក់​សម័យ​លង្វែក

យុវវ័យ​ខ្មែរ​សម័យ​ទំនើប ចាប់​អារម្មណ៍​ស្លៀក​ពាក់​សម័យ​លង្វែក

«មានអារម្មណ៍ថា ប្លែកណាស់បង ពេលដែលស្លៀកពាក់ទៅ បង្ហាញអំពីបុគ្គលិកលក្ខណៈខ្លួនឯង ថាជាកូនខ្មែរ។ និយាយ​ពីប្អូនស្លៀកពាក់ទៅ ឃើញថាខ្លួនឯងសមសួន ជាកូនខ្មែរមែនទែន»។ នេះការរៀបរាប់ ជាមួយទឹកមុខរីករាយ ក្នុង​សំលៀក​បំពាក់ ជានារីសម័យលង្វែក របស់កញ្ញា ដួង ច័ន្ទសូរិយ។ ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កញ្ញា​បាន​សម្ដែង​អារម្មណ៍​ថា  ប្លែកមែនទែន ក្នុងការស្លៀកសំលៀកបំពាក់ របស់ខ្មែរបូរាណ របៀបនេះ។

យុវតីរូបនេះ បានបន្តថា នាងចង់មានកម្មវិធីជួបជុំ ស្លៀកសំលៀកបែបបុរាណខ្មែរបែបនេះ លើកក្រោយៗទៀត។ សូរិយា​ចង់ឱ្យយុវវ័យខ្មែរ សម័យទំនើបទាំងអស់ ចូលរួមស្លៀកពាក់ដូចកញ្ញាដែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងរក្សា​ប្រពៃណី​ទំនៀមទម្លាប់ខ្មែរ សម័យបុរាណឱ្យនៅគង់វង្ស។ «បើសិនជាអាច សាកឱ្យប្រជាជនខ្មែរស្លៀកជុំវិញប្រទេស មិនដឹង​ជាល្អ​មើលប៉ុណ្ណាទេ» សូរិយាបន្ថែម។

ចំណែកលោក អ៊ឹម ខេណូរ៉ា បានប្រាប់ដែរថា [...]

គន់​មើល​សម្រស់​យុវវ័យ​ខ្មែរ ក្នុង​សម័យ​លង្វែក

គន់​មើល​សម្រស់​យុវវ័យ​ខ្មែរ ក្នុង​សម័យ​លង្វែក

នេះជាលើកទីមួយហើយដែល មានការរៀបចំកម្មវិធី រម្លឹកពីប្រវត្តិរបស់ខ្មែរ បុរាណក្នុងសម័យលង្វែក។ លោក ស៊ុប ស័ក្ខរា ជានាយកសាលាតន្ត្រី មរតកហ្វូណន បានប្រាប់ឲ្យដឹងថា មូលហេតុ ដែលលោកបានរៀបចំកម្មវិធីនេះឡើង ដោយលោកចង់លើកកម្ពស់តន្ត្រី កាលពីសម័យបុរាណ ឲ្យប្រជាពលរដ្ឋបានដឹង និងចាប់អាម្មណ៍វាឡើងវិញ ពីវប្បធម៌ដ៏រ៉ុងរឿង កាលពីអតីតកាលរបស់ខ្មែរ។

ក្នុងកម្មវិធីនេះ មានសុទ្ធតែជាយុវជន ពួកគេបានយល់ដឹង ពីបទពិសោធន៍ជាច្រើន ពីប្រពៃណីនៃការរស់នៅ និងការស្លៀកពាក់ របស់ជនជាតិនាសម័យនោះ។ អ្នកចូលរួមគ្រប់រូប សុទ្ធតែត្រូវស្លៀកពាក់ ក្នុងសម្លៀកបំពាក់ ប្រពៃណី នៅសម័យនោះទាំងអស់ បើទោះជាអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ដោយ។

ក្រឡេកមកមើល ការស្លៀកពាក់របស់ពួគគេវិញម្តង ថាមានភាពទាក់ទាញភ្នែក យ៉ាងណា?

បេក្ខជន​ក្នុង​​«ពេញ​ចិត្ត​អត់» មិន​ត្រឹម​ច្រៀង​ដូច​ទេ តែ​មាន​សម្លេង​ស្អក​ដូច​ខេម​ទៀត

បេក្ខជន​ក្នុង​​«ពេញ​ចិត្ត​អត់» មិន​ត្រឹម​ច្រៀង​ដូច​ទេ តែ​មាន​សម្លេង​ស្អក​ដូច​ខេម​ទៀត

ប្រិយមិត្ត ក៏ដូចជាគណកម្មាការក្នុងកម្មវិធី «ពេញចិត្តអត់?» របស់ទូរទស្សន៍ម៉ាយធីវី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់​ពីបេក្ខជនម្នាក់ បានបង្ហើបសំនៀង ជាមួយបទចម្រៀង ដែលមានចំណងជើងថា «ទឹកក្នែកក្មេងពាល» ដែលជា​សំនៀង​ដើម របស់តារាចម្រៀង ខេម ប្រចាំផលិតកម្មថោន។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើល គឺដោយសារតែបេក្ខជនរូបនេះ​បង្ហើរ​សំនៀរ ស្ទើតែដូចម្ចាស់ដើមបេះបិទ ហើយជាពិសេសជាងនេះ គឺបេក្ខជន ថែមទាំងមានសម្លេងស្អកដូច ខេម ថែមទៀត​ផង។

យុវជនដែលមានសម្លេងស្អករូបនេះ មានឈ្មោះថា ងួន ស៊ីថេង។ ទាំងសម្លេង និងការនិយាយស្តីរបស់ ស៊ីថេង ប្រសិន​បើ​ប្រិយមិត្ត មិនបានឃើញមុខផ្ទាល់ទេនោះ ប្រាកដជាមានការភ័ន្តច្រលំជាក់ជាមិនខាន។ បេក្ខជនរូបនេះ ត្រូវបានគេប្រសិទ្ធ​នាម​ថា ខេមទី២។ បទចម្រៀងស្ទើតែទាំងអស់ របស់តារាចម្រៀង ខេម ត្រូវបានលោក ងួន ស៊ីថេង ចេះចាំ និងច្រៀងបាន ស្ទើតែទាំងអស់។

ស៊ីថេង បាននិយាយថា សម្លេងស្អកនេះ [...]

