«រុញវាទៅមុខទៅ ធ្វើម៉េចអាតំណាងរាស្រ្តថោកអញ្ចឹង» (vdo)
អំណាច - «រុញវាទៅឲ្យផុតទៅ។ រុញវាទៅមុខទៅ ធ្វើម៉េចអាតំណាងរាស្រ្តថោកអញ្ចឹង ឲ្យវាថោកទៅ។ (...) គេឲ្យទៅកន្លែងចរចា មិនព្រមទៅទេ សុខចិត្តមកធ្វើថោក ឲ្យវាថោកអញ្ចឹងទៅ។» នេះជាសម្លេងបញ្ជា ដែលគេលឺចេញពីវិទ្យុទាក់ទង ដែលបានប្រាប់ទៅកងសន្តិសុខ«បិទមុខ» ឲ្យប្រើកម្លាំង បណ្ដេញលោកស្រី មូរ សុខហួរ បន្ទាប់ពីបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានប៉ុនប៉ងព្យាយាម ធ្វើការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២ ខែមេសានេះ។
កាលពីម្សិលម៉ិញ លោកស្រី រួមជាមួយនឹងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជា៧នាក់ ក៏ត្រូវបានក្រុមសន្តិសុខបិទមុខទាំងនេះ រារាំងមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីប្រកាសពីមូលនិធី ជា វិជ្ជា នោះដែរ ដោយសំអាងថា គ្មានច្បាប់អនុញ្ញាត។ ការប៉ុនប៉ង ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដែលលោកស្រីមូ សុខហួរ បានបកស្រាយនៅថ្ងៃទី០២ ខែមេសា [...]



