Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ធុច រត្តនា៖ អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ មិន​មែន​ជា​ជម្ងឺ​«អេដស៍»

ធុច រត្តនា៖ អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ មិន​មែន​ជា​ជម្ងឺ​«អេដស៍»

ការចាក់ផ្សាយជាសម្លេងឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា នៃការឆ្លើយឆ្លងគ្នាពីមុន រវាងប្រធាន និងអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបានចាត់ទុកថា ជាការ«ចាក់ដោត»ដំបៅសើស្បែក ដែលបានជាសះស្បើយ ជាស្ថាពររួចមកហើយ។ នេះ​ជាការលើកឡើង របស់លោក ធុច រត្តនា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំង ដោយបានបញ្ជាក់​ថែម​យ៉ាងច្បាស់ថា អ្វីដែលគេត្រូវខំព្យាបាល គឺ«ជម្ងឺអេដស៍»ឯណោះទៅវិញទេ ដែលកំពុងតែទន្ទ្រានប្រទេសកម្ពុជាសព្វថ្ងៃ។


លោកកឹម សុខា និងលោកសម រង្សី ចូលរួមក្នុងទិវាខ្មែរក្រោម នៅទីក្រុងកេប៊ិចប្រទេសកាណាដា កាលពីខែសីហា ឆ្នាំ២០១២។ (រូបថត KI Media)

ជម្លោះពាក្យសម្ដីហែកហួរគ្នា តាមរយះសុន្ទរកថា ឬកិច្ចសម្ភាសអោយទៅប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានកើតមាន [...]

សត្វ​រមាស​ដ៏​កម្រ​ចុង​ក្រោយ​គេ របស់​ប្រទេស​ម៉ូហ្សំប៊ិក ត្រូវ​​បាន​សម្លាប់

សត្វ​រមាស​ដ៏​កម្រ​ចុង​ក្រោយ​គេ របស់​ប្រទេស​ម៉ូហ្សំប៊ិក ត្រូវ​​បាន​សម្លាប់

សត្វរមាសចុងក្រោយគេ មកពីម៉ូហ្សំប៊ិក ទំនងជាត្រូវបានបាញ់សម្លាប់ ដោយព្រានប្រម៉ាញ់ខុសច្បាប់មួយក្រុម។


សត្វរមាសម៉ូហ្សំប៊ិក ប្រភេទសត្វដ៏កម្រមួយរបស់សកលលោក។ (រូបថត ds-lands.com)

នាយកឧទ្យានព្រំដែនចម្រុះ រវាងប្រទេសម៉ូហ្សំប៊ិក ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសហ្សីមបាវ៉េ បាននិយាយ​ទាំង​សោក​ស្ដាយថា សត្វដែលនៅសល់ចុងក្រោយគេនេះ ត្រូវបានសម្លាប់។

ចំនួនសត្វរមាសដ៏កម្រនេះ ត្រូវបានរងនូវការសម្លាប់យ៉ាងរង្គាល តាំងពីមួយសតវត្សន៍មកហើយ ដោយទើបតែមានការ​អភិរក្សមកវិញមួយចំនួន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តែការរស់រានមានជីវិតត្រឡប់មកវិញនេះ ទំនងជាមិនមាន​ភាពជាក់លាក់អ្វីឡើយ។

នាយកឧទ្យាន លោក អង់តូនីញ៉ូ អាបាការ (Antonio Abacar) បានសម្ដែងការព្រួយបារម្ភ [...]

សុវត្ថិភាព សេរីភាព របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

សុវត្ថិភាព សេរីភាព របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

ភ្នំពេញ៖ «ការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ» នេះជាប្រធានបទ ដែលត្រូវបានលើក​មក​ពិភាក្សាក្នុង ទិវាសេរីភាពសារព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៣ សណ្ឋាគារ ហ៊ីម៉ាវ៉ារី នាទីក្រុងភ្នំពេញ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញ សេរីភាពបញ្ចេញមតិ គឺមិន សំដៅទៅលើ « ការនិយាយស្រប ឬប្រឆាំងនោះទេ »។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានចាត់ទុក «សិទ្ធិសារព័ត៌មាន» ជាជន្ទល់មួយ សម្រាប់ការកសាងប្រជាធិបតេយ្យ បន្ទាប់ពី ពហុបក្ស និងសង្គមស៊ីវិល។ ទិវានេះ មានគោលបំណងផ្តល់​ជា​វេទិកា​សន្ទនាមួយដល់ អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និង​បញ្ហា នានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។