អង់គ្លេស​ហាម​​ផ្សាយ វីដេអូ​ពាណិជ្ជ​កម្ម​នេះ ព្រោះ​«ដោះ»​និង​«គូទ»

អង់គ្លេស​ហាម​​ផ្សាយ វីដេអូ​ពាណិជ្ជ​កម្ម​នេះ ព្រោះ​«ដោះ»​និង​«គូទ»

មិនមែនឲ្យតែនៅបស្ចឹមលោក រឿងស្រាតបញ្ចេញ«ដោះ ឬគូទ» សុទ្ធតែត្រូវបានស្វាគមន៍ ទាំងអស់នោះទេ។ ជា​ពិសេស​វីដេអូ នៃការថតផ្សាយពាណិជ្ជកម្ម ឲ្យទូរស័ព្ទដៃយីហោ Kazam របស់អង់គ្លេសមួយនេះ ចង់បង្ហាញពីភាព​ស៊ិចស៊ី របស់​តួសម្ដែង ជាការទាក់ទាញ មុននឹងឈានទៅបង្ហាញ ផលិតផលទូរស័ព្ទដៃ។ តែសម្រាប់អ្នកទស្សនា និងអាជ្ញាធរ​អង់គ្លេស​វិញ វាមានលក្ខណៈត្រេកត្រអាល ខាងផ្លូវភេទ ដែលជាហេតុធ្វើឲ្យ​វីដេអូនេះ ​ត្រូវបានហាមឃាត់ មិនឲ្យ​ផ្សាយ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍មុន។

នៅក្នុងវីដេអូ គេឃើញរូបភាពទូរស័ព្ទ បានពន្លេចខ្លួនឡើង នៅ៤០វិនាទីក្រោយមក។ ប៉ុន្តែចាប់ពីវិនាទីទីមួយរហូតមក វីដេអូបានបង្ហាញតែពីរូបភាពស្ត្រីដ៏ស្អាត ស៊ិចស៊ីមួយរូប ស្លៀកពាក់តែអាវនិងខោទ្រនាប់ ដើរកាត់បន្ទប់ បង្ហាញរាង​ចុះ​ឡើង... ហើយមិនត្រឹមតែប៉ុណ្ណឹង គេឃើញមានការថតពង្រីក ដាក់យ៉ាងពេញអេក្រង់ នូវសុដន់ទាំងគូរ ដ៏ទ្រលុក​ទ្រលន់... កំប៉េះគូទ​ដ៏ស្រើបស្រាល... [...]

Cambodia’s Got Talent៖ ជីវិត​កម្សត់ ធ្វើ​ឱ្យ​កុមារ យឿន ពិសី ជាប់​លេខ​១

Cambodia’s Got Talent៖ ជីវិត​កម្សត់ ធ្វើ​ឱ្យ​កុមារ យឿន ពិសី ជាប់​លេខ​១

ម្ចាស់ជ័យលោភីនៃកម្មវិធី Cambodia’s Got Talent ត្រូវបានគេរំពឹងថា គឺជាបេក្ខជនដែលទទួលបាន ប៉ូតុងមាសទាំង៤ កាល​ពីវគ្គដំបូង Judge Audition។ ប៉ុន្តែមិនដូច្នោះទេ អ្នកដែលទទួលបាននូវជ័យលោភី ចំណាត់ថា្នក់លេខ១ ក្នុងរដូវ​កាល​ទីមួយនេះ គឺកុមារា យឿន ពិសី។ ពិសី ត្រូវបានទស្សនិកជន យ៉ាងច្រើនលើសលប់ បោះឆ្នោតគាំទ្រឱ្យ​ទទួលបាន​ជ័យជំនះ ដ៏មហាសាលមួយនេះ។

ម្ចាសជ័យលោភីលេខ របស់កម្មវិធីនេះ ទួលបានទឹកប្រាក់១០០លានរៀល ស្រាបៀរអង្គរចំនួន៣០កេស ទឹកបរិសុទ្ធ​អង្គរ​ពូរ៉ូចំនួន១០កេស និងក្លាយទៅជាសិល្បៈករជំនាន់ថ្មី របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។

ពិការភ្នែកតាំងពីកំណើត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម កុមារ យឿន ពិសី ជាកូនទីពីរ ក្នុងគ្រួសារក្រីក្រមួយ មាន​បងប្អូន៧នាក់ និងជាសិស្សនៃសាលាអង្គការថ្មី។ «បទជីវិតក្មេងកម្សត់» ដែលម្ចាស់ជ័យលោភី អាយុ១៥ឆ្នាំរូបនេះ បាន​ធ្វើការបកស្រាយ គឺរឿងជាពិតរបស់កុមារ ដែលខិតខំតស៊ូរហូតមានថ្ងៃនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...