[...]
សិទ្ធិកម្មករធ្វើការតាមផ្ទះ ក៏ជា«សិទ្ធិកម្មករ»

សិទ្ធិកម្មករធ្វើការតាមផ្ទះ ក៏ជា«សិទ្ធិកម្មករ»

ភ្នំពេញ៖ ក្រុមកម្មករប្រមាណ ជាង១ម៉ឺននាក់ ដែលដឹកនាំដោយសហជីបកម្មករជាង ១០០ស្ថាប័ន បានដង្ហែរជាក្បួន ក្នុង​គោល​បំណង​ដាក់​ញត្តិជូន​រដ្ឋសភា ទាក់ទងនឹងលក្ខខណ្ឌការងារនៅកម្ពុជា។ ក្នុងនោះ ការទាមឲ្យមាន ភាពសមរម្យសម្រាប់​កម្មករ​ធ្វើការនៅតាមផ្ទះ ជាចំណុចថ្មីមួយ ដែលពួកគាត់ចង់ឲ្យមាន។ ក្រៅពីនេះផងដែរ ពួកគាត់ចង់ទាមទាឲ្យមាន ការ​តម្លើង​​ប្រាក់​ខែជូនកម្មករ មន្រ្តីរាជការ ទាមទាឲ្យបញ្ចុះតម្លៃប្រេងសាំង កែលម្អលក្ខខណ្ឌការងារ បើកសេរីភាព​សម្រាប់​កម្មករ​ជាដើម។


កម្មការិនី ដែលដង្ហែជាក្បួន នៅថ្ងៃទី០១ខែឧសភាឆ្នាំ២០១៣។ (រូបថត O. Vary/ MONOROOM.info)

កាលពីថ្ងៃទី១ ឧសភា ២០១៣ កន្លងមកនេះ នៅលានប្រជាធិបតេយ្យ ពួកគាត់បានទាមចំនួន៨ចំណុច ដែលមានដូចជា៖ ឲ្យ​រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើអនុសញ្ញាពលកម្មអន្តរជាតិលេខ១៨៩ [...]

អាមេរិក៖ មាន​ភស្ដុតាង​នៃ​ការ«​ស៊ី​សាច់​មនុស្ស» នៅ​​ក្នុង​កុលសម្ព័ន្ធ​មួយ (VDO)

អាមេរិក៖ មាន​ភស្ដុតាង​នៃ​ការ«​ស៊ី​សាច់​មនុស្ស» នៅ​​ក្នុង​កុលសម្ព័ន្ធ​មួយ (VDO)

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា សមាជិកមួយចំនួន នៃក្រុមដំបូងគេមួយនៅទីក្រុងជេមថោន (Jamestown) ក្នុងរដ្ឋ​វៀជីនី (Virginie) បានរួចរស់មានជីវិតពីស្ថានភាពដ៏សែនលំបាកវេទនា ដែលត្រូវរងគ្រោះ រហូតដល់ការនិយមស៊ីសាច់​មនុស្ស។


ការដាក់តាំងឡើងវិញ នូវរបៀបរបប នៃការរស់នៅរបសជនម្ចាស់ស្រុក នៅទីក្រុងជេមថោន។

ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានអះអាងនៅថ្ងៃពុធទី០១ខែឧសភា ថាបានកាយរកឃើញភស្តុតាងដំបូងៗ ដែលទាក់ទង​នឹងបញ្ហានេះ។

សារមន្ទីជាតិប្រវត្តិសាស្ត្រធម្មជាតិ ស្មីតសូនៀន (Smithsonian) និងក្រុមអ្នកស្រាវជ្រាវបូរាណវិទ្យា នៅទីក្រុងជេមថោន បានប្រកាសពីការរកឃើញ គ្រោងឆ្អឺងរបស់ជនជំទង់ម្នាក់ អាយុប្រមាណជា១៤ឆ្នាំ ដែលទំនងជាបានរងគ្រោះ នឹងការ​ចាប់​ស៊ីសាច់មនុស្ស។

សំណល់ឆ្អឹងឆ្អែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